បូសថ្លើម ជាការរលាកថ្លើម មួយប្រភេទដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។មូលហេតុដែលនាំឲ្យកើតជំងឺនេះបណ្ដាលមកពី កង្វះអនាម័យក្នុងការរស់នៅ ការរលាកថ្លើម ពិសារគ្រឿងស្រវឹងហួសកម្រិត។ អ្នកជំងឺមានរោគសញ្ញាដូចជា ឈឺពោះ (ជាពិសេស នៅផ្នែកខាងស្ដាំ និងខាងលើនៃពោះ)លាមក មានពណ៌ដូចដីឥដ្ឋ ក្អក ទឹកនោមពណ៌ក្រម៉ៅ រាគរូស គ្រុនញាក់ ឈឺសន្លាក់ មិនសូវឃ្លានអាហារ អស់កម្លាំងចង្អោរ ឈឺទ្រូងបែកញើស ស្រកទម្ងន់ដោយគ្មានមូលហេតុ ស្បែក និងភ្នែកឡើងលឿងបេះដូងដើរញាប់។
ដូចច្នេះក្នុងថ្ងៃនេះ យើងនឹងលើកយកនូវរូបមន្ដចាស់ៗបូរាណតំណតគ្នាក្នុងការព្យាបាលជំងឺបូសថ្លើម តាមបែបធម្មជាតិមួយប្រភេទមកចែកជូនបងប្អូនឲ្យបានដឹងគ្រប់ៗគ្នា ដែលវិធីនេះមានអ្នកជំងឺអនុវត្តន៏ហើយទទួលបានជោគជ័យជាច្រើននាក់កន្លងមកហើយ។
+រុក្ខជាតិឱសថ៖
-ផ្ទីបន្លា
-ឫសអញ្ចាញ
-ស្មៅប្រមោយដំរី
+វិធីធ្វើ និងប្រើប្រាស់៖
– យករុក្ខជាតិឱសថខាងលើហាលថ្ងៃឱ្យស្ងួត
– ប្រើប្រាស់បរិមាណស្មើៗគ្នា ទៅដាំទឹក
– ទទួលទានជាប្រចាំ។
*តម៖ សាច់ពណ៌ក្រហម ត្រីដែលគ្មាស្រកា ត្រីក្រាញ់ និងគ្រឿងសមុទ្រគ្រប់ប្រភេទ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង មិនត្រឹមតែព្យាបាលជំងឺបូសថ្លើមប៉ុណ្ណោះទេ តែវាក៏ជាឱសថផ្សះដំបៅគ្រប់ប្រភេទផងដែរ និងជាថ្នាំត្រជាក់ផង មានជំងឺជាច្រើនបានជាសះស្បើយបន្ទាប់ពីបានប្រើថ្នាំនេះ ៕