ភ្នំពេញ៖ ដើម្បីអបអរសាទរបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ទឹកក្រូចអាយស៍ IZE និងផលិតផលដទៃទៀតរបស់ ខ្មែរ ប៊ែវើរីជីស នឹងលក់ជូនជាមួយប្រូម៉ូសិនពិសេស អមដោយកាដូអនុស្សាវរីយ៍ជាច្រើន ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា នៅគ្រប់ខេត្តក្រុងទាំងអស់។
រាល់ការទិញទឹកក្រូចអាយស៍គ្រប់ចំនួនកំណត់នឹងទទួលបានអាវយឺត កែវទឹក និងកាបូបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ។ ក្រៅពីនេះ រាល់ការទិញផលិតផលស្រាបៀរ កម្ពុជា ឬភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នឹងទទួលបានអាវយឺត និងដបទឹកផងដែរ។
អតិថិជន ឬពុទ្ធបរិស័ទ ដែលកំពុងស្វែងរកភេសជ្ជៈផ្សេងៗមកធ្វើជាទេយ្យទានសម្រាប់ប្រគេន និងជូនសាច់ញាតិ ក្នុងឱកាសកាន់បុណ្យបិណ្ឌ និងភ្ជុំបិណ្ឌ អាចអញ្ជើញស្វែងរកទីតាំងលក់ជាមួយប្រូម៉ូសិនពិសេសនៅភ្នំពេញ៖ ផ្សារព្រែកព្នៅ ផ្សារទួលសង្កែរ ផ្សារសំផាន ផ្សារអូឡាំពិក ផ្សារអូរឬស្សី ផ្សារសែនមេត្រី ផ្សារស្ទឹងមានជ័យចាស់ ផ្សារប៉េសេ ផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង រោងចក្រ QMI ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារព្រែកឯង ផ្សារច្បារអំពៅ និងផ្សារកំបូល ព្រមទាំងផ្សារថ្នល់ទទឹង។
ក្រៅពីលក់នៅតាមទីតាំងផ្សារខាងលើ ទឹកក្រូចអាយស៍ IZE និងផលិតផលដទៃទៀតរបស់ ខ្មែរ ប៊ែវើរីជីស ក៏មានលក់ជាមួយនឹងប្រម៉ូសិនជូនអតិថិជនដែលរស់នៅក្នុងគម្រោង ផាក លែន ៥៩៨ បុរីពិភពថ្មី និងបុរីប៉េងហួតបឹងស្នោរ និងផ្សារតាមខេត្តនានាផងដែរ៕