ថៃបង្ហើបថាខ្វះលុយជាង១៤លានដុល្លារ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះសុីហ្គេមនៅក្នុងឆ្នាំនេះ
បាងកក៖ ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះថវិការក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ការកីឡាសុីហ្គេមនៅចុងឆ្នាំ2025ខាងមុខប្រមាណជាង 14លានដុល្លារអាមេរិក សម្រាប់ដំណើរការពេញលេញនៅក្នុងកម្មវិធីដ៏ធំដែលខិតចូលមកដល់ក្នុងរយៈពេល90ថ្ងៃទៀត។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2025។

ប្រភពខាងលើនេះបានឲ្យដឹងថា ក្រោមការវា.យតម្លៃកាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 2.055 ពាន់លានបាត (64.787 លានដុល្លារ) សម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង SEA Games 33 និង ASEAN Para Games 13 នៅចុងឆ្នាំនេះ។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។.jpg)
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ការចាយវាយថវិកាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយវានៅខ្វះចំនួន 459 លានបាត (14លានដុល្លារ) ទៀត ដើម្បីធានារ៉ាប់រងចំនួនកីឡា អត្តពលិក និងតម្លៃប្រតិបត្តិការឲ្យបានខ្ពស់ជាងនេះ។

ការវា.យតម្លៃខ្វះចន្លោះបណ្ដាលឲ្យខ្វះថវិការ ស្របពេលដែលការកំណត់នៃព្រឹត្តិការណ៍ដ៏ធំនេះកាន់តែខិតជិតមកដល់នេះ ត្រូវបានគេសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធងនឹងអស្ថិរភាពនយោបាយរបស់ថៃនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។.jpg)
សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី33 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី20 ខែធ្នូ នៅទូទាំងទីក្រុងចំនួន3 គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី ប្រទេសថៃ។ ក្នុងនោះមានអត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា៕


.jpg)
.jpg)

.jpg)
.jpg)


.png)
.png)

.png)

.jpg)
















.jpg)

.png)
.png)




.png)
.png)



.png)



