ហ្វេសប៊ុក ៖ វីដេអូឃ្លីបមួយត្រូវបានបង្ហោះនិងចែករំលែកជាង២០ម៉ឺនដង លើបណ្តាញសង្គមហ្វេសប៊ុក គ្រាន់ទែឃើញធ្វើអោយអ្នកព្រឺរោម ព្រោះក្តាមអាំង ពេលត្រូវភ្លើងចេញសុទ្ធតែដង្កូវយ៉ាងស្អេកស្កះ ។
គេមិនច្បាស់ថា តើវីដេអូឃ្លីប មានរយៈពេល៣០វិនាទីនេះ ត្រូវបានថតចេញពីនៅទីណានោះទេ តែវាត្រូវបានបង្ហោះកាលពីថ្ងៃចន្ ទទី១៧កញ្ញា ២០១៨ កន្លងទៅនេះ ។
តាមវីដេអូ ពេលចុងភៅមួយរូបនិយាយភាសាវៀតណាម កំពុងអាំងក្តាម ស្រាប់តែមានដង្កូវយ៉ាងច្រើន វារចេញ ទំនងជាដង្កូវនៅក្នុងស្តូកក្តាម ប្រឹងវារចេញពេលត្រូវកំដៅភ្លើង មើលទៅ វាគួរអោយញញើតណាស់ មានអារម្មណ៍ចង់ក្អួត ។
អ្នកនិយមលេងនៅលើបណ្តាញហ្វេសប៊ុកម្នាក់ បានសរសេរថា «ទោះបីជាដង្កូវក្នុងរូបភាពនេះ មិនដឹងជាប្រភេទអ្វី ប៉ុន្តែនៅពេលដែលយើង(អ្នកចូលចិត្តបរិភោគសាច់ឆៅ)មិនបានពិនិត្យនិងចម្អិន ហើយបរិភោគវាចូលក្នុងខ្លួន ដង្កូវទាំងនោះវានឹងតោងជាប់ និងរីកធំពាត់ក្នុងពោះវៀន ក្រពះនិងថែមទាំងចូលក្នុងសួតយើង បង្កជាជម្ងឺដែលគេហៅថា paragonimiasis ដែលធ្វើអោយអ្នកជម្ងឺរលាកសួត ឬឈឺពោះរាគដោយមិនដឹងខ្លួន ។ តែបើចម្អិនក្តាមបានល្អ ដង្កូវទាំងនោះ វានឹងងាប់ មិនបង្កបញ្ហាសុខភាពដល់មនុស្សឡើយ » ៕