រាជធានីភ្នំពេញ ៖ ក្រោយពីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ថតឆាកឈុតឲ្យតួប្រុសលូកស្ទាប ស្រើបស្រាល MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” បានឲ្យមហាជនរិះគន់ពីមហាជនថា នាងសម្តែងថតឈុតស្រើបស្រាលបែបនេះ ដូចរឿងសិចអ៊ីចឹង ហើយសូម្បីតែនាងទូច ស្រីលក្ខណ៍ ជាតារាសម្តែង និងតារាចម្រៀងចាស់វស្សា មានឈ្មោះល្បីល្បាញ ក៏ប្រតិកម្មនូវថតឈុតលូកស្ទាបស្រើបស្រាលរបស់កញ្ញា រ៉ូស ដោយមិនអាចទទួលយកបានដែរ។

នាងទូច ស្រីលក្ខណ៍ បានបង្ហោះសារ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានខ្លឹមសារថា «សួរថាអ្នកណាដែរខាតបង់? បើទោះបីជាថតកុន ក៏មិនសាហាវដល់ថ្នាក់នឹងដែរ សុំទោស បន្ទាប់ពីឃើញហើយពិតជាទទួលយកអត់បាន ព្រោះវាមិនមែនការអោបថើបស្រើបស្រាលនឹងវាជាភាពត្រឹមត្រូវ ព្រោះបទហ្នឹងក្មេងគាត់ស្តាប់ច្រើនជាងមនុស្សចាស់អញ្ជឹងអ្នកដឹកនាំអាចធ្វើអើយក្មេងៗមើលហើយគាត់គិតអីមិនល្អ ទៅធ្វើអីអោយខុសផ្លូវ ចាំបាច់អោយថើបលូកស្ទាប់អីដល់ថ្នាក់ហ្នឹង? ត្រឹមតែញ៉ាំបាយចូលក្លឹបរាំជាមួយគ្នា រឺក៏សំលឹងភ្នែកគ្នាក៏គេយល់បាត់ទៅហើយ ព្រោះអត្ថន័យបានបញ្ជាក់តាមចំរៀង គេយល់ហើយនឹងគិត ភាពចង់ល្បីកុំយកតំលៃរបស់ខ្លួនដែរម៉ែឱ លោកខំរក្សាចិញ្ចឹមមើលថែមិនអោយនរណាប៉ះខ្លាចខូចបង់កិត្តិយសដល់ក្រុមគ្រួសារ ចុះបើម៉រឱទស្សនាឃើញរូបភាពបែបនេះ តើគាត់ជាឱពុកម្តាយឈឺផ្សារបែបណាបើកូនរបស់ខ្លួនយកកេរ្តិ៍ចោលកណ្តាលវាល ខូចនរណា ? គឺកិត្តិយសខ្លួនជាស្រីនឹងឯង គេខំលាក់ខ្លួនឯង តែខ្លួនឯងបែកជាហែកខ្លួនឯងដោយភាពចង់ល្បី សួរថាបានអីមកវិញ មនុស្សប្រុសសម័យនេះមុននឹងគាត់យកប្រពន្ធជាអនាគតប្រាកដមិនមែន តែស្អាតសិចស៊ីមួយមុខ គឺស្អាតទាំងគំនិតនឹងមាយាទ បើមាយាទមិនបានហើយ គឺផ្លាស់ប្តូសចរិតមិនបាននោះទេ នេះជាសារអប់រំ»។

សូមប្រិយមិត្តទស្សនាឈុតស្រើបស្រាល ដូចខាងក្រោម ៖

https://youtu.be/gT09DsDlbsg

https://www.facebook.com/rithomega88/videos/2558478740932318/