ប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Rasy Single បានសរសេរថា ៖ ឃើញគេផ្អើលទិញដីពុះឡូតិ៍ យកចំណេញ ចំណេញ លក់បន្ត បោកគ្នាគឺអាច តែបើយកសង់ផ្ទះគឺចប់ហើយ សួរតើអ្នកបើសង់ផ្ទះនៅ តើអ្នកណាជាអ្នកចំណាយតប្រពន្ធ័ភ្លើងមេ ប្រពន្ធ័ទឹកមេ ? ស្មានតែថោកមែន តប្រពន្ធ័មេនឹង ? រាប់ម៉ឺនដុល្លារបាទ ហើយតប្រពន្ធ័បង្ហូរនឹង តើបង្ហូរទៅណា ? មានប្រពន្ធ័លូរដ្ឋនៅ ? បង្ហូរចូលដីគេ ដ៏ពេលគេសង់ផ្ទះដែរ គឺ ស្ទះវល់!! ហើយ ដីឡូតិ៍ ផ្ទះល្វែង ចង់សង់ផ្ទះដល់ណាត់គ្នាដង់ម្តង ៤ទៅ៥ផ្ទះ បានមានជាងសង់អោយ បើសង់តែឯង គ្មានជាងណាគេទៅសង់ទេ បើមានក៏ថ្លៃកប់ពពកដែរ ហើយសង់តើបុកគ្រឺះម៉េច ? បុកហើយធ្វើជើងតាងចូលដីគេ តើគេព្រមទេ ?
មានតែបុកក្នុងដីខ្លួនឯង ហើយធ្វើសសរខុសអក្ស័ ធ្វើបានតែតំលៃថ្លៃណាស់ ចុះជញ្ជាំងរួម គិច ? ប្លង់សេទុកដែកអោយគេតរឺម៉េច ? ធ្វើមិនស្រួលឈ្លោះគ្នាវល់ ជាមួយម្ចាស់ដីជាប់គ្នានឹង ហើយសង់ហើយមានប្រពន្ធ័ភ្លើងមេ ប្រពន្ធ័ទឹកមេ តចូលផ្ទះអត់ ? ឈប់បាន គួរតែឈប់ទៅ អាណិតខែ្មរអ្នកក្រទេ បានចេះតែរពិសម៉ាត់ប្រាប់ទៅ អ្នកមានគ្មានអ្នកណាភ្លើទៅទិញដីពុះឡូតិ៍ ដ៏សែនឆ្ងាយចឹងទេ!!! បើចង់ទិញដីពុះឡូ គួរតែមើលតើមានប្រពន្ធ័ដូចបានប្រាប់ខាងលើទេ ? បើមានចាំទិញ ឈប់ល្ងង់ចាញ់បោកពួកអាពុះឡូតិ៍ នឹងអោយវាធ្វើអ្នកមានលើកម្លាំងញឹសឈាមអ្នកក្រទៀតទៅ បំណងល្អពីវិស្វករខ្មែរមួយរូប ។
ខាងលើនេះលោក Rasy Single ជាវិស្វករចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋខ្មែរ អោយបានដឹង ពីការលំបាកនៃការសង់ផ្ទះនៅលើដីពុះឡូតិ៍ ។
បើនិយាយរឿង ដីពុះឡូតិ៍លក់វិញ បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនប្រកាសលក់ផ្ទះល្វែង ដីឡូតិ៍នៅតាមជាយក្រុងភ្លូកទឹកភ្លូកដី ក្នុងតម្លៃថោកៗ បង់រំលស់មិនចាំបាច់មានលុយកក់មុន គ្មានការប្រាក់ជាដើម ប៉ុន្តែបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងដែនដី និងឧកញ៉ាល្បីឈ្មោះផ្នែកអចលនទ្រព្យមួយរូប ប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យមែនទែន ប្រយ័ត្នយកលុយឲ្យគេទទេៗ ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្មនិងសំណង់ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនពុះលក់ដីឡូតិ៍មួយមានឈ្មោះជាង២០ឆ្នាំហើយ បានបោកប្រាស់លុយប្រជាជន ដោយយកដីគេមកដាក់លក់ ហើយចាយ៤០០ដុល្លារ សម្រាប់លើកផ្លាកប៉ាន់ណូបំភាន់ភ្នែក ។
ចំណែកឯលោកឧកញ៉ាសៀ ឫទ្ធី ស្ថាបនិកក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសកម្ពុជា បានប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នរឿង ផ្ទះ ដីឡូតិ៍ ប្រកាសលក់ថោកៗពេញហ្វេសប៊ុកត្រឹម១ម៉ឺនដុល្លារ ២ម៉ឺនដុល្លារ គ្មានការប្រាក់ គ្មានលុយកក់ ប្រយ័ត្នចាញ់បោក ។
លោកឧកញ៉ាបន្តថា ប្រជាពលរដ្ឋគួរប្រយ័ត្នពីព្រោះបើនិយាយពីវិស័យអចលនទ្រព្យ មិនដឹងថា នរណាជានរណាទេ ។ ឧទាហរណ៍ថា អ្នកលក់មានដីមួយឡូត៍ពុះ លក់នៅក្នុងប្លង់មេ មិនបានដាក់ថា កន្លែងណាលូ ? កន្លែងណាផ្លូវទេ ? ហើយនៅពេលដែលរដ្ឋចេញច្បាប់មកត្រូវថយ ត្រូវកាត់ អ្នកដែលប៉ះពាល់គឺអ្នកទិញនោះហើយ ។ ដូច្នេះនៅពេលមានបញ្ហា តើទៅសួរអ្នកណា ? តើអ្នកណាជាអ្នកដោះស្រាយ ?
មកដល់ចំណុចនេះលោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍យ៉ាងដូច្នេះថា ៖ « បើសម្រាប់ខ្ញុំ ខ្ញុំមិនលើកទឹកចិត្តគាត់ឱ្យទៅទិញដី ផ្ទះទាំងនោះទេ មុននឹងទិញត្រូវពិនិត្យមើលក្រុមហ៊ុនឱ្យបានច្បាស់លាស់ បើគ្រាន់តែជាបុគ្គលម្នាក់ប្រជាពលរដ្ឋមិនគួរប្រថុយនោះទេ បើប្រថុយមនុស្សម្នាក់យកលុយយើងបាត់ តើយើងទៅរករឿងអ្នកណា ? បើជាក្រុមហ៊ុនមានរដ្ឋជាអាណាព្យាបាលការពារ ហើយចំពោះបុគ្គលពន្ធក៏មិនបង់ ឈ្មោះក្រុមហ៊ុនក៏មិនមាន» ។
លោក ជា សុផារ៉ា និងលោកឧកញ៉ា សៀ ឫទ្ធី ដើម្បីចៀសសវាងករណីទិញដីឫផ្ទះចាញ់បោកគេ ត្រូវសិក្សាទៅលើបញ្ហាមួយចំនួនដូចខាងក្រោម ៖
១-ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ថាតើដីនៅតំបន់នោះ ស្ថិតនៅក្នុងដីប្រភេទណា ? ជាដីស្ថិតក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលឬទេ ? តើមានច្បាប់អនុញ្ញាតឱ្យពុះលក់ឬក៏អត់ ? តាមរយៈការស៊ើបសួរពីអាជ្ញាធរ និងមេភូមិ មេឃុំជាដើម។
២-ប្រជាពលរដ្ឋត្រូវសិក្សាមើលថា ជាក្រុមហ៊ុនអ្វី ? មានចុះបញ្ជីច្បាស់លាស់ឬក៏អត់ ?
៣-ត្រូវពិចារណាថា ដី ឫផ្ទះលក់ថោកៗគ្មានការប្រាក់ គ្មានប្រាក់កក់នោះ ប្រាកដជាមិនអាចទុកចិត្តបានទេ ទោះតម្លៃត្រឹម ៥០០០ដុល្លារ ឫ៦០០០ដុល្លារ តែនេះជាលុយដែលប្រជាពលរដ្ឋខំរកដោយលំបាក ជាញើសជាឈាមយកឱ្យគេស្រួលៗម្ល៉េះ ?