ខេត្តព្រះសីហនុ, ក្រុងកោះរ៉ុង ៖ ក្រោយទទួលដំណឹងនាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១៩នេះ ពីប្រជាពលរដ្ឋអ្នកនេសាទថា ប្រទះឃើញមានសាកសពមនុស្សម្នាក់ សម្លៀកបំពាក់ពណ៌ខ្មៅ អណ្តែតទឹកសមុទ្រនៅខាងមុខកោះរ៉ុងចំណុច ដ២២-១០០ លោកវរសេនីយ៍ឯកឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ បានបញ្ជាកម្លាំង និងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសព ។
ក្នុងនោះ កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ប្រទះឃើញ និងបានរៀបចំអូសយកសាកសព នាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យ ។
បើតាមលោកវរសេនីយ៍ឯកឌឹម សំបូរថ្លែងថា សាកសពនេះមានស្ថានភាពរលួយខ្លះៗទៅហើយ មិនទាន់អាចសន្និដ្ឋាន បានពីអត្តសញ្ញាណនៃសពទេ ថាតើជាមនុស្សប្រុស ឬស្រី ជាជនបរទេសឬជាជនជាតិខ្មែរ នៅឡើយ ៕