ធ្មេញ គឺជារឿងសំខាន់បំផុតរបស់មនុស្សយើងកាលណាយើងសម្អាតធេ្មញមិនបានល្អស្អាតនោះទេវាអាច នឹងបណ្ដាលឲ្យធ្មេញរបស់យើងកើតមានស្នឹមពណ៍លឿង។ ការកើតមានស្នឹមនោះវាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ តែវាធ្វើឲ្យយើងបាត់បង់នូវសោភណ៏ភាពមាត់ធ្មេញ បង្កឲ្យធេ្មញពុក ដង្កូវស៊ី ហើយអាចធ្វើឲ្យមានក្លិនមាត់មិនល្អថែមទៀត។

ដូច្នេះ ប្រសិនបើអ្នកចង់ធ្មេញមានសុខភាពល្អ នឹងត្រលប់មកសស្អាតដូចទើបនឹងដុះថ្មី សូមអនុវត្តគន្លឹះសាមញ្ញៗដូចខាងក្រោម៖

*ម្សៅសូដា
ម្សៅសូដា ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងអំបិលបន្តិចឲ្យសព្វល្អ។ បន្ទាប់មកជ្រលក់ច្រាសក្នុងទឹកឲ្យសើម ទើបយកមកផ្តិតនៅលើល្បាយនេះ។ ចុងក្រោយដុសធ្មេញរបស់អ្នក ដូចធម្មតាជារៀងរាងល់ថ្ងៃ។

*សំបកក្រូចពណ៌លឿង
បន្ទាប់ពីញ៉ាំក្រូចហើយ កុំប្រញាប់បោះសំបកចោលឲ្យសោះ ព្រោះវាអាចជួយសម្អាតធ្មេញឲ្យសស្អាតបាន។ អ្នកគ្រាន់តែយកសំបកក្រូច ត្រដុសនៅលើធ្មេញឲ្យសព្វ រួចខ្ពុរមាត់ជាមួយនឹងទឹកធម្មតា ការធ្វើបែបនេះរាល់ថ្ងៃអាចជួយកម្ចាត់ស្នឹមនៅលើធ្មេញ និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗ។

*គ្រប់ល្ង
មធ្យាបាយងាយបំផុតក្នុងការកម្ចាត់ស្នឹមនៅលើធ្មេញ គឺការទំពារគ្រាប់ល្ងមួយក្តាប់។ អ្នកត្រូវទំពាររយ:ពេល ២ទៅ៣នាទី ហើយស្តោះចេញមកវិញ។ បន្ទាប់ពីទំពារអស់ហើយ អ្នកត្រូវប្រើច្រាស់ស្ងួត មកសម្អាតបំណែកដែលនៅសល់ ហើយសូម្បីតែស្នឹមក៏ជ្រះអស់ដែរ ៕