Home Blog Page 78

មិត្តភាពរវាង Bai Lu និង Wang Xingyue បន្ទាប់ពីសហការគ្នាក្នុងខ្សែភាពយន្តចំនួន៤

0

ការជួបជុំគ្នាឡើងវិញរបស់ Bai Lu និង Wang Jingyue ក្នុងរឿងភាគប្រវត្តិសាស្ត្រ «Unveil: Jadewind» កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្ររឿងភាគចិន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យគូស្នេហ៍នេះក្លាយជាប្រធានបទដែលត្រូវនិយាយពេញទីក្រុងមិនត្រឹមតែជាស្នាដៃថ្មីរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសហការយូរអង្វែងរបស់ពួកគេនៅទូទាំងគម្រោងចំនួនបួនផងដែរ ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នាកាន់តែច្បាស់លាស់របស់ពួកគេក្នុងការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAvrgKPMoHYdlrv04Qd5l2IMtXni-_GStRx5QoY3aO3eIPOtYSLAqQl64Y6tJDLU0PmTF51fQtC9hpNEH49Fs4C4iKk_H0wt-sWZEHk2NIehzW9kdA9GawEs4ZloY2J-sXYqUNcORxvaIhkSggU_6KJ2WuOryAhRkNMZE39pJSlEicTBAg_eDJMGVnLc9/s2048/image_2026-02-09_10-18-18%20(2).png

តារាសម្តែងទាំងពីររូបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នានៅក្នុងរឿងភាគបុរាណ «Song of Youth »។ នៅពេលនោះតួនាទីរបស់ Wang Jingyue មិនសូវលេចធ្លោប៉ុន្មានទេ ប៉ុន្តែអន្តរកម្មធម្មជាតិរវាងតារាសម្តែងទាំងពីរបានបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានទៅលើអ្នកទស្សនា។ នៅក្នុងរឿង «One and Only» ពួកគេមានឱកាសច្រើនក្នុងការបង្ហាញពីជម្រៅអារម្មណ៍របស់ពួកគេ ដោយបង្កើតទំនាក់ទំនងដ៏រំជួលចិត្ត និងស្មុគស្មាញរវាងតួអង្គរបស់ពួកគេ។ ការសហការនេះបានបន្តនៅក្នុងរឿង «Story of Kunning Palace » ដែលទស្សនិកជនបានសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDyo3yRiM1i7pXuYXMJY4MVzf07HIGKY9FS7OzfferSjV6NWZDDNVTfwe13kcULlRm8FU7dx3jr3AlulsmsDrt5tIWwnkS_5iD6Yw8Xpo-ZtL3SUZW14zQQo37-wEoyT5Haols_1wqHzL9309XSKZ20q-ruaVxjB8SnS23f7bNi8HgwZhU7Ah0w4vHUP4/s1996/image_2026-02-09_10-18-19.png
តាមរយៈគម្រោងនីមួយៗ Bai Lu រក្សាបាននូវភាពរឹងមាំរបស់នាងក្នុងតួនាទីដែលមានអារម្មណ៍ខាងក្នុងដ៏សម្បូរបែប ខណៈពេលដែល Wang Jingyue បង្ហាញពីភាពប្រសើរឡើងនៃចង្វាក់ និងនិយាយ។ ការគាំទ្រគ្នាទៅវិញទៅមករបស់ពួកគេធ្វើឱ្យឈុតឆាករបស់ពួកគេមានភាពស៊ីសង្វាក់គ្នា និងគួរឱ្យជឿជាក់ ដែលបង្កើតអារម្មណ៍ស៊ាំសម្រាប់អ្នកទស្សនា។ នេះជាអ្វីដែលរួមចំណែកដល់រូបភាពនៃគូសម្តែងដែលមានសមត្ថភាពសហការគ្នាយ៉ាងមានស្ថេរភាពនៅទូទាំងស្នាដៃជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid60vcexktG4gpwefgMP4Ys87Kwl3UT3zirUFS5OtDOVtehOfVSRqLzy3e1poildip89Hy5OoJN6YUg14wEcPpsrDahyjPg6wqjXNlJPhuNPi42pu7e3TXS9BJuhW2bJeoukxBvbCth4knMUo4HZSh_Z5oQQGyOd-nTGC9Xu783PyZH7fEfPGGk1IKqXLB/s813/image_2026-01-28_11-38-33%20(2).png
គម្រោងថ្មីនេះ ដែលមានចំណងជើងថា «Unveil: Jadewind» គឺជាការជួបជុំគ្នាលើកទីបួនរបស់ Bai Lu និង Wang Jingyue ហើយលើកទី៤នេះបានជំរុញឱ្យអ្នកទាំងពីរសម្តែងជាតួឯកជាមួយគ្នា។ ខ្សែភាពយន្តនេះស្វែងយល់ពីធាតុផ្សំនៃអ្នកស៊ើបអង្កេត និងតុលាការអធិរាជ ដោយវិលជុំវិញការស៊ើបអង្កេតករណីអាថ៌កំបាំងនៅក្នុងព្រះបរមរាជវាំង។ ខណៈពេលដែលខ្លឹមសារគឺគួរឱ្យកត់សម្គាល់ ការងារនេះក៏ត្រូវបានគេមើលឃើញថាជាការបន្តនៃកិច្ចសហការរបស់អ្នកទាំងពីរផងដែរ។ ភាពស៊ីចង្វាក់របស់ពួកគេបានក្លាយជាចំណុចលេចធ្លោដែលធ្លាប់ស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZKqIqzFZorrOKytTmXGVDkUj01oNH28Pal4lN4LeeID7GzuWW0CH0Q4DvZHgmgjJAjv7ChuAl7HNbvQHVvLa2Z0N8gw5Xrw_BIQ1SmJsrbv8XYBg-EvqLo3aYTZuiFO5PR5uSfntgZSh09dsvJU1Eq_9QePhhhD3dD85mbc8wT3vMlYmOVkaMuWLnwexr/s790/image_2026-01-28_11-38-33.png

អ្នកទាំងពីរត្រូវបានគេចាត់ទុកថាបានបង្ហាញពីភាពចាស់ទុំគួរឱ្យកត់សម្គាល់តាមរយៈតួនាទីរបស់ពួកគេ។ នៅក្នុងទីផ្សារភាពយន្តចិនដែលមានការប្រកួតប្រជែងខ្ពស់ វាជារឿងធម្មតាទេដែលតារាសម្តែងវ័យក្មេងពីរនាក់បានជួបជុំគ្នាជាបន្តបន្ទាប់ក្នុងគម្រោងជាច្រើន។ ដូច្នេះដំណើររបស់ Bai Lu និង Wang Jingyue ត្រូវបានបំពេញដោយការរំពឹងទុកខ្ពស់ពីទស្សនិកជន មិនត្រឹមតែសម្រាប់គុណភាពនៃការងាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់តារាសម្តែងពីរនាក់ដែលមានសមត្ថភាពបង្កើតស្នាដៃរួមគ្នានៅលើអេក្រង់ផងដែរ៕

អភិបាលក្រុងភ្នំពេញ ដាក់ផែនការបោសសម្អាតបទល្មើស Online Scam ឲ្យអស់ត្រឹមចុងខែមីនា

0

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9Ml1xDxbmGypGnby4LO4diAu5zNGgPx61_kVbVG2S3vCXUoFD4J_4lFAhWDBARPmwqcLlAp2ins-AaDPa5T0yemUORR781tPJ8jxJMCueOxI-_yIzYcVzdiqso77m1IZrbDUpI-KKLIbgOPFQTR4w1pzPQxFVPgQG6pV-g_9CLosrbkgpbztS6Iee76g/s768/photo_2026-02-09_10-10-18%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnN40XXTf2T1isLU0mNa9aDuy9YEgf4ZdHVhfG_Ih34etDTRi2lTRSvNlqDVMeFR573XG4e6UVyonKj0Z3imtkgtYpWcPXs-FahwpSjWsEKcWCOd4bMEynT4-j1stGmL3uJD8045_akIkqxSKNs_AOcHJIukRe7bmtzPJhfUwz7Ka8g-w-u7P0EA_Novga/s960/photo_2026-02-09_10-10-18.jpg

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgx0KZaTWpPKKA8iG4n8Em0JhRUp825DUrkjUXdCfcwSs27iqWsbvEflZQg3HSEsjYFIpGReJsb3P2leIQYAMA5uSw28cA3OluyxMDemiGRM8jxNsf9v7y-c8NNdb6FhIfsu8eiQs_l7S64R0qQ0ykf4J6525owfo_zaxmz5fLcS1-VuKhvVf0nAcAah_/s1024/photo_2026-02-09_10-10-19%20(2).jpg
ជាមួយគ្នានោះ លោកអភិបាលបានបន្ថែមទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiofRc810aXVMVDfruQcRu9TSxJ6QnH4XTXQOHaCPs9KrOecmTqr_S2EUW5Qsw3xz8TjNtu9SAMpklKJJocr6nqdJDz-rCjp0K1NVggxMt22SZYHDpHLYLiQLRhc0NrfJGUKcTpp34SnqFVKBoEwEZdqWZDHs9m82ppojUMxopexaFiRTCYnzVrh21xLgXZ/s1280/photo_2026-02-09_10-10-19.jpg

តាមការបញ្ជាក់របស់ឯឧត្តម៖ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ។ បន្ថែមពីនេះការថែរក្សាសន្តិសុខ សុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕

វីដេអូមួយរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅឯកោះបាលីមានអ្នកមើលដល់ទៅជាង២០លានដង

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងស្ងើចសរសើរមិនតិចនោះទេចំពោះប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីឃើញវីដេអូរបស់នាងបង្ហោះបានទាក់ទាញអ្នកទស្សនារាប់លានដងក្នុងរយៈពេលខ្លី។ ចំនួនតួលេខដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង២០លានបានបំបែកកំណត់ត្រាចាស់របស់នាងខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីជម្រៅចិត្តនេះឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVWNG0Enk3gF5QPzN2Mxd0JILRquTMBZPz14M15qdb0dGfYtv9z_DlbIkn1TgQ-ynLpG_c0QLhNAvpCdA6M2RBMwn0SV2gpvhv36U340hkyOEBcRqJuKZfbReNlU8L4qGPwdGopSgT_L-L8SLPat12YvO4tL5MFP0rdArAzpqqgLGV1LTMsuqhGEfDInIh/s2048/image_2026-02-06_10-23-04.png

នៅថ្ងៃទី៥ កុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរនៅទីនោះ។ លើសពីនេះទៅទៀតបន្ទាប់ពីវីដេអូនេះបានបង្ហោះចេញនៅលើបណ្តាញសង្គមបវរកញ្ញារូបនេះបានទាក់ទាញចិត្តទស្សនិកជនយ៉ាងច្រើន។ នៅលើហ្វេកប៊ុកវីដេអូមួយនេះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈានដល់ទៅ២០លានដងក្នុងរយៈពេលមិនដល់ពីរថ្ងៃផង ខណៈគិតត្រឹមថ្ងៃទី៧ កុម្ភៈ តួលេខនៃចំនួនអ្នកទស្សនានៅបន្តកើនឡើងឥតឈប់ឈររហូតដល់ទៅជាង២០លានដងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5JJ-qbP4gd-YQ2IwF92X3M61mQAdkB5JnB4fMNGolJ9pOccZrjSDLkfIxtxv3__sIuBY_KgZQSvM_L4gsCPH0oc4oXJsO5i0doiFWdGokRAVANQtxZ7PPNyTFdik1_WwnSXtQwxTpj1SnAEmqMJVkaD4lDXMGb31hUrzftgsAaT_nxjPOWEqHPfpn0pIW/s2048/image_2026-02-04_15-04-55.png

តួលេខយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវីដេអូនេះបានធ្វើឱ្យអ្នកគាំទ្រចូលរួមអបអរសាទរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរខណៈនេះក៏ក្លាយជាវីដេអូមួយរបស់នាងដែលមានអ្នកទស្សនាច្រើនបំផុតបន្ទាប់ពីវីដេអូបង្ហាញម៉ូតដើរនៅតំបន់ប្រាសាទអង្គរវត្តដែលមានការទស្សនាចំនួន១៧លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTe2OO5XQ9ifgpkj4-azNSiZWETkfBZrUKuMvcR3LBAQz8OgjtiBoUjftdhRgwMuP6vdAk-kXC-y_SUgiGl87C0gtTXpP8MGRgoP15VllsoRfmZCgZEeIzH6tOGuaV6bMcNyzYAKJ1ZYbtFB5dZRmly21zg32CRM_eiKQrifYidzjLI8BD41FmZYFqZhSK/s2048/image_2026-02-04_15-04-56.png

រំភើបចិត្តនឹងការគាំទ្ររបស់ទស្សនិកជន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះ Story ដោយនិយាយថា នាងមិនដែលនឹកស្មានវីដេអូនេះនឹងទៅដល់អ្នកទស្សនារាប់លាននាក់ក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។នាងពិតជាដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទស្សនិកជន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនភ្លេចពោលពាក្យអរគុណសម្រាប់ការជួយពិភពលោកឱ្យមើលឃើញពីកន្លែងដែលនាងមកពីប្រទេសដែលមានចិត្តបរិសុទ្ធ និងវប្បធម៌ដ៏សម្បូរបែប៕

មូលហេតុនេះហើយបានជា ហ្សេដេស គោរពស្រលាញ់ វណ្ណដា ខ្លាំង

0

ទឹកចិត្តរបស់ វណ្ណដា ជួយជាសំលៀកបំពាក់ដល់បេក្ខជនម្នាក់ក្នុងការប្រកួតចម្រៀងរ៉េបបានធ្វើឱ្យទស្សនិកជនមានការស្ងប់ស្ងែងយ៉ាងខ្លាំង។ រឿងរ៉ាវមួយនេះបានជំរុញឱ្យ ហ្សេដេស បញ្ជាក់ថានោះហើយជាមូលហេតុដែលលោកគោរពស្រលាញ់ វណ្ណដា ខណៈពេលអ្នកទាំងពីរសហការគ្នា វណ្ណដា ក៏មានបំណងជួយលើការផលិត MV ទៀតប្រសិនជាលោកចង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIRsKVuhBT2OYFElJb-5iT455fgwXqVa6FUBgPryhBCRCtDrGnKXEhguJw9MENgcCNbBhubfKieHPMe4vc4RjRxD7tls-o8ZcWD07b8yQPlbu51n4QykTYRoWCZWP1PQWcOyvXFx-bphh62NyUxy5-G4ntl7_xJL1WwSDwOtA0TUqWwgU0zRkqTvxcvVGj/s2048/image_2026-02-09_08-34-52.png
កាលពីពេលថ្មីៗនេះ បេក្ខជនម្នាក់មកពីខេត្តព្រៃវែងធ្វើការនៅរោងចក្របានបង្ហាញពីទស្សនិកជនពីភាពខ្វះខាតរបស់ខ្លួនពុំមានសំលៀកបំពាក់ឡូយឆាយសម្រាប់ការប្រកួតនោះទេ។ នេះបានជំរុញឱ្យ វណ្ណដា សម្រេចចិត្តផ្តល់ជាសំលៀកបំពាក់សម្រាប់បេក្ខជនរូបនោះក្នុងមួយការប្រកួត។ ទឹកចិត្តមួយនេះបានធ្វើឱ្យទស្សនិកជនសរសើរទៅកាន់ វណ្ណដា ផងដែរដែលជួយដល់បេក្ខជនរូបនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhog2C58bVyTeZzI7I3cX26bPtVB4RbirXk6IjF6WvMwTFMebHOdTBdiduA_J16UoarcIYF2nEEnsTCa1qR0PTomHypYUrQFV7wsYRaPrDCM72WLlkupCH89jU1ku0r_rKUacPeD5JoHJ18S1S1OT0BhGu3bORlzGOzJynRUqS_3rdITJcBLybUZJBW8lW1/s2048/image_2026-02-09_08-33-20.png

ការជួយរបស់ វណ្ណដា ក៏បានជំរុញឱ្យតារារ៉េប ហ្សេដេស បានបង្ហាញពីដែរថានេះជាហេតុផលដែលរូបគេគោរព វណ្ណដា ខ្លាំង។ ជាមួយគ្នានេះម្ចាស់បទ «ក្រឡុក» បានរម្លឹកពីការសហការលើកដំបូងជាមួយនឹង វណ្ណដា ថា « បទ SIDEQUEST ដែលខ្ញុំ ft ជាមួយគាត់ គាត់សួរខ្ញុំថា ចង់ថត MV អត់??? បើចង់ថត គាត់ជួយខ្ញុំទៀត តែខ្ញុំមិនចង់រំខានដល់គាត់ គាត់ជាអាយដល ជាបងប្រុសដ៏ល្អម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA3LermETWoRRynshOKChhc-sU2z-lT0VsLJ81lFCFdefPcABx3G9JpUu7ByGjK0oGKZPAkoKDG3bOoOuvX-eG29Mf6tyuUj09iebP9JIp5dbMCbHwgEksVUqngp1i-y7LQ-A6L-ZC6V_3h1Hq5bnU8vP1KWeHmdB5r3yTWswOMpqjStui01gleg7iEYuC/s2048/image_2026-02-09_08-34-51.png

គេចាំបានថា តារាចម្រៀង Kwan ធ្លាប់លើកឡើងពី វណ្ណដា នៅក្នុងកម្មវិធីផតខាសរបស់លោករៀនថតដោយនិយាយថា MV បទ «មេឃបើកថ្ងៃ» វណ្ណដា បានជួយជាថវិកាក្នុងការផលិត៕

លទ្ធផលការបោះឆ្នោតនៅថៃបញ្ជាក់ថា ប្រជាជនថៃគាំទ្រខ្លាំងចំពោះការឈ្លានពានកម្ពុជា

0

ជាតិសាសន៍នេះមិនដែលបោះបង់មហិច្ចតារបស់ពួកគេក្នុងការទន្រ្ទានយកទឹកដីខ្មែរឡើយ! នៅចុងបញ្ចប់ប្រជាជនថៃនៅតែជ្រើសរើស អានុទីន ឲ្យបន្តដឹកនាំប្រទេសដដែលបើទោះជាកន្លងមកពួកគេធ្លាប់រិះគ.ន់នាយករដ្ឋមន្រ្តីរូបនេះយ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនថៃភាគច្រើននៅតែគាំទ្រទង្វើឈ្លានពាន រំលោ.ភយកទឹកដីកម្ពុជាតាមរយៈការគាំទ្រគោលនយោបាយគណបក្សភូមិចៃថៃរបស់អានុទីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីរបស់ប្រទេសថៃដែលចេញផ្សាយនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគុល បានបង្កើតរបត់ថ្មីក្នុងនយោបាយថៃ តាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង ៨៧% ដែលជំរុញឱ្យមេដឹកនាំគណបក្សរូបនេះប្រកាសជ័យជម្នះជាផ្លូវការ និងត្រៀមរៀបចំរដ្ឋាភិបាលថ្មី។

យោងតាមការផ្សាយរបស់កាសែត The Strait Time របស់សិង្ហបុរីបានអះអាងថា មានកត្តាធំៗ៣យ៉ាងដែលជួយឲ្យលោក អានុទីន ឈ្នះឆ្នោត ក្នុងនោះរួមមានទាំងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។ តាមការលើកឡើងរបស់កាសែតអន្តរជាតិដដែលនេះ អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXhOV_YTT7_XJmi6RvjlYaXjON65LaAUue6IlslkVjXVfA3mfJiB39swZkzLL1DWT4Ko6UVQwH_VKCPfz6X9pB-KybKNkKAG1L3q26zQ_uFdyOHSl2mhzOKF3QynKfeJMBbluAsKxrrlzhWgzKfMsi5ewWOR61x3-Z2ip4FoXDTpwuPke37Rr8ZIJYxvm/s1117/photo_2026-02-09_09-28-13%20(2).jpg
ជាមួយគ្នានោះ បើតាមអ្នកវិភាគ និងអ្នកជំនាញផ្នែកនយោបាយរបស់ថៃផ្ទាល់ក៏បានមើលឃើញដែរថា យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។ គណបក្សនេះបាននិងកំពុងប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដែលមិនមែនត្រឹមតែលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជា «ភាពជាថៃ» ផងដែរ។

ក្នុងន័យនេះ តាមរយៈលទ្ធផលដែលទទួលបាននៅពេលនេះហើយ គឺជាការសបញ្ជាក់យ៉ាងច្បាស់ថាទោះជារដ្ឋាភិបាលនិងប្រជាជនគេមានការមិនចុះសម្រុងនឹងគ្នាយ៉ាងណា ឬមានការរិះគ.ន់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែនៅចុងបញ្ចប់ពួកគេនៅតែត្រូវរូវគ្នាដើម្បីធ្វើទុក្ខបុ.កម្នេកម្ពុជាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GS3ZDixfdb5ACpWL1WNvKPftZUWdvjasYKscIYd7OqDJ0DM99Bsk1tDkvA91BrZsj70CXAQ7EI-mOuMqzb84gx3BbeoGUCinxNV5v8ai6CXzkv12XngtDk12pq6OWma5ZKlqW_RS_rgK5-n6ycQqhCxP8KM5ZtuUDptkIjsiaocfJ7ndovE1uIBKpifc/s800/photo_2026-02-09_09-28-14.jpg

ជ័យជម្នះរបស់ អានុទីន មិនត្រឹមតែសបញ្ជាក់ពីការផ្លាស់ប្តូរទម្រង់អំណាចពីគណបក្សភឿថៃមកកាន់បក្សភូមិចៃថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់បក្សប្រឆាំងក្នុងការទទួលយកសំឡេងឆ្នោត ដើម្បីរក្សាស្ថិរភាពសង្គម ជាមួយនឹងគោលនយោបាយដុតបញ្ឆេះស្មារតី «ជាតិនិយម» ដោយយកបញ្ហាព្រំដែនមកធ្វើជាឧបករណ៍ទាក់ទាញសម្លេងឆ្នោត៕

Liu Yuning មានឥរិយាបថទន់ភ្លន់ចំពោះ Bai Lu ខណៈអ្នកគាំទ្រមានបំណងមួយ

0

ឥរិយាបថរវាងតារាចម្រៀងនិងសម្តែង Liu Yuning និង Bai Lu នៅក្នុងកម្មវិធី Weibo Gala បានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនព្រោះអ្នកទាំងពីរបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ។ ពេលឡើងលើឆាកដើម្បីទទួលពានរង្វាន់ Bai Lu បានងាកទៅរក Liu Yuning ហើយនិយាយថា «យើងជួបគ្នាម្ដងទៀត មិត្តរួមការងាររបស់ខ្ញុំក្នុងវិស័យកម្សាន្ត»។ ពាក្យសម្ដីកំប្លែងនេះធ្វើឱ្យទស្សនិកជនសើច ហើយ Liu Yuning បានឆ្លើយតបដោយការសួរសុខទុក្ខយ៉ាងរួសរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsWGlk76X8WcJrbGu0r6V-8BFe6NxOGPKqaNwpBCa5_EPRf_b16yF594tCKFfsJAxflfcGghz1uZ6b-nUr7Rak4G86tLEkC7RBm2MURppQhD0UT0sFIXLLUi0B9yA6pZ8YZzjB3CN7N7GaUBIqRP9XWMFTGmm2adqdi2b7fhglp9m_arAdtHBGv1f0jNbQ/s1440/image_2026-02-07_16-22-28.png

Liu Yuning បាននិយាយថាលោកមានអារម្មណ៍ថាវាពិតជាអស្ចារ្យណាស់ដែលបានបង្ហាញខ្លួនជាមួយ Bai Lu នៅក្នុងពិធីប្រគល់រង្វាន់ជាច្រើនចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ដោយបានឃើញការរីកចម្រើនរបស់គ្នាទៅវិញទៅមកតាមរយៈដំណាក់កាលនីមួយៗ។ ប្រតិកម្មរីករាយរបស់ Bai Lu បង្ហាញពីការយល់ចិត្តចំពោះការចែករំលែករបស់មិត្តរួមការងាររបស់នាង។ អ្នកទស្សនាជាច្រើនបានអត្ថាធិប្បាយថា សកម្មភាពធម្មជាតិរវាងសិល្បករទាំងពីរបានបង្កើតអារម្មណ៍ជិតស្និទ្ធ ដែលបង្ហាញពីមិត្តភាពវិជ្ជមាននៅក្នុងបរិយាកាសកម្សាន្តដែលមានការប្រកួតប្រជែងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTaFCDcHBlbtLyWENLvmfqYt03uePf-yE9p018eZYmHj47nOm2OF2G9xzpMfIjpOtcjKYo6YKCLan3EivRSpP-Sr7cVvoYT4RzRnsLRxGP8g5Do7rlUBwkAmoIn5nRK5anM2t81NGqXcJoXDOA5I9q18Gvap-nfdaSN1n-k3D4ik9CkDcB3ykNabKDSnDN/s2000/image_2026-02-07_16-38-47.png

ទន្ទឹមនឹងនេះ Liu Yuning បាននិយាយទៅកាន់ Bai Lu ថា «វាក៏ពិតជាអស្ចារ្យណាស់ដែរ វាហាក់ដូចជាចាប់តាំងពីខ្ញុំបង្ហាញខ្លួនលើកដំបូងមក ខ្ញុំ និង Bai Lu តែងតែនៅជាមួយគ្នា ឃើញការរីកចម្រើនរបស់គ្នាទៅវិញទៅមក»។ ការពិតដែលថាអ្នកទាំងពីរត្រូវបានផ្តល់កិត្តិយសជាញឹកញាប់នៅក្នុងព្រឹត្តិការណ៍សំខាន់ៗក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងជំហររឹងមាំកាន់តែខ្លាំងឡើងរបស់ពួកគេដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY53uALVPE0debETabH38-QcSJ0sLwN2ni0xAlCDLlNe0lydeI_t7dsnKpk6YF5hf7KHar5eD2loCcntHevLPnIXLHAorWkFrW1tdEkbbDkevjaFHNcJsYxIlvHj77iApBMl_a4v6iCME7J-O_Nb83OyRgqbkvaifH1onfS3KndPa-Q6WLh3bGqISkthCu/s1440/image_2026-02-07_16-22-29.png
រហូតមកដល់បច្ចុប្បន្ន Liu Yuning និង Bai Lu មិនទាន់មានគម្រោងភាពយន្ត ឬសិល្បៈផ្លូវការណាមួយដែលធ្វើការជាមួយគ្នានៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពដែលតារាសម្តែងទាំងពីររូបនេះអាចនឹងសម្តែងរួមគ្នាក្នុងគម្រោងនាពេលអនាគត ដែលជាព័ត៌មានដែលធ្វើឱ្យអ្នកគាំទ្រមានសង្ឃឹមដោយសារតែរចនាប័ទ្ម និងភាពទាក់ទាញស្រដៀងគ្នារបស់ពួកគេ៕

ជប៉ុនគ្រោងសាងសង់ «ខ្សែក្រវាត់ព្រះចន្ទ» ដើម្បីទាញយកអគ្គិសនីមកប្រើលើភពផែនដីដោយគ្មានដែនកំណត់

0

សឹងមិនគួរឲ្យជឿ ប៉ុន្តែគឺជាការពិត! ប្រទេសជប៉ុនបានបង្ហាញពីគម្រោងអនាគតដ៏អស្ចារ្យមួយ នោះគឺការសាងសង់ខ្សែក្រវាត់សូឡាដ៏ធំមួយដែលព័ទ្ធជារង្វង់ជុំវិញភពព្រះច័ន្ទ ដោយមានគោលបំណងបង្កើតថាមពលស្អាតរួចបញ្ជូនយកមកប្រើប្រាស់លើភពផែនដីវិញដោយឥតដែនកំណត់។ នេះបើតាមការព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ Fossbytes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSb3RLraCp9ZUvCR4VuPI69Ttzn83e85CQiEsmSoNtzeEF6Pg3IUJOcgsb1-bp-4xY-r_QxhFqDbJupF9sp1WaEqtGYvCuHaHc23NfuZOetV8z-g88hlZwsqUBLGNLZHZvMRZELWSLhLGst3GK29N_Q8oXD-EJyec6CagmLbnZ7Or4Ut-7m-grQ_civg5V/s1280/photo_2026-02-09_11-22-29%20(2).jpg

គម្រោងនេះ ជារឿយៗត្រូវបានគេហៅថា “កងរង្វង់ព្រះចន្ទ ឬ Luna Ring” ដែលនឹងលាតសន្ធឹងប្រហែល 6,800 ម៉ាយឬប្រហែល 10,943.5 គីឡូម៉ែត្រនៅជុំវិញផ្ទៃព្រះច័ន្ទ។ គំនិតនៃការសាងសង់កងរង្វង់ព័ទ្ធជុំវិញព្រះចន្ទនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុន Shimizu Corporation ដើម្បីបង្កើតអគ្គិសនី ហើយបំលែងទៅជាថាមពលមីក្រូវ៉េវ ឬឡាស៊ែរ និងបញ្ជូនចេញមកកាន់ស្ថានីយ៍ទទួលនៅលើផែនដីដោយប្រព័ន្ធឥតខ្សែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9edOIhGNErPv9dY7sqN7_uXJQvVot_Fic1fjyeVgmn68fzGRQlV2KGV2U6cGwhJbHvu9dJVwD41SJWQrwpDsSmonzi72XJ9yLuCxg1YhoPWIV9dRdRV_zKLkrzWDmHnWVKDvorGLMucuMB7guezIqC6qq1L0tDDGJaLMXmVDf1eSfmbwIJ4eR36Me3jX/s940/photo_2026-02-09_11-22-29%20(3).jpg
វាមានលក្ខខណ្ឌខុសពីភពផែនដី, ភពព្រះច័ន្ទមិនមានបរិយាកាស ឬអាកាសធាតុទេ ដូច្នេះវាអនុញ្ញាតឱ្យបន្ទះបន្ទះសូឡាទាំងនេះទទួលបានពន្លឺព្រះអាទិត្យពេញលេញដោយមិនមានការរំខានក្នុងរយៈពេលយូរ។ អ្នកគាំទ្រគម្រោងនេះអះអាងថា ថាមពលព្រះអាទិត្យដែលចាំងផ្លាតពីឋានព្រះច័ន្ទ អាចផ្តល់ប្រភពថាមពលកកើតឡើងវិញដែលមានស្ថេរភាព និងមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទាំងយប់ទាំងថ្ងៃ ផ្ទុយពីការស្រូបទាញថាមពលព្រះអាទិត្យរបស់ផ្ទាំងសូឡារនៅលើភពផែនដី ដែលអាចធ្វើបានតែនៅពេលថ្ងៃប៉ុណ្ណោះ។

លើសពីនេះ ជាមួយនឹងចលនាបង្វិលយឺតៗរបស់ព្រះច័ន្ទ បន្ទះសូឡាអាចប្រមូលផលថាមពលស្ទើរតែគ្រប់ពេលទាំងអស់ ដោយយកឈ្នះលើដែនកំណត់នៃពេលយប់ និងពពកបាំងថ្ងៃដែលលើផែនដីប្រឈមមុខ។ ក្រុមហ៊ុន Shimizu បាននិយាយថា ប្រព័ន្ធនេះអាចបង្កើតថាមពលរហូតដល់ 13,000 តេរ៉ាវ៉ាត់ ប្រសិនបើវាត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV-bm32PhNDgoDxOaibMFfENiKIaEBhFiAC7KSF-ac1_wR1uhwVv68ZikB-czRqTtq1jaVRDftrWXMAnnQ_DT3yoM5K1k6Mwq9MkkV4beF_9MG2ipECILssz-lC-QlYwVPHgaRfFFwJUfm-mE7v9JNHEVAAq9HZBA6bnUXk0BuVNzO6IhkcQSkY20QcnYq/s1024/photo_2026-02-09_11-22-29%20(4).jpg

ទោះជាយ៉ាងណាក៏ដោយ សំណើនេះនៅតែជាទ្រឹស្តីខ្ពស់ ហើយប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន ដោយអ្នកជំនាញនិយាយថា គម្រោងនេះអាចចំណាយពេលច្រើនឆ្នាំទៀតដើម្បីសម្រេចបាន ប៉ុន្តែក៏គួរចាត់ទុកវាថាជានិមិត្តរូបនៃរបៀបដែលបច្ចេកវិទ្យាអវកាស អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាថាមពលរបស់ផែនដីនៅថ្ងៃណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimIYaZdp2XuV4KioEZ6omThJdfYKBe5SX-q39WPJEKRw9WUTQ-TtweIvZ-_kQD8vDtYp3XQpuU3-8bnwbK1q-_1dj0rWSFw-cMqjF-jUQ21FMe-_sOzekkn5Y3ZLo15S0WHR_UmT85xlkoHgduzbggK3FdkSETG6eODeRlBiUvfh6etf1JpMc5FKIwEP1G/s810/photo_2026-02-09_11-22-29.jpg
ក្រុមហ៊ុន Shimizu បានប៉ាន់ប្រមាណថាគម្រោងនេះអាចរួចរាល់សម្រាប់ការសាងសង់នៅប្រហែលឆ្នាំ ២០៣៥ បន្ទាប់ពីការបង្ហាញសាកល្បងរួចរាល់។ ប្រសិនបើទទួលបានជោគជ័យ «ខ្សែក្រវាត់សូឡា» ដែលព័ទ្ធជុំវិញព្រះច័ន្ទនេះ អាចសម្គាល់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រមួយនៅក្នុងរបៀបដែលមនុស្សជាតិផលិតថាមពល ដោយប្រែក្លាយព្រះច័ន្ទទៅជាសសរស្តម្ភសំខាន់នៃប្រព័ន្ធថាមពលនាពេលអនាគតរបស់ផែនដី៕

ដាយណូសឺរតូចល្អិតបំផុតទំហំប៉ុនសត្វមាន់ ត្រូវបានរកឃើញជាលើកដំបូង

0

បើនិយាយពីសត្វដាយណូសឺរ យើងនឹងនឹកឃើញដល់វាមានរូបរាងធំៗ កម្ពស់ផុតដើមឈើ ដែលបានផុតពូជពីផែនដីរាប់លានឆ្នាំមកហើយ ។ ប៉ុន្តែបើតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាហ្សង់ទីន ថា ដាយណូសឺរដែលមានកម្ពស់ខ្ពស់ៗទាំងនេះ គឺមានប្រភពពីដាយណូសឺរប្រភេទ Foskeia Pelendonum ដែលមានកម្ពស់តូចបំផុតស្មើសត្វមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhirun2BI0iZzfNn6J9vU-_VtxTtABmSNTHGxh651g8P0wOjpzX3h2TjOuqYkbxSN7OfDx2-RDMhTMxv8b6Jwh4FMy3T589bG9JaaEbo8_O6Ry7z3bal6MR_Qh-EZ_GEM0qGIt_wNdzSBkcKo2Ag4fQ2LrIU8lZBfY0gbjYyB2JmcuKQgwUoyW8u3pIuS1g/s826/photo_2026-02-09_08-47-34%20(2).jpg
អ្នកវិទ្យាសាស្ត្របានរកឃើញផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចខុសធម្មតា ដែលវាមានទំហំស្មើសត្វមាន់ប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ការរកឃើញនេះជួយបង្ហាញពីទិន្នន័យជាច្រើនទៀតផ្នែកពាក់ព័ន្ធនឹងការលូតលាស់រូបរាងរបស់ដាយណូសឺរ ។

តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាងហ្សង់ទីន គឺផូស៊ីលដាយណូសឺរទំហំតូចបំផុតនេះបានបង្ហាញនូវអ្វីជាច្រើនយ៉ាងលើសពីការរំពឹងទុករបស់យើង ។ វាអាចទៅរួចដែលក្រុមដាយណូសឺរភាគច្រើនមានដើមកំណើតមកពីដាយណូសឺរទំហំតូចបំផុត ហើយទំហំខ្លួនរបស់វាកាន់តែរីកធំឡើងក្នុងរយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyA3qvjdN9_DbJFij5l82D8M4LFNnid2U5rubJ_E_S1ZeiGJ0FCoiNk6ZwBiWN1ynwBFNMke0siuMTm1armquhs64Zfe0PbePy5DG4d7-UQxAvzXJ1DHfV8qMvxZ7c8n_LGP1XholsYWmPw9rDUVdOgY2JgUgUNGi6BM8pOfMvv61TPwKS9fTUIKmL85R/s600/photo_2026-02-09_08-47-34%20(3).jpg

ផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចបំផុតប៉ុនសត្វមាន់ ដែលត្រូវបានរកឃើញនៅភាគខាងជើងប្រទេសអេស្ប៉ាញ ហើយអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ដាយណូសឺរប្រភេទនេះធ្លាប់មានជីវិតរស់នៅលើផែនដីកាលពីប្រមាណ១២៥លានឆ្នាំមុន ។

វាមានកម្ពស់ចាប់ពី២៥សង់ទីម៉ែត្រ ទៅ៣០សង់ទីម៉ែត្រប៉ុណ្ណោះ ព្រមទាំងមានឆ្អឹងក្បាល និងធ្មេញ ដែលវិវត្តន៍ខ្លាំង ។ អ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យផូស៊ីលខ្លួនរបស់វា និងទទួលបានទិន្នន័យច្រើនបំផុតពីការត្រួតពិនិត្យឆ្អឹងក្បាល ទើបអ្នកវិទ្យាសាស្ត្រដឹងពីការទំពារអាហារ ការមើលឃើញ និងរូបរាងរបស់វា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHPCXwR0v07u5NZC-O7yYqV6zW9hy1zJXzxWtMl-trQRNsuMDBQxHVN98uXkt0LT_ggPBoJnbxLPTdCt827nPy4IXI4WuUxs_B1DUDFtdtctb8Wa6A7pMW8Uy6bNPQycw82eD69PdDTG4FOtvvrp8QavUodqIYusT_zefWigvDKbKmWeEIQzRO8TgnRY1/s1140/photo_2026-02-09_08-47-34%20(4).jpg

រូបភាពឆ្អឹងក្បាលមានសភាពរឹងមាំល្អ និងអាចឆ្លើយតបទៅបរិស្ថានជុំវិញ ។ ហេតុនេះ បើទោះជាឆ្អឹងក្បាលតូច និងបែកបាក់ក្តី ប៉ុន្តែវាផ្តល់នូវទិន្នន័យដល់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រយ៉ាងច្រើន ។ ទោះជាដាយណូសឺរនេះមានខ្លួនតូចបំផុត ប៉ុន្តែការរកឃើញផូស៊ីលរបស់វាអាចធ្វើឱ្យអ្នកវិទ្យាសាស្ត្រឈ្វេងយល់ពីដាយណូសឺរពូជផ្សេងទៀតដែលបានផុតពូជពីផែនដី ។

គួរបញ្ជាក់ថា ដាយណូសឺរ គឺជាសត្វរស់នៅលើផែនដីកាលពីរាប់រយលានឆ្នាំមុន និងមានច្រើនប្រភេទខុសៗគ្នា ខ្លះធំខ្លាំង ខ្លះតូច និងខ្លះទៀតស៊ីសាច់ និងរុក្ខជាតិ ។ វាបានផុតពូជពីផែនដីដោយសារអាកាសធាតុប្រែប្រួលខ្លាំង វាមិនអាចធន់នឹងអាកាសធាតុរបស់ផែនដី ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវបន្ថែមទៀតពីការរស់នៅ និងការលូតលាស់នៃរូបរាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vBYZX-xTLpbqFqCqTuaZpJ-vIPI8_tmibYh4g_H9X8zbh-Bi0VdHghgftgjngos_8lMz5K6ZxBS8n14LDrNB8BldLhMda2jhZIiI6iJX6uvKbgUZ9QtcVAJC8xhytMHnDM50EfQhU9-PPZD7FnxczBtcUZ1LVzLFioFLPXv_0xzE6wChYC8GAL1Za2hY/s500/photo_2026-02-09_08-47-34.jpg

ណូលី បង្ហើបតួលេខថាមួយបទបាន២០០០ដុល្លារគឺជារឿងមិនពិត

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀង ណូលី ធ្លាប់បានបង្ហើបប្រាប់មហាជនថាលោកឡើងច្រៀងមួយបទបានចំនួន២០០០ដុល្លារក្នុងថ្ងៃមង្គលកូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាមដែលល្បីខ្លាំងនៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាតម្លៃខ្លួនដែលតារាចម្រៀងរូបនេះទទួលបានចំនួន២០០០ដុល្លារគឺជារឿងមិនពិតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN2E8aq91F8E75qvsPAZU_jZm2mdjuBWYNv0AH7CxOp3ephJ5lnjf7dLiqM2F_BJfZWoaOo-U4Ju0e56dvowWPaGYKXz_3PHNuiQg45Eeit26AaeRzrYuGqnd0CpO2p80sAq-2wzTXp68LqLYLiOC16p5mBkmpHBU6xs_UbNQKGxmSHYH62q2cfptvCMka/s2048/image_2026-01-30_14-54-06.png
«ភាសាបេះដូង» ពីសំនៀងរបស់តារាចម្រៀង ណូលី អំពីគូស្នេហ៍ឆ្លងប្រទេសរវាងកូនកំលោះ អាន ឡុងហួរ និងកូនក្រមុំជាវៀតណាម ង្វៀន ធីយៀន បានទាញការចាប់អារម្មណ៍យ៉ាងច្រើនប៉ុន្តែក៏រងនូវភាពចម្រូងចម្រាសដូចគ្នា។ ការជជែកវែកញែកនេះបានចាប់ផ្តើមនៅពេលដែល តារាចម្រៀង ណូលី បានបង្ហើបពីតម្លៃខ្លួនបាននូវទឹកប្រាក់ចំនួន២០០០ដុល្លារក្នុងមួយបទ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់សំឡេងរបស់លោកថាសំឡេងដូចភេទទី៣សោះបាន២០០០ដុល្លារដែរ។ ការរិះគន់នេះទៀតសោតភរិយាតារាចម្រៀងរូបនេះក៏បានចេញមុខតបតជំនួសស្វាមីដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9TBUcr1hWhuaAeniadJAnPS1a-EiitC6YsrEkB9f_3NEqAZQdjy0CeLgN1enQtcI4hYfP46L4Hc-ONhkxcCwj_1Lvk4BAtp1cfbGH3CAXO2Av-OvNhcty81CpfAA1WmOIW_OaMSA3FNZ1XnYaYe8X-Vq_2iWVWWaVsuIi-em5ell5T2PO8M3hL2MrCGy/s1776/image_2026-01-30_15-10-05.png
បន្ទាប់ពីរឿងនេះបានសាយភាយធ្វើឱ្យកូនកំលោះកើតទុក្ខមិនសុខចិត្តពីព្រោះតួលេខដែល ណូលី បង្ហាញជាសាធារណពុំត្រឹមត្រូវឡើយរហូតដល់តារាចម្រៀងរូបនេះបានចេញមកបញ្ជាក់សាជាថ្មីអំពីតម្លៃខ្លួនពុំមែនតួលេខ២០០០ដុល្លារនោះទេ ផ្ទុយមកវិញគឺលោកទទួលបានតម្លៃខ្លួនរហូតដល់ទៅជិត៤០០០ដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់របស់ ណូលី នៅលើ Story Facebook។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqBPRjA-Vzh5tUBQSYkVsB0gt9RVabsutc8zz5_Lmw65ZE6dMAn8BXJvizumZ6M03Y96loC53xqb0itmV1ajY6SWG9MisEo6YTo5jRmIEHAjMSVdXQ7RnQYRJJYhzGStvOjATXLG1gBgnoF-Aes-cGdjJeCYjJDErQZPmqCtnyZkybukF6gt7wkppD5yC/s724/image_2026-02-02_16-21-29.png
ដ្បិតតែសំឡេងរបស់លោករងការវែកញែកប៉ុន្តែ តារាចម្រៀង ណូលី ហាក់ត្រូវប៉ាន់ទីផ្សារបទចម្រៀងសម្រាប់គូស្នេហ៍យ៉ាងច្រើន។ កន្លងមកលោកធ្លាប់ផលិតបទចម្រៀងសម្រាប់អាពាហ៍ពិពាហ៍សម្រាប់ខ្លួននិងអ្នកដទៃបានជាច្រើនដូចជាបទ «ពន្លឺច័ន្ទថ្លា» «ចាំជាតិ» «មួយលានជាតិ» និងបទ «ស្រលាញ់អូនរយពាន់ម៉ឺនឆ្នាំ» ជាដើម៕

មនុស្សងាយនឹងផិតក្បត់គ្នាបំផុត គឺនៅកន្លែងខាងក្រោមនេះ!

0

នៅក្នុងទំនាក់ទំនងស្នេហា ការទុកចិត្តគ្នាជារឿងសំខាន់បំផុត ប៉ុន្តែជួនកាលកាលៈទេសៈ និងទីកន្លែងខ្លះ ក៏អាចក្លាយជាអន្ទាក់ដែលធ្វើឱ្យមនុស្សម្នាក់ងាយនឹងភ្លាត់ស្នៀតដើរចេញពីផ្លូវត្រង់បានដែរ។ បើយើងសង្កេតមើលសង្គមបច្ចុប្បន្ន មានកន្លែងមួយចំនួនដែលយើងគួរយល់ដឹងដើម្បីការពារ និងពង្រឹងចំណងស្នេហាឱ្យកាន់តែរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXhL8bqSq1ICca_nInSo71V16TfYIwp7fK336ZpkextzeXGecNTzvAl4RMWoSVIsqoVXtKNVEHISbwBy2cSKSvg3QtMibxyOKxoW16J9zNH_CSkPxbrdkxm0zXsW7mWeVUF4zFt-s8YEzLwCbtPVBLEumtPRYvLH4o3oyay_kdHRm-a9pYut7nLhqywad/s1080/photo_2026-02-07_15-30-11.jpg

ខាងក្រោមនេះជាកន្លែងទូទៅបំផុត ដែលនាំចិត្តមនុស្សមួយចំនួនឲ្យងាករេ ឈានទៅរកការផិតក្បត់សង្សារ ឬស្វាមី ភរិយា៖

១.កន្លែងធ្វើការ៖
មនុស្សភាគច្រើនចំណាយពេលនៅកន្លែងធ្វើការច្រើនជាងនៅផ្ទះ។ ការដោះស្រាយបញ្ហារួមគ្នា ធ្វើការជិតគ្នា និងការយល់ចិត្តគ្នាពីសម្ពាធការងារ គឺជាដើមចមដែលធ្វើឱ្យមិត្តរួមការងារងាយនឹងក្លាយជាអ្នកយល់ចិត្ត លើសពីធម្មតា។ ភាពស្និទ្ធស្នាលនេះ បើមិនមានដែនកំណត់ច្បាស់លាស់ទេ វានឹងក្លាយជាការលួចលាក់ដោយមិនដឹងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikhbHjeSvzdLcNsOLb3qhiolifj-DZjqsIHfUsSf-MZyeus8z84sKlSxdHbcQ9XYxKuEQGJKx9vmzaoYdtms99hNHpe6WfWUsPAwNd8O1zuVvzsa2nxjhvoiRfxBxM1cPlCmrWCDfL11QQk1Oe1UdFRyRkNGxE6-aRy6YEUxFxUevm0ROLm6IIkNK7uS_v/s1280/photo_2026-02-07_15-30-11%20(2).jpg
២. ពិភពអនឡាញ៖
បណ្តាញសង្គមគឺជាកន្លែងដែលការក្បត់ងាយកើតឡើងបំផុតក្នុងសម័យនេះ។ គ្រាន់តែការចុច Like ការផ្ញើសារសួរសុខទុក្ខបន្តិចបន្តួច ឬការលួចទាក់ទងសង្សារចាស់តាមឆាត សុទ្ធតែជាចំណុចចាប់ផ្តើមនៃភាពមិនស្មោះត្រង់។ ពិភពអនឡាញផ្ដល់ឱកាសឱ្យមនុស្សអាចបង្កើតទំនាក់ទំនងថ្មីបានគ្រប់ពេល ដោយគ្រាន់តែប្រើចុងម្រាមដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_idhumYwmi8zu38feg8LlEvLb69O8_IBcmO1KlFkgGhFMk_si0YVN2SJEXs8ev5HVkYkCuteZsLmBaR3Qd413FsW-WGzPopTtAF4IDhQKfEAlI1o2LgfeBjq-l2ECdzyhQW1gu0B63SSMQXYKsi_q_pw9hab9Aq5T841AUF7awTPQsFIfzP07QZ4O6Kt-/s1200/photo_2026-02-07_15-30-12.jpg

៣. កម្មវិធីជប់លៀង៖
នៅពេលជួបជុំ មានគ្រឿងស្រវឹងចូលខ្លួន ស្មារតីដែលធ្លាប់តែរឹងមាំអាចនឹងចុះខ្សោយ។ បរិយាកាសសប្បាយៗ ភ្លេងរណ្តំ និងការបាត់បង់ការគ្រប់គ្រងខ្លួនឯង ធ្វើឱ្យមនុស្សហ៊ានសាកល្បងអ្វីដែលថ្មី ឬធ្វើតាមអារម្មណ៍មួយឆាវ ដែលនាំឱ្យមានវិប្បដិសារីនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGoqPPwMj-wQYi2ug30SlmofX6ZbxvoqXpUpPAqeM7cZYrkhW0FoZadcoYPUcRD-E5RPwwQxIXktHrDcFrzdeiMYMyM2mSqy_boo79MGxYQSza0zSip4PFMq8oFca4an1cao_g2Tq6TXz4RqaDZFso8IKpv3qa6XE6bC6XCrn-cWaq_mokFFr1Q9_Vjdym/s780/photo_2026-02-07_15-30-12%20(2).jpg

៤. ទំនាក់ទំនងនៅឆ្ងាយ ឬ long distance relationship ៖
នៅពេលដែលមនុស្សនៅឆ្ងាយពីភ្នែកដៃគូ ពួកគេមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពពេញលេញ។ អារម្មណ៍ឯកោនៅកន្លែងថ្មី ឬការគិតថា ចង់ធ្វើអ្វីក៏បានគ្មានអ្នកដឹង គឺជាសត្រូវដ៏ធំនៃភាពស្មោះត្រង់។ បើចិត្តមិនរឹងមាំទេ ភាពឯកោនឹងរុញច្រានពួកគេឱ្យស្វែងរកអ្នកមកកំដរដើម្បីបំបាត់ភាពអផ្សុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2U9tBRqLxFrXwytR66AECC_egJjGHuJAAPmTn392sm6vaxFWige3_4N2emFOJ4-aBzr6diU4uP_cA6maNKghWuRVYqmWLqe6Y_iNEd4jFt8WO6jZWoab5vNAL_iw2w6uUU8FCU_snnchJvTCSh9t3ovJojnFgejczHjbmDqGglqRAWMcDsXdGL6Qpwvsv/s804/photo_2026-02-07_15-30-12%20(3).jpg

ទោះជាយ៉ាងនេះក្ដី ទីកន្លែងគ្រាន់តែជាឱកាសប៉ុណ្ណោះ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើបុគ្គលម្នាក់ៗ។ ស្នេហាដែលរឹងមាំមិនមែនជាស្នេហាដែលត្រូវដើរតាមឃ្លាំមើលគ្នារហូតនោះទេ ប៉ុន្តែគឺជាស្នេហាដែលភាគីទាំងសងខាងចេះផ្ដល់តម្លៃឱ្យគ្នា និងដឹងពីដែនកំណត់របស់ខ្លួនឯង ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការផ្ដល់ភាពកក់ក្ដៅ និងការនិយាយគ្នាដោយត្រង់ទៅត្រង់មក គឺជាថ្នាំបង្ការដ៏ល្អបំផុតដើម្បីការពារស្នេហាពីការជ្រៀតជ្រែកពីខាងក្រៅ។ ចុះអ្នកវិញ យល់ថានៅមានកន្លែងណាផ្សេងទៀត ក្រៅពីកន្លែងដែលបានរៀបរាប់ខាងលើនេះ ដែលអាចផ្តល់ឪកាសគូរស្នេហ៍ឈានដល់ចំណុចប្រេះឆា?