រាជធានីភ្នំពេញ៖ ដើម្បីឲ្យប្រជាពលរដ្ឋ មានការបង្ការនូវការរាតត្បាត និងការឆ្លងកូវីដ១៩នោះ ក្រសួងសុខាភិបាល បានបង្ហាញពីទីតាំងចំនួន២៣ ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍កូវីដ១៩ ឆ្លងចូលសហគមន៍ ២០ កុម្ភៈ។
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានបង្ហាញទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍កូវីដ-១៩ ឆ្លងសហគមន៍ ២០ កុម្ភៈ មានដូចជា៖
- ក្លឹប N8 សង្កាត់ទួលស្វាយព្រៃ
- Casa By Meridian កោះពេជ្រ
- Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
- City Confort 1 សង្កាត់បឹងព្រលឹត
- The Bridge សង្កាត់ទន្លេបាសាក់
- The Point Service Apartemt សង្កាត់ផ្សារដើមគរ
- Mekong Street សង្កាត់ជ្រោយចង្វារ,
- Pent House Apartment សង្កាត់ទន្លេបាសាក់
- Skyline Dumex សង្កាត់មិត្តភាព
- Somet Condoninium សង្កាត់វាលវង់
- Residence L Olymic សង្កាត់អូឡាំពិច
- Prince Plazza Centre សង្កាត់ទន្លេបាសាក់
- Celests Skybar សង្កាត់ទន្លេបាសាក់
- Diamond Twin កោះពេជ្រ
- Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
- ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
- Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
- ហាង The World សង្កាត់បឹងត្របែក
- ហាង វ័នមែនសិន សង្កាត់បឹងត្របែក
- ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
- Love ក្រោយអ៉ិចធូ សង្កាត់បឹងរាំង
- វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់គោកឃ្លាង
- សាលា SIS សង្កាត់ផ្សារដើមគ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវថា ប្រសិបើបងប្អូនមានការពាក់ព័ន្ធនឹងព្រឹត្ដិការណ៍នេះ សូមទៅធ្វើតេស្តនៅទីតាំង ដែលក្រសួងបានកំណត់ រួមមាន មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរសូវៀត និង សាលសហគមន៍នៅកោះពេជ្រ។ ក្រៅពីនេះ បើបងប្អូនប្រជាពលរដ្ឋមានព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥៕