ភ្នំពេញ ៖ បុរសអ្នកលក់ទាអាំងតាមទេះម្នាក់ ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន ដោយសារ ល្បួងកូនស្រីរបស់គាត់ដែលជាអ្នកលក់នំប៉័ង នាំទៅដើរលេងម្តងជាពីរដង លើកចុងក្រោយដឹកបង្ហួសចូលបន្ទប់ជួលរបស់ជនសង្ស័យ ស្រាតខោស្រាតអាវ ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេច ។
ករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជននេះ បានកើតឡើងលើកទី១ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ តែមិនបានសម្រេច និងលើកទី២ កាលពីយប់ថ្ងៃទី២១ មេសា នៅចំណុចបន្ទប់ជួលដដែលរំលោភបានសម្រេច ។
ជនល្មោភកាមមានឈ្មោះថន វិចិត្រ ហៅចិត្រ អាយុ២៦ឆ្នាំ មុខរបរលក់ទាអាំង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីយប់ម៉ោង៧និង៥៥នាទី ថ្ងៃទី២៤ មេសា នៅបន្ទប់ជួល ផ្ទះលេខ៤៧E0z ស្ថិតក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ ជាសិស្ស ទំនេរពីការសិក្សាមកជួយលក់នំប៉័ងអោយម្តាយ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវរថភ្លើង ។
ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក អោយដឹងថា កាលពីថ្ងៃទី១២ មេសា បុរសម្នាក់លក់ទាអាំង បានល្បួងនាំរូបនាង ទៅដើរលេង រួចក៏ដឹកបង្ហួសចូលបន្ទប់ជួលរបស់គេ ហើយបានធ្វើសកម្មភាពចាប់រំលោភទាំងកំរោលតែម្តង ប៉ុន្តែត្រូវរូបនាងស្រែកឆោឡោឡើង ជាហេតុធ្វើឱ្យជនសង្ស័យភ័យ ក៏ស្លៀកពាក់ខោអាវឱ្យវិញ រួចក៏ដឹកត្រឡប់ទៅកន្លែងលក់ដូរវិញ ។ លុះនៅវេលាយប់ថ្ងៃទី២១ មេសា ស្រាប់តែជនសង្ស័យ មកល្បួងម្តងទៀត ដឹកទៅបន្ទប់ជួលតែម្តង ហើយចាប់នាងរំលោភសេពសន្ថវៈរហូតដល់បានសម្រេច១ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ចំនួន២ដង ពិតប្រាកដមែន តែបានសម្រេចតែ១ដងទេ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕