បរទេស៖ ក្នុងចំណោមបេក្ខនារីបវរកញ្ញាវៀតណាម ឆ្នាំ២០២០ កញ្ញា Dan Phuong កើតក្នុងឆ្នាំ២០០១ ដែលបច្ចុប្បន្នរូបនាងកំពុងមានភាពទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន ជាមួយនឹងរឿងរ៉ាវរបស់នាងស្រដៀង នឹងបវរកញ្ញា H’Hen Niê ដែលបានត្រូវគ្រួសារបង្ខំឱ្យរៀបការក្នុងអាយុវ័យក្មេងបំផុត។

Dan Phuong ​ជានិស្សិតនៃសាកលវិទ្យាល័យល្ខោន​ និងភាពយន្តនៅទីក្រុងហូជីមិញ។ មុនចូលមកបវរកញ្ញាវៀតណាម ឆ្នាំ២០២០ នាងបាននិយាយថា នាងបានឆ្លងកាត់គ្រាលំបាកជាច្រើន ព្រោះតែគ្រួសាររបស់នាងមានជីវភាពក្រីក្រក៏បានជំរុញឱ្យនាងរៀបការនៅអាយុ១៧ឆ្នាំ។ 

នាងបានសារភាពថា៖ “នៅពេលដែលខ្ញុំរៀនថ្នាក់ទី១១ ឪពុកម្តាយខ្ញុំបានផ្សំផ្គុំរូបខ្ញុំជាមួយបុរសចាស់អ្នកមានម្នាក់ នៅពេលនោះគ្រួសារខ្ញុំគិតថាបើខ្ញុំរៀបការជាមួយបុរសនោះហើយ ដូច្នេះគ្រួសារខ្ញុំប្រាកដជាងើបចេញពីភាពក្រីក្រជាក់ជាមិនខាន រូបខ្ញុំផ្ទាល់កើតក្នុងគ្រួសារដែលខ្សត់ខ្សោយ ដូច្នេះការផ្គូរផ្គងគឺខ្ញុំពិតជាពិបាកប្រកែកខ្លាំងណាស់” ។

ជាមួយគ្នានិស្សិតស្រីដែលត្រូវជាមិត្តភក្ដិនៅសាកលវិទ្យាល័យល្ខោន និងរោងកុន បានប្រាប់នាងជាច្រើនដងថា គួរតែធ្វើអ្វីមួយទៅដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួន យើងមិនត្រូវធ្វើអ្វីដែលមិនមែនជាបំណងប្រាថ្នាយើងទេ។ ក្រោយមកនាងបានដឹងថា សុភមង្គលរបស់នាងមិនអាចពឹងផ្អែកលើអ្នកដទៃបានទេ។

បវរកញ្ញាវៀតណាមរូបនេះបានបន្តទៀតថា ខ្ញុំបានឆ្លងកាត់ពេលវេលានៃការរងសម្ពាធយ៉ាងខ្លាំង ភាពក្រៀមក្រំបានចូលមករួមរឹតខ្ញុំស្ទើរតែគ្មានពេលស្បើយ ប៉ុន្តែអរគុណចំពោះរឿងនោះខ្ញុំហ៊ានក្រោកឈរ ហើយប្រាប់គ្រួសារខ្ញុំអំពីសេចក្តីប្រាថ្នារបស់ខ្ញុំ ដោយគ្មាននរណាម្នាក់អាចរស់នៅដើម្បីបំពេញសេក្ដីប្រាថ្នាសម្រាប់ជីវិតរបស់ខ្ញុំបានទេ។

ការជ្រើសរើសសាកលវិទ្យាល័យល្ខោន និងរោងកុន Dan Phuong មិនបានទទួលការគាំទ្រពីក្រុមគ្រួសាររបស់នាងទេ។ មនុស្សជាច្រើនគិតថា បើយោងតាមសិល្បៈថ្លៃដើមគ្រួសារខ្ញុំមិនមានលទ្ធភាពសម្រាប់ចំនាយទេ។ តែតាមពិតខ្ញុំគិតថា ខ្ញុំអាចគ្រប់គ្រងវាបាន សិល្បៈគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំមានឱកាសអភិវឌ្ឍ។

Dan Phuong បានសារភាពនៅពេលសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២០ នាងមានអារម្មណ៍ថា មានសម្ពាធនៅចំពោះមុខបេក្ខនារីដែលមានសក្តានុពលខ្លាំងជាងរូបនាង។ ទោះយ៉ាងណានិស្សិតស្រីមកពី Thanh Hoa បាននិយាយថា អ្វីដែលសំខាន់បំផុតគឺការឈ្នះខ្លួនឯង។ ដោយនាងសង្កត់ធ្ងន់ថា“ ខ្ញុំនឹងបង្វែរការលំបាកទៅជាការលើកទឹកចិត្តដើម្បីផ្លាស់ប្តូរខ្លួនឯង ៕