បរទេស៖ ថ្មីៗនេះសារព័ត៌មាននៅស្រុកថៃបានចុះផ្សាយ នៅព្រៃកប់ខ្មោចមួយកន្លែងក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ មានគ្រួសារសពមួយក្រុមបានជួលកុនមកបញ្ចាំងកណ្ដាលព្រៃកប់ខ្មោច ដើម្បីឲខ្មោចជីដូន ជីតាដែលបានចែកឋានទៅបានទស្សនា នៅក្នុងព្រៃកប់ខ្មោចនោះ មានទាំងសពជនជាតិថៃកាត់ចិនផងដែរ ចំណែកមឈូសមានរហូតទៅដល់២០០មឈូស។

https://1.bp.blogspot.com/-86XBsguHr_c/Xet0qEOg4JI/AAAAAAAAIjI/qrYA6-8AvKUlvoOakwwvZDn0-7FHnklvQCLcBGAsYHQ/s1600/%25E1%259E%258A%25E1%259E%2590%25E1%259E%259F%25E1%259E%2584%25E1%259E%2590%25E1%259E%259F.JPG បរិយាកាសដ៏សែនស្ងាប់ស្ងាត់ ពុំមានមនុស្សនៅផ្សេងក្រៅពីសាច់ញាតិ២-៣នាក់ នឹងអ្នកជួលកុនដាក់បញ្ចាំងឡើយ ដោយខែនេះគឺជាខែធ្លាក់ខ្យល់ ធ្វើឲ្យរងារទៀតបានញ៉ាំងឲ្យបរិយាកាសពិតជាគួរឲ្យព្រឺសម្បុរខ្លាំងណាស់។ បុរសជាកូនចៅបានរៀបរាប់ឲ្យដឹងថា ការជួលកុនមកបញ្ចាំងនេះគឺធ្វើឡើងអស់រយៈពេល៣ដងមកហើយ ដែលឆ្នាំនេះគឺជាឆ្នាំទី៣ ហើយដែលខ្ញុំបានដាក់ឲ្យកុងម៉ាទស្សនាភាពយន្ដ

https://1.bp.blogspot.com/-NYGjBjR3rkc/Xet0rMZZ95I/AAAAAAAAIjU/H0WfQSVR9eckljYNXOlwOKM_Q0xd_cl4gCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%259F%25E1%259E%258A%25E1%259E%2590%25E1%259E%259F%25E1%259E%258A.JPG លោកបានបញ្ជាក់ទៀតថា ក្រោយពេលដែលលោកបានដាក់កុនបញ្ចាំងឲ្យកុងម៉ា ជីដូន ជីតា គាត់មើលហើយនោះពួកគាត់បានមកពន្យល់សប្ដិគាត់ថាពួកគាត់ពិតបានជាបានមើលភាពយន្ដនោះមែន មិនត្រឹមតែប៉ុណ្ណឹងទេពួកគាត់ថែមទាំងបបួលមិត្តភក្ដិគាត់ឲ្យមកទស្សនាទៀតផង ៕

https://1.bp.blogspot.com/-qeOpki0Vznw/Xet0qNImw0I/AAAAAAAAIjM/W5Wwqno2WQUKP774J1pbAgsZTxmsbGRhgCLcBGAsYHQ/s1600/%25E1%259E%258A%25E1%259E%2590%25E1%259E%259F%25E1%259E%2590%25E1%259E%259F%25E1%259E%258A.JPG

សូមប្រិយមិត្តអញ្ជើញទស្សនា ដូចខាងក្រោម៖