សព្វថ្ងៃនេះ អាហារដែលយើងបរិភោគរោគរៀងរាល់ថ្ងៃគឺសំបូរទៅដោយជាតិគីមីស្ទើរតែគ្រប់ចំនីអាហារមិនថា បន្លែ ត្រី សាច់ ឬក៏ផ្លែឈើនានា ហើយម្យ៉ាងទៀតមកពីការទទួលទានអាហារដែលមានប្រឡាក់ដោយមេរោគ មិនស្អាត មិនស្គាល់ពីប្រភពរុក្ខជាតិច្បាស់លាស់ ហើយបង្កឲ្យទៅជាការក្អួត រាករូស ឬចុកពោះក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ។
ចំពោះបញ្ហានេះ ពុំមានការសិក្សាណាមួយជាក់លាក់អំពីកម្រិតនៃការកើតឡើងនៅឡើយទេ ប៉ុន្តែក្នុងការអនុវត្តវិជ្ជាជីវៈពេទ្យបច្ចុប្បន្ន ឃើញថាវាប្រឈមជារៀងរាល់ថ្ងៃ។ ដោយយោងទៅតាមស្ថានភាពជាក់ស្ដែងពេលពុលភ្លាមគេត្រូវបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យ ឲ្យលឿនតាមអ្វីដែលអាចធ្វើបាន តែបើអ្នកជំងឺព្យាបាលហើយនៅតែមិនធូរយើងអាចសាកល្បងមាននូវការប្រើប្រាស់ឱសថបុរាណធម្មជាតិ ដែលមានអ្នកសាកល្បងពីមុន ហើយទទួលបានជោគេជ័យ។
*ព្យាបាលជំងឺ៖
ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក
*ប្រភេទរុក្ខជាតិ៖ ត្រកួន
ក្រៅពីនេះ ត្រកួនក៏អាចព្យាបាល នោមតិច នោមឈាម ឈាមច្រមុះ ក្អកធ្លាក់ឈាម ធ្លាក់ឈាមឫសដូងបាត កើតបូស ស្បែកកើតពងខ្ទុះ និងឆ្កែខាំបានថែមទៀងផង។
*វិធីធ្វើ និងប្រើប្រាស់៖
-យកត្រកួនទាំងឫសកន្លះគីឡូ រហូតដល់មួយគីឡូ បុកពូតយកទឹកហូប ឬស្ងោរសណ្តែកបាយ ១២០ ក្រាម ជាមួយវល្លិអែម ៣០ក្រាម ផឹកបន្ថែមទៀតកាន់តែប្រសើរ -បើនោមឈាម ឫសដូងបាតឈាម គេយកត្រកួនស្រស់ ០.៥ គីឡូក្រាម បុកពូតយកទឹកលាយទឹកឃ្មុំហូប
-កើតបូស ស្បែកកើតពងខ្ទុះ បុកត្រកួនស្រស់បិទបំពោក។
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង ៕