ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានវីដេអូឃ្លីបមួយដែលបានបង្ហាញនៅសកម្មភាពរបស់នគរបាលប៉ុស្តិ៍ក្បាលកោះចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើប្រាស់ហិង្សា វាយដំ ច្រំធាក់ទៅលើជនសង្ស័យយ៉ាងដំណំ ដែលទង្វើរបែបនេះបានបង្កឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងចាស់ដៃតែម្ដង។
យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Phon Nary ដែលបានបង្ហោះនូវវីដេអូជាច្រើនពាក់ព័ន្ធនឹងសកម្មភាពអំពើហឹង្សារបស់ប៉ូលីស ព្រមទាំងបានសរសេររៀបរាប់នូវពាក្យពេចន៌មួយចំនួនថា៖«សូមសម្តេចតេជោ ជួយរកយុត្តិធម៍អោយផង ប៉ូលិសនៅសង្កាត់ក្បាលកោះ បានវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើកូននាងខ្ញុំ តើកូនខ្ញុំមានទោសអ្វី ហើយស្ថានទោសកម្រិតណា»។
ជាមួយគ្នានេះមានមហាជននៅលើបណ្ដាញសង្គមជាច្រើនបានមានប្រតិកម្ម ហើយនាំគ្នាបញ្ចេញនូវមតិរិះគន់ជាខ្លាំង និងសម្តែងការមិនពេញចិត្តពីទង្វើរបស់ក្រុមសមត្ថកិច្ចទាំង៣នាក់នេះ ដែលការធ្វើបែបនេះ គឺជាហិង្សាដ៏ព្រៃផ្សៃ ដែលសមត្ថកិច្ចទាំងអស់ មានកាតព្វកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វើបែបនេះនៅចំពោះមុខមហាជនឡើយ ទោះបីជនសង្ស័យម្នាក់នោះមានកំហុសឆ្គងខ្លាំងយ៉ាងណាក៏ដោយ ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖
https://www.facebook.com/ming.rom.5/posts/937188326704096