ខេត្តកោះកុង៖ បុរសជាកម្មករក្នុងផ្សារម្នាក់ យកកៅអីជ័រគប់លើស្រ្តីអ្នកលក់ត្រី មិនត្រូវ ក៍ទាញកាំបិតបុ័ងតោ រកកាប់ជនរងគ្រោះបន្តទៀត ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០២ ត្រង់ចំណុចតូបលក់ត្រីក្នុងផ្សារដងទង់ ស្ថិតភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។


ជនសង្ស័យឈ្មោះ ទុយ ចម្រើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្នុងផ្សារ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះឈ្មោះ កែវ ឡាត់ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ត្រីក្នុងផ្សារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
មុនពេលកើតហេតុ ជនសង្ស័យបានដើរចាក់ទឹកសម្រាប់លៀងបន្លែ និងត្រីរបស់អាជីវករលក់ដូរចោល ខណ:ជនរងគ្រោឃើញដូចនេះក៏សួរជនសង្ស័យថា ហេតុអ្វីបានជាដើរចាក់ទឹកគេចោលបែបនេះ? ក៏មានការឈ្លោះប្រកែកគ្នា ស្រាប់តែជនសង្ស័យដើរទៅយកកៅអីជ័រគប់លើជនរងគ្រោះ តែមិនត្រូវ ជនសង្ស័យក៍ទាញកាំបិតបុ័ងតោ រកកាប់ជនរងគ្រោះបន្តទៀត ប៉ុន្តែកម្លាំងអាវុធហត្ថដែលឈរជើងនៅក្បែរនោះ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដោយដកហូតបានវត្ថុតាងកាំបិតតាំងតោ ១ដើម កៅអីជ័រ១។
ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី ៕