ឡូរី នៅក្នុងខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ និងលើកទឹកចិត្តពីអាជ្ញាធរទេសចរណ៍ខេត្តបាត់ដំបងដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សហគមន៍ឡូរីនៅខេត្តបាត់ដំបងបានត្រៀមឡូរីចំនួន 10គ្រឿងបន្ថែមដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ៕ ភ្ញៀវទេសចរជាតិដែលបានទៅលេងភ្នំបាណន់ បាននិយាយថា មូលហេតុដែលឆ្នាំនេះពួកគាត់ទៅលេងរមណីយដ្ឋានភ្នំបាណន់ព្រោះពួកគាត់ចាប់អារម្មណ៍លើការជិះឡូរីកម្សាន្តមើលទេសភាពជើងភ្នំ ហើយទីនោះមានកន្លែងកម្សាន្តច្រើន ដូចជាប្រាសាទភ្នំបាណន់ ចម្ការទំពាំងបាយជូ និងកន្លែងទេសចរណ៍ក្នុងតំបន់មួយចំនួនទៀត៕ ចំពោះការជិះឡូរីវិញ ក្នុងម្នាក់ត្រូវចំណាយតែមួយម៉ឺនរៀលប៉ុណ្ណោះ តែអាចជិះបានដល់ទៅចម្ងាយ 8 គីឡូម៉ែត្រលើផ្លូវរថភ្លើងយ៉ាងស្រស់ស្អាត រលូន និងគ្មានបញ្ហាស្ទះចរាចរណ៍ឡើយ៕ សូមបញ្ជាក់ថា មុនពេលបង្កើតឡូរី រត់តាមជើងភ្នំបាណន់នេះ ការពិតឡូរីមានតាំងពីយូរមកហើយ គ្រាន់តែការធ្វើនៅពេលនោះប្រជាពលរដ្ឋរត់ឡូរីដើម្បីតែដឹកប្រជាជនដែលរស់នៅក្នុងតំបន់ ទៅទីរួមខេត្តតែប៉ុណ្ណោះ ហើយពេលខ្លះក៏មានការដង្ហែកឋិនតាមឡូរីម្តងម្កាលដែរ៕ នៅរដូវបុណ្យទានម្តងៗ ភ្ញៀវទេសចរណ៍ ចាប់អារម្មណ៍មកជិះឡូរីច្រើន ទើបមានការចងក្រងគ្នាក្លាយជាសហគមន៍ទេសចរណ៍ និងមានមន្ទីរទេសចរណ៍ខេត្តជាអ្នកជ្រោមជ្រែង តែក្រោយមកដោយសារតែរដ្ឋាភិបាលស្តារផ្លូវដែកឡើងវិញ ទើបធ្វើឱ្យសហគមន៍ឡូរីខាងលើមិនអាចដំណើរការបានក៏សម្រេចចិត្តបង្កើតថ្មីនៅស្រុកបាណន់តែម្តង៕តម្លៃត្រឹមតែ១ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ ២ម៉ឺនរៀលសម្រាប់ភ្ញៀវអន្ដរជាតិ អ្វីដែលពិសេសជាងនេះទៅទៀតមានផ្ដល់ប័ណ្ឌធានាអាយុជីវិតពេលដែលទិញសំបុត្រ៕ មើលសត្វប្រចៀវភ្នំសំពៅ គោលដៅបន្ត បន្ទាប់ពីទស្សនាឡើងភ្នំសំពៅរួចភ្ញៀវទេសចរអាចអង្គុយទស្សនាសត្វប្រចៀវហើរចេញពីរូងនាពេលល្ងាច។ ភ្ញៀវទេសចរអាចអង្គុយលំហែរអារម្មរណ៍ និយាយគ្នាលេងបន្ដើរមើលសត្វប្រចៀវបន្ដើរ៕
Home តំបន់ទេសចរណ៍