Home Blog Page 1945

អគ្គិភ័យឆាបឆេះអាគារ៧ជាន់ បានស.ម្លា.ប់មនុស្សចំនួន១០នាក់នៅបារាំង

0

បរទេស៖ អគ្គីភ័យបានឆាបឆេះអគារដែលជាផ្ទះល្វែងកម្ពស់ ៧ ជាន់ក្នុងទីក្រុង Vaux-en-Velain នៅជិត Lyon ភាគអាគ្នេយ៍នៃប្រទេសបារាំងបណ្តាលឱ្យមនុស្សចំនួន១០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាកុមារ។

កាលពីពេលថ្មីៗនេះមន្រ្តីនៃតំបន់ Auvergne-Rhône-Alpes ក្នុងទីក្រុង Vaux-en-Velain នៃប្រទេសបារាំងបាននិយាយថា មានអគ្គិភ័យបានឆាកឆេះនៅម៉ោង ៣:១២ នាទីទៀបភ្លឺកាលពីថ្ងៃសុក្រ ១៦ ខែធ្នូ។

ក្នុងនោះបន្ទាប់ពីហេតុការកើតឡើងអ្នកពន្លត់អគ្គីភ័យប្រហែល ១៧០ នាក់និងរថយន្តពន្លត់អគ្គីភ័យ ៦៥ គ្រឿងបានមកដល់កន្លែងកើតហេតុភ្លាម។

ទោះជាយ៉ាងណាការឆាបឆេះនេះបានបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន១០នាក់ បន្ថែមពីលើការស្លាប់ទាំង ១០ នាក់ខាងលើមានមនុស្សចំនួន ៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និង ១០ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងនេះ។

ទោះជាយ៉ាងណាមន្ត្រីជំនាញនៅមិនទាន់អាចកំណត់បានពីមូលហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា លោកបានរាយការណ៍អំពីបញ្ហានេះទៅប្រធានាធិបតី Emmanuel Macron ហើយបានសន្យាថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ៕ ប្រភព៖ Sanook

 

វត្តខ្មែរមួយនៅសហរដ្ឋអាមេរិក គ្រប់ដណ្ដប់ដោយព្រិលសស្គុស មើលទៅពិតជាស្អាតប្លែកណាស់

0

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Watt Munisotaram នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពវត្តមុន្នីសូតារាម រំលេចទៅដោយព្រិលធ្លាក់ក្នុងរដូវរងា ដែលស្ថិតនៅលើទឹកដីនៃសហរដ្ឋអាមេរិក ជា​​វត្តខ្មែរ​តែ​មួយ​គត់​នៅ​ភាគ​កណ្តាល​ខាងលិច​ដែល​ស្ថិត​នៅ​លើ​ដី​ទំហំ ៤០ហិចតា ក្នុងរដ្ឋមីនីសូតា នៅសហរដ្ឋ​អាមេរិក។

វត្តខ្មែរ “Watt Munisotaram ” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមចែកចាយជាច្រើន ដែលនោះជារូបភាពដ៏គួរឱ្យទាក់ទាញនិងស្រស់ស្អាតបំផុត នូវក្នុងបរិវេណវត្ត ដែលគ្រប់ដណ្ដប់ទៅដោយព្រិលសស្គុស រំលេចជាផ្ទាំងទស្សនីយភាពប្លែកភ្នែក ចំណែកឯដើមឈើនៅក្នុងបរិវេណវត្តវិញ ក៏គ្រប់ដណ្ដប់ដោយព្រិលធ្លាក់ពីលើយ៉ាងស្រស់ស្អាតផងដែរ។ ទស្សនារូបភាពខាងក្រោម៖

 

មកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ

0

ឧទ្យាន​ជាតិ​បុ​ទុម​សាគរ មាន​ទីតាំង​ស្ថិតនៅ​ទឹកដី​ខេត្តកោះកុង មាន​ព្រំប្រទល់​ផ្លូវជាតិ​លេខ ៤៨ ពី​ចំណុច ឃំ​អណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅពីនោះ​គឺមាន​ព្រំប្រទល់​ជាប់មាត់​សមុទ្រ​ទាំងអស់។ ​ឧទ្យាន​នេះ​មាន​ផ្ទៃដី ១៨៣.៤០៨ ហិកតា ខាងជើង​ជាប់ នឹង​ព្រែក​ត្រពាំងរូង ក្នុង​ឃុំ​ត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិ​លេខ ៤៨ ខាងត្បូង និង ខាងលិច​ជាប់​ព្រំប្រទល់​ទឹកសមុទ្រ។ឧទ្យានជាតិ បទុមសាគរ ទីឋានគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល - Khmer Breaking  News

ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែនជម្រកសត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ។ ក្រៅពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃកោងកាង​យ៉ាង​ក្រាស់ក្រែល។តោះមកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ - Khmer Breaking News

នៅក្នុង​តំបន់​នោះ​ក៏មាន​ប្រជាជន​រហូតដល់​ទៅ ២៤ ភូមិ​សុទ្ធសឹងតែ​ប្រជា​នេសាទ សមុទ្រ​ទាំងអស់។ កត្តា​ទាំងអស់​ខាងលើនេះ វា​ក៏​ជា​កន្លែង​អំណោយផល​យ៉ាង​គាប់ប្រសើរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់ទៅ​ទស្សនា​កម្សាន្ត ជាពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះទូក​អូប័រ​ទៅលេង​កម្សាន្ត​នៅ​កោះ​ស្តេច ដែល​ស្ថិតនៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ។

គួរបញ្ជាក់ផងដែរថា បុ​ទុម​សាគរ​ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដោយ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕រដ្ឋាភិបាល​កាត់ដី​ឧទ្យានជាតិ​បុទុមសាគរ​១៦៨​ហិកតា  ​ជួលឲ្យយ​ក្រុមហ៊ុនឯកជន​សាងសង់​រោងចក្រ​អគ្គិសនី​ធ្យូងថ្មខេត្តកោះកុងមានសក្តានុពលទេសចរណ៍ដល់ម្ល៉ឹងផង ! – Popular Magazine

អង្គការសហប្រជាជាតិ ថ្កោលទោស Elon Musk

0

អង្គការសហប្រជាជាតិ រួមជាមួយ សហភាពអឺរ៉ុបបានធ្វើការថ្កោល ទៅលើការសម្រេចចិត្តរបស់នាយកក្រុមហ៊ុនថ្មីលោក Ellon Musk ក្រោយការបិទគណនីរបស់អ្នក សារព័ត៌មាន សំខាន់ៗមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter។

នៅក្នុងចំណោមអ្នកដែលត្រូវបានគេបិទគណនីនេះ រួមមាន អ្នកយក ព័ត៌មាន មកពីរបស់គេហទំព័រ Washington post CNN និង New York times ផងដែរ។Elon Musk blows up Twitter with board of directors announcement | Salon.com

អ្នកនាំពាក្យម្នាក់ប្រចាំក្រុមហ៊ុន បានចេញមុខបកស្រាយ អំពីការបញ្ឈប់នេះកើតឡើងដោយសារការចែករំលែកទីតាំងឯកជនពីសំណាក់គេហទំព័រព័ត៌មាន។ អង្គការសហប្រជាជាតិបានបញ្ចេញមតិទៅលើបញ្ហានេះ នៅក្នុងសារមួយដោយនិយាយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយ មិនមែនជារបស់លេងនោះទេ ខណៈដែលសហភាពអឺរ៉ុប កំពុង ធ្វើការគំរាមទៅលើ Twitter ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា “បញ្ហានេះធ្វើអោយមានការរំខានយ៉ាងខ្លាំងដោយសាររបាយការណ៍ព័ត៌មានជាច្រើនត្រូវបានព្យួរចោល”។Melissa Fleming Wants to Change the UN's Public Image. Can She Do It? -  PassBlue

លោកស្រីបានលើកឡើងថា “សារព័ត៌មានគឺជាគ្រឹះដ៏សំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ និងជាឧបករណ៏ប្រឆាំងរាល់ ព័ត៌មាន មិនពិតដែលអាចបង្កជាគ្រោះថ្នាក់”។ ចំណែកស្នងការ សហភាពអឺរ៉ុបលោកស្រី Vera Jourova បានគំរាមTwitter ជាមួយនិងការដាក់ទណ្ឌកម្មក្រោមច្បាប់សេវាកម្មឌីជីថលអឺរ៉ុប ដោយលើកឡើងថា “Ellon Musk កំពុងឆ្លងកាត់ច្បាប់បន្ទាត់ ក្រហមនិងត្រូវដាក់ទណ្ឌកម្មឆាប់ៗនេះ”។

ក្រៅពីនេះ Twitter ក៏បានបិទគណនីអ្នកប្រើប្រាស់ដែល បានចែករំលែក Link ពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយMastodon ដែលធ្លាប់តែជាការចែករំលែកមួយនៅក្នុងបណ្តាញសារព័ត៌មានTwitter ផងដែរ៕Elon Musk warns Twitter deal stuck without fake account proof - BBC News

ប្រភព៖ Republic World

ជម្លោះប្រវត្តិសាស្រ្ដ! កូរ៉េខាងត្បូង ប្រឆាំងយ៉ាងខ្លាំងនឹងការទាមទារកោះរបស់ជប៉ុន

0

អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូងបានចេញការតវ៉ាយ៉ាងខ្លាំងប្រឆាំង នឹងការទាមទារទឹកដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ ចំពោះកោះជម្លោះដែលគេស្គាល់ថា ដុកដូ (Dokdo) ជាភាសាកូរ៉េ និង តាគេស៊ីមា (Takeshima) ជាភាសាជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានទាមទារ ឱ្យដកចេញភ្លាមៗនូវការអះអាងពីឯកសារយុទ្ធសាស្ត្រជាតិរបស់ប្រទេសជប៉ុន ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការណ៍នេះមិនបានជួយ «ការកសាងទំនាក់ទំនងតម្រង់ទិសអនាគត» រវាងប្រទេសទាំងពីរនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសបាននិយាយទៀតថា ខ្លួនសង្ឃឹមថាការអនុវត្តគោលនយោបាយសន្តិសុខថ្មីរបស់ជប៉ុន នឹងមានតម្លាភាព និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈពេលដែលបន្តរក្សាស្មារតីនៃរដ្ឋធម្មនុញ្ញសន្តិភាព។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក-យោល (Yoon Suk-yeol) ដែលចូលកាន់តំណែងកាលពីខែឧសភា បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងតូក្យូ ដែលត្រូវបានបំផ្លាញដោយជម្លោះទឹកដីលើកោះ និងជម្លោះជាប្រវត្តិសាស្ត្រ ដែលកើតចេញពីការកាន់កាប់របស់ប្រទេសជប៉ុន ពីឆ្នាំ ១៩១០-១៩៤៥ លើប្រទេសកូរ៉េ ៕

ទំនងអាចធ្វើជាល្បែងសាច់កម្មរបស់ផលិតកម្មសាស្ត្រាហ្វីម មហាជនដាក់ការសង្ស័យលើការបែកធ្លាយរឿង ល្ងង់ + ល្ងង់

0

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម មានឃ្លីបវីដេអូមួយដែលផលិតដោយសាស្ត្រាហ្វីម ដែលមានចំណងជើងថា “ ល្ងង់ + ល្ងង់” ដែលឈុតឆាកសម្តែងបង្ហាញពីភាពស្រើបស្រាលខុសអំពីក្រមសីលធម៌ ស្នេហារោលរាលដុតកំដៅបេះដូងមហាជនអោយរំជើបរំជួលលើសបរិយាយ ដែលវិស័យផលិតកម្មភាពយន្តខ្មែរកន្លងមកមិនធ្លាប់មានភាពលេចធ្លោរដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wwM3pj8PIcyQueh-yI7wbW4QxRXGuR__JL-1xJEyxsLKbHH8deaMfJ3TecJzPNggb3fz49ioxC_NWAIit3nrZ8Xeb_4A9PRDWjLu_sUYaHtCr-HIuzmQ43dEoT4zV9yXxqrdUE6ih9VxUrThEjbWg9PzbUXJMwE0hkDeSAZlT-tulV7UEl4HLask/s1200/photo_2022-12-17_10-47-15.jpg
ឆ្លើយតបនិងការបែកធ្លាយ នូវវីដេអូប្រភេទ ១៨+ ដែលមហាជនភាគច្រើនបានបញ្ចេញមត្តិ និងសារសសើរបែបចំអកឡកលើយគ្រប់ទំរង់ពីមហាជនផងនោះ ដែលអ្នកខ្លះនិយាយថា សូមសសើរខ្មែរយើងអាចធ្វើបាន និងផ្សេងៗជាច្រើនទៀត។
មហាជនក៍មានចម្ងល់ផងដែរថា បើមិនមានចេតនាដូចការរៀបរាប់ខាងលើ ហេតុអ្វីបានផលិតវីដេអូរខ្នាត18+ នេះឡើង ហើយដាក់នៅលើ អេបរបស់ខ្លួន ដែលអតិថិជនទាំងអស់ មានលទ្ធភាពដោនឡុតតាមគ្រប់វិធី យកមកចែកចាយដោយមិនបានគិតពិផលប៉ះពាល់លើវិស័យភាពយន្ត និងនំនៀមទំលាប់ប្រពៃណីដូនតាខ្មែរកន្លងមក? ខណៈដែលមានការរឹះគន់លើការផលិត ក៏មានមតិខ្លះសម្តែងការគាំទ្រផងដែរ ដោយលើកទឹកចិត្តអោយផលិតចេញជាផ្លូវការតែម្តងទៅ ខ្មែរអាចធ្វើបាន។May be an image of 2 people and text that says 'SASTRA FILM'

ស្របពេលនេះដែរលោកស្រី (មុន ចន្ទនិមល) ផលិតកររបស់ ផលិតកម្មសាស្ត្រាហ្វីម បានចេញមុខបដិសេធបកស្រាយ និងសូមអោយមហាជនកុំបន្តរចែកចាយវីដេអូខាងលើ។
ចង់ដឹងអត្ថន័យលំអិតសូមតាមដានខ្លឹមសារទាំងស្រុង៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw6xP6Dm9LS8mFzwy8X8reXx86T1wBql8Xtz6oA4G7cH_qEYAqOypuS-Ajz-sfUZU22zIDCSBOFZ5nD2N2Kjy6Gftfcn31Ea9PeXPMSfbsnbsxWbSOYjDn1CLnRf55cy3zoHble5GSm4GYDlskCuPAsL9rc5LWHZyA4F6ZTYzR74SF1eVGOL53XRvp/s1280/photo_2022-12-17_10-47-15%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2SiWQLJG_J82_MiUE54eyvnwSX4Vt1-20goQr1_Qmrq4Fu5krQBGG7IfVO-YN_xq1hCfHBQwrQN52ACdFHc_ov5rSrSYpFdqEcOCPmc9WASvZUPfCg8FVu1bhoXpMoWdLnaUXWOtvjKsWAPA6ma2qx-RKCeTzIjUHKWxXswvVhkyzxB0pwe_89DBj/s1280/photo_2022-12-17_10-47-16.jpg

ត្រូវដឹង! នេះជាតម្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមមុខជំនាញនីមួយៗ

0

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ​បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស ឬចុះឈ្មោះនិស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី​១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់បង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។

ដោយឡែកចំពោះតម្លៃសិក្សាទៅតាមមុខជំនាញនីមួយៗ មានដូចក្នុងតារាងខាងក្រោម ៖

 

ម្ចាស់ផលិតកម្មសាស្ត្រា ចេញមុខបកស្រាយជុំវិញ រឿងស្នេហាល្ងង់+ល្ងង់

0

ប៉ុន្មានថ្ងៃមកនេះខ្សែភាពយន្តខ្លីប្រភេទអប់រំមួយក្រោមចំណងជើង «ស្នេហាល្ងង់+ល្ងង់» ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញហ្វេសប៊ុក ដោយក្នុងនោះក៏មានមតិជជែកវែកញែក ដោយខ្លះបានលើកសរសើរពីភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តួអង្គ ដាក់មនោសញ្ចេតនាបានល្អ ចំណែកមួយចំនួនទៀតក៏ហាក់រិះគន់ថាជារឿងស្រើបស្រាលជ្រុល ជាដើម។

ពេលថ្មីៗនេះអ្នកនាងនិមល ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម សាស្ត្រា (Sastra Film)​បានចេញមុខបកស្រាយថា៖ “លោកស្រី បង្កើតរឿងជា ៤០០រឿងរួចមកហើយ ក្នុងនោះរឿង ១៨+ មិនមានច្រើននោះទេ។ ការធ្វើបែបនេះក៏ព្រោះតែចង់ឱ្យបរទេស អាចទស្សនាភាពយន្តរបស់ខ្មែរយើងបានផងដែរ”។May be an image of ‎1 person and ‎text that says '‎SASTRA FILM APP ទស្សនា មួយរឿងពេញលើ Sastra Film App ស្នេហា សល+ល្ DOUBLE STUPID DUE LOVE- த CN ن ်‎'‎‎

លោកស្រីបានសង្កត់ធ្ងន់ថា “រឿងរបស់យើងចេញបានមួយឆ្នាំហើយ ហើយយើងចាក់បញ្ចាំតែក្នុង App សម្រាប់អ្នកដែលបានចុះឈ្មោះបង់លុយទើបអាចទស្សនារឿងនេះបាន។ ហើយយើងក៏បានដាក់សញ្ញាហាមមិនឱ្យក្មេងអាយុក្រោម១៨ឆ្នាំទស្សនារឿងនេះផងដែរ។ ក៏ប៉ុន្តែមានជនខិលខូចមួយចំនួន បាន Screenshot យកទៅបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ដែលបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ សាស្ត្រា យើងខ្ញុំ”។

ចុងក្រោយលោកស្រី បានបញ្ជាក់ទៀតថា “រឿងស្នេហាល្ងង់+ល្ងង់ នេះ ត្រូវបានដឹកនាំ និងសម្តែងដោយមនុស្សស្រីទាំងអស់ ដូច្នេះគ្មានហេតុផលណាមួយដែលយើងទៅទម្លាក់តម្លៃមនុស្សស្រីនោះទេ។ ក៏ប៉ុន្តែពួកយើង គ្រាន់តែចង់បង្ហាញអំពីរឿងពិតមួយ ដែលឆ្លុះបញ្ចាំងថា មនុស្សស្រីខំលះបង់ខ្លួនប្រាណប៉ុណ្ណា ក៏នៅតែមិនអាចយកឈ្នះចិត្តបុរសដែលមានប្រពន្ធរួចហើយដែរ”។

លោកស្រី ក៏បានអរគុណ ដល់មតិរិះគន់ពីមហាជន និងអ្នកដែលយល់ពីគាត់ និងសាស្ត្រា ថាកំពុងចង់ធ្វើអ្វី ដើម្បីជួយដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា៕

ក្រសួងទទួលបាន ៣៤៣ពាន់លានរៀល ពីការលក់ស្លាកលេខ…

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លេខចុះបញ្ជីរថយន្តលក់បានប្រមាណជា ២៣១ពាន់លេខ ទទួលចំណូលសរុប ប្រមាណជា ៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5VKrEbWpMAoCQlWBx_0iyWH5I6Wfq2yAjuVhgAghP87d9f5ccf3MZq66C5GzkNk_uENpRCWi0pxeSBe6i70YMhw9_gwjFB3cVEOtNV4sMYobBZANXNpRblj2j1pPMqkG35wOAxBG_nKGhPNNp8KFW0mYwTFlO1FsHxCZS5wqOvU9otfK_w6d-Vud/s1280/photo_2022-12-17_09-04-17.jpg

យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា “គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់ បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណជាង ១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក”។

ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុប ប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb1h23jr_cec_mMMu1mwhXaRI28eIAgGzBugi4TkVOktjmZY4_LY7D7NEJxjrVVY73wANBSJxcSK9SoMtR0IGskXZ9Rz1kJGVNb-hHQ8rp3uYVG7hQ57iUaayZ2AFtgwLgw5LG6YSYqgjFJaPNYJFJfy0SPEpviONDJTfZ4Ac_Ma938MHF1d2y7Vhp/s750/photo_2022-12-17_09-04-23.jpg

នៅក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួន អាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថា ចំណូលមួយចំនួនដែលបានមកពី កម្មវិធីពិព័រណ៍ការលក់ លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី បានថ្លែងកោតសរសើរ ដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំ ផែនការសកម្មភាពពិព័រណ៍ លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំ ធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួម លើផែនការសកម្មភាពនេះ ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យសម្រេចជាផ្លូវការ៕

ឥណ្ឌាបាញ់មីសុីលផ្អើលចិន ចំពេលមានភាពតានតឹងនៅព្រំដែនប្រទេសទាំងពីរ

0

ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ខណៈទីក្រុង ញូវដែលី មានបំណងបង្កើនសមត្ថភាពការពារខ្លួន ចំពេលមានភាពតានតឹងតាមតំបន់ព្រំដែនជាមួយប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងកិច្ចការសភា លោក ប្រា ហេត ចូស (Pralhad Josh) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប អែន នី វី (Agni-V) ត្រូវបានបាញ់កាលពីថ្ងៃ ព្រហស្បតិ៍ ចេញពីកោះ អាប់ ឌុល កា ឡាំ(Abdul Kalam) ក្នុងរដ្ឋ អូ ឌី សា(Odisha) ភាគខាងកើត។German Press Review on India's Ballistic Missile Test - DER SPIEGEL

មុនពេលការធ្វើតេស្ដនេះអាជ្ញាធរឥណ្ដាបានចេញសេចក្ដីជូនដំណឹងមួយ និង បានប្រកាសឆ្នេរសមុទ្រ បេង ហ្គាល់(Bengal) ជាតំបន់គ្មានការហោះហើរ ដោយបន្ថែមថា រយៈចម្ងាយរបស់មីស៊ីលនេះ គឺគ្របដណ្ដប់ចិនដីគោកស្ទើតែទាំងមូល។

ភាពតានតឹងថ្មីៗនេះ បានកើតឡើងរវាងឥណ្ឌា និង ចិន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងនៃប្រទេសទាំង២ កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២ នៅតាមតំបន់ព្រំដែន។Intermediate Range Ballistic Missile Agni-3 successfully tested; details of  Agni missile series

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាច់ ណាត សុីន (Rajnath Singh) បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងន់ធ្ងរទេ ហើយកងទ័ពទាំងសងខាងបានដកខ្លួនចេញពីតំបន់នោះភ្លាមៗ។

ទំនាក់ទំនងរវាងប្រទេសយក្សអាស៊ីទាំង២ កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលកាលនោះទាហានឥណ្ឌា ២០នាក់ត្រូវបានសម្លាប់។ ក្រោយមក ប្រទេសចិនបានទទួលស្គាល់ថា ទាហានរបស់ខ្លួន ៤នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះដែរ។The Dispute Behind India and China's Border Clash

សូមជម្រាបថា អស់ជាច្រើនទសវត្សរ៍មកហើយដែលឥណ្ឌា និង ចិន បានប្រជែងគ្នាយ៉ាងស្វិតស្វាញលើខ្សែបន្ទាត់នៃការគ្រប់គ្រងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ ដោយប្រទេសទាំង២ ក៏ធ្លាប់ធ្វើសង្រ្គាមនៅព្រំដែនកាលពីឆ្នាំ ១៩៦២ ដែរ៕ India-China border dispute: Why current day LAC is a huge disadvantage to  New Delhi | VIEWS - India Today

ប្រភព៖ Al Jazeera