ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានក្រុមស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នាប្រមាណជា៦នាក់ បានចុះទៅទីតាំងកត់ឆ្នោតខ្មែរមួយកន្លែង ដែលពួកជនបង្កនោះ បានឲ្យម្ចាស់ទីតាំងខាងលើនោះ កត់ឆ្នោតយួន ដែលជារបស់ខ្លួនផង ប៉ុន្តែទីតាំងខាងលើនោះមិនព្រម ទើបបង្កអោយមានការប្រកែកើតជម្លោះ វាយតប់គ្នា ផ្អើលប្រជាពលរដ្ឋស្មានថា ជាករណីអ្វីផ្សេង ដែលស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមិនទាន់មានចំណាតការអ្វីនៅឡើយទេ ចំពោះក្រុមអ្នកកាងល្បែងឆ្នោតយួននេះ បន្ទាប់ពីវាយតបគ្នារួចហើយ ភាគីទាំងសងខាង បានចែកផ្លូវគ្នារៀងខ្លួន ។
ការឈ្លោះប្រកែកប្រកែគ្នា រហូតឈានដល់ការវាយតប់គ្នាយ៉ាងអណាធិបតេយ្យបែបនេះ គឺផ្តើមចេញពីរឿងល្បែងឆ្នោត ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុននេះមួយថ្ងៃ មានបក្ខពួកគេ បានមកនិយាយបញ្ចុះបញ្ចូលឲ្យម្ចាស់ទីតាំងខាងលើ អោយជួយកត់ឆ្នោតយួនឲ្យថៅកែរបស់ខ្លួនផង តែម្ចាស់ទីតាំងមិនយល់ព្រម ហើយភ្នាក់ងារនោះបានចាកចេញទៅទាំងមិនសប្បាយចិត្ត លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែពួកគេមានគ្នាពី៥ទៅ៦នាក់បានលើកគ្នា មកដល់ទីតាំងកើតហេតុនេះម្ដងទៀត ពេលមកដល់ ពួកគេបាននិយាយបញ្ចុះបញ្ចូលឲ្យជួយកត់ឆ្នោតយួនដូចលើកមុនទៀត រីឯម្ចាស់ទីតាំងក៏មិនយល់ព្រមដូចលើកមុនចឹងដែរ ជាហេតុនាំឲ្យមានការឈ្លោះទាស់ទែងពាក្យសម្ដីគ្នារហូតដេញវាយគ្នា តែម្ដង ។
ប្រភពបន្ដទៀតថា អ្នកកាងឆ្នោតនៅទីនោះក៏ខ្លាំង ក្រុមជនបង្ក(ឆ្នោតយួន)ក៏ខ្លាំង ប៉ះគ្នាប្រាវ អ្នកខ្លះធ្លាក់ទឹកស្អុយ បន្ទាប់ពីកើតហេតុ ពួកគេបានរត់ចែកជើងគ្នាបាត់អស់ មិនរំខានដល់សមត្ថកិច្ចឡើយ ។
មហាជនបានរិះគន់ថា នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនេះ បើនិយាយពីល្បែងឆ្នោតយួននេះ មិនបាច់និយាយទេ សូម្បីនៅក្បែរៗច្រមុះសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះ ក៏មានច្រើនកន្លែងបាននិងកំពុងរីកដុះដាលដូចផ្សិត ជាពិសេសល្បែងឆ្នោតយួននោះតែម្ដង តែអស់លោកសមត្ថកិច្ចមិនបង្ក្រាបនោះទេ ទុកអោយមានភាពអនាធិបតេយ្យខ្លាំងណាស់ ៕