រាជធានីភ្នំពេញ៖ ក្រោយពីនាងថៃ ស្រីនាង ជាអ្នកលក់ខោអាវរ៉ូបតាមអនឡាញ ដ៏ស៊ីចស៊ីចូលចិត្តស្លៀកពាក់ខើចលើខ្លីក្រោម បញ្ចេញកេរ្តិ៍ភេទរបស់ខ្លួន បង្ហោះសារតាមហ្វេសប៊ុកឌឺដងសុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ជួយសេងរ៉ូបនាង មក គឺនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាងថៃ ស្រីនាង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
ជុំវិញនឹងករណីនេះ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ថ្លែងប្រាប់ យ៉ាងខ្លីថា “សមត្ថកិច្ចកំពុងធ្វើការរឿងនេះហើយ” រួចចុចបិទទូរស័ព្ទតែម្តង ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះសម្ដេច បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការ Live លក់ផលិតផលតាមអនឡាញដែលបញ្ចេញកេរ្តិ៍ខ្មាសស្ត្រី។

ក្រោយពីសម្ដេច បានប្រកាសឲ្យមានចំណាត់ការបែបនេះ ស្រាប់តែនាង ថៃ ស្រីនាង ជាអ្នកលក់រ៉ូប អាវក្នុងនារី ដែលតែងតែស្លៀកពាក់សិចស៊ីខើចលើខ្លីក្រោមបញ្ចេញកេរ្តិ៍ភេទ និងធ្លាប់ត្រូវប្រុសស្នេហ៍វាយចត់បានម្តងនោះ បានសំណូមពរដល់សម្ដេចឲ្យជួយសេងរ៉ូបរបស់នាង។ នាង Thai SreyNeang បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមិចឥលូវ ស្តាប់ប្រសាសន៏សម្តេចហេីយ ចង់ខ្យល់ មើលទៅ ត្រូវដូរមុខរបរទៀតហើយខ្ញុំ សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម្លឹងៗ បានលុយឯណាសងគេ លោកអើយលោក ឆ្កួតងាប់ឥលូវហើយខ្ញុំ ពេលនេះមានតែស្រាទេ ដែលយល់ចិត្តខ្ញុំ » ៕

https://www.facebook.com/freshnewsasia/videos/194549081755454/