កណ្តាល៖ កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយ ដោយគ្រាន់តែជិៈម៉ូតូចាំងភ្លើងសោះ បង្កជាជម្លោះមន្ត្រី​អាវុធ​ហត្ថ​ម្នាក់​ បានដកកាំភ្លើង វ៉ៃក្បាលមន្ត្រីយោធាកងកិត្តិយសត្រែទ័ពម្នាក់បណ្ដាលឱ្យបែកក្បាលហូរឈាមស្រោចចុងក្រោយជនបង្ក ត្រូវបានដោះលែងវិញ បញ្ជូនតែសំណុំរឿងប៉ុណ្ណោះ!។

ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលា​ម៉ោង២២និង៣០នាទី នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាលហូរឈាម។

រីឯជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថនៅអង្គភាពកងរាជអាវុហត្ថរាជធានីពេញ មានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ដោយរួមមានវត្ថុតាងចាប់យកបានមានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើមលេខ55006467,បង់១,គ្រាប់ចំនួន៨គ្រាប់។

ក្រោយ​ពី​ឃាត់​ខ្លួន​បានមួយដង្ហេីមចង្រឹតមក​ សមត្ថកិច្ច​ក៏​ដោះលែង​ ជនបង្ករ​អោយត្រលប់ទៅវិញ​ ដោយសារតែ​ជនបង្ករ​ ជា​មន្ត្រី​ អាវុធ​ហត្ថ​ ។ ម្យ៉ាងទៀត​ការដកកាំភ្លេីង​វាយបែកក្បាល​ជា​បទល្មើស​តូច​តាចមិនចាំបាច់​ឃាត់​ខ្លួន​បញ្ជូនទៅ​តុលាការ​ទេ​ ៕