ទីបំផុតកម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយដំបូងបំផុត គឺវគ្គJudge Audition សប្តាហ៍ទី១ ហើយនៅថ្ងៃអាទិត្យសប្តាហ៍នេះគឺថ្ងៃទី7 ខែកក្កដា ឆ្នាំ2019 វេលាម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ហើយអ្វីដែលកាន់តែកន្រ្តាក់អារម្មណ៍ទស្សនិកជនឲ្យកាន់តែពុះកញ្រ្ជោលចំពោះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយនេះនោះ គឺបានប្រមូលផ្តុំគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំ ប្រទេស 4រូប 4រសជាតិផ្សេងគ្នា គឺមានលោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខសីឡាលីន។ វត្តមាន កំពូលតារាចម្រៀងទាំង 4 សម្រាប់កម្មវិធីថ្មីមួយនេះ ពិតធ្វើឲ្យទស្សនិកជនរំភើបរំជើបរំជួលមិនស្ទើរទេ។

រង់ចាំទស្សនាកុំខនខាននៅថ្ងៃអាទិត្យ ទី7 ខែកក្កដា ឆ្នាំ2019 នេះវេលាម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ។ កម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺ នេះដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធកម្ពុជា៕

https://www.facebook.com/HMHDTV/videos/2341911082543554/