ស៊ន ស្រីនិច ក្លាយជាអ្នកមានសំណាងធំបំផុត ពុំធ្លាប់មាន ប្រចាំភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រោះតែបានឈ្នះរង្វាន់រហូតដល់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក។ កម្មការិនីរោងចក្ររូបនេះថ្លែងថា «ពីដើមមក មិនដែលមានអ្នកណា ត្រូវរង្វាន់ធំអ្វីនៅភូមិខ្ញុំឡើយ មិនថាផលិតផលដទៃក៏ដោយ។ ដល់ពេលត្រូវរង្វាន់ធំអញ្ចេះ ទៅណាមកណាក៏គេមើលដែរ ហើយសួរនេះសួរនោះ»។
ស្រីនិច ជាប់ចិត្តនឹងរសជាតិភេសជ្ជៈប៉ូវកម្លាំង វើក។ នាងតែងញ៉ាំភេសជ្ជៈរាល់ព្រឹក មុនពេលចេញទៅធ្វើការ ដោយសារវាជួយនាងកាត់បន្ថយភាពនឿយហត់ និងជំនួយស្មារតី។ កម្មការិនីដដែលបន្ថែមទៀតថា «តាមពិត ខ្ញុំញ៉ាំមិនទាំងរំពឹងថាគេដាក់រង្វាន់ផងទេ។ នៅពេលត្រូវរង្វាន់ដោយចៃដន្យអញ្ចឹង ធ្វើឲ្យខ្ញុំសែនត្រេកអរ ហើយប្រាក់រង្វាន់នេះ ខ្ញុំក៏មិនទាន់ដឹងត្រូវធ្វើអ្វីដែរ ដោយសារបានមកដោយគ្មានការគ្រោងទុក»៕