ភ្នំពេញ៖ ជាធម្មតាបងប្អូនទស្សនិកជនតែងតែឃើញកីឡាករ ពេជ្រ ម្ទេសខ្មាំង វាយតប់មិនសំចៃដៃ ជាមួយគូរប្រកួតនៅលើសៃវាន ប្រដាល់ តែពេលនេះបងប្អូននិងប្លែកកំពូល កីឡាកររូប នេះ សម្តែងក្នុងបទ«ផ្ញើរលុយចងដៃ ៨២, ០០០រៀល» ដោយបានដាក់មនោសញ្ចេតនាទោរទន់តាមសាច់រឿងនៃបទចម្រៀងបែបស្នេហាខកចិត្តនេះ។ ហើយអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍នោះ គឺទេពកោសល្យរបស់កំពូលកីឡាករប្រដាល់ ពេជ្រ ម្ទេសខ្មាំងនៅ MV នេះ ដោយលោកបានដាក់អារម្មណ៍សម្តែងមិនចាញ់និងតួរសម្តែងអាជីបប៉ន្មានទេ។

គួរបញ្ជាក់ផងដែរថា បទ«ផ្ញើរលុយចងដៃ ៨២, ០០០រៀល» នេះក៏ជាការសម្រឹតសម្រាំងឡើងរបស់ផលិតកម្ម Davitra Mediaដើម្បីជាការរួមចំណែកដល់ការលើកស្ទួយការប្រើប្រាស់ប្រាក់«រៀល» ខណះដែរធនាគារជាតិនៃកម្ពុជាបារព្ធខួបលើកទី៤០ឆ្នាំនៃការដាក់អោយចរាចរប្រាក់«រៀល» ។

Davitra Media គឺជាផលិតកម្មដែលទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra Group ផលិតនូវបទដើម (Original Song) ដើម្បីចូលរួមចំនែកលើកស្ទួយការតាក់តែងនិពន្ឋក្នុងវិស័យសិល្បះ ដន្រ្តីរបស់ប្រទេសកម្ពុជាអោយល្បីរន្ទឺបន្ថែមទៀត ជាពិសេសគឺដើម្បីលើកស្ទួយស្នាដៃកវីនិពន្ឋក្នុងស្រុក និងកាត់បន្ថយការចំលងពីគេ។

ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗ សូមចូលទៅចុច Subcribeក្នុង Channel YoutubeDavitra Media ដូចខាងក្រោមនេះ៖
Follow us now on TikTok: https://vt.tiktok.com/ZS51Sv3r/ Follow us now on Instagram: www.instagram.com/davitra_media/ (https://www.instagram.com/davitra_media/?Please subscribe our YouTube Channel: www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA (https://www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA?TikTok human machine recognition page

https://www.facebook.com/DVMCambodia/videos/344464600330951/