Home Blog Page 1304

ប្រទេសជប៉ុននឹងស.ម្លា.ប់សត្វខ្លាឃ្មុំរាប់ពាន់ក្បាលបន្ថែមទៀតនៅឆ្នាំក្រោយ

0

ជប៉ុន៖ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ ដោយសារការវាយប្រហារជាបន្តបន្ទាប់មកលើមនុស្សដែលបង្កឱ្យមានការប្រកាសអាសន្ន។

យោងតាមគេហទំព័រអន្តរជាតិ Nippon ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ខ្លាឃ្មុំព្រៃរាប់ពាន់ក្បាលបានផ្លាស់ទីចេញពីតំបន់ជនបទទៅជិតទីផ្សារក្បែរទីក្រុង ដើម្បីស្វែងរកអាហារ ដោយតំបន់ខ្លះបានឃើញចំនួនខ្លាឃ្មុំកើនឡើងបីដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ ដូច្នេះចំនួននៃការមើលឃើញខ្លាឃ្មុំបានកើនឡើងជិតទ្វេដងនៅឆ្នាំនេះ ហើយការវាយប្រហារខ្លាឃ្មុំជាបន្តបន្ទាប់មកលើមនុស្សក៏បានបង្កឱ្យមានការប្រកាសអាសន្នផងដែរ។The Japanese created a strategy to deal with wild bears

ក្នុងឆ្នាំ ២០២៣ នេះមនុស្ស ៦ នាក់បានស្លាប់ និង ២១២ នាក់ទៀតបានរងរបួសដោយសារការវាយប្រហាររបស់ខ្លាឃ្មុំ ដែលជាឆ្នាំខ្ពស់បំផុតនៃអ្នកស្លាប់និងរបួសចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាទិន្នន័យក្នុងឆ្នាំ ២០០៦។ ក្រុមអ្នកជំនាញបាននិយាយថាចំនួននៃការវាយប្រហាររបស់ខ្លាឃ្មុំបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែការថយចុះនៃអាហារ និងផ្លែឈើធ្វើឱ្យសត្វខ្លាឃ្មុំជាច្រើនក្បាលមានការស្រែកឃ្លាន។ បច្ចុប្បន្នចំនួនខ្លាឃ្មុំពណ៌ត្នោតនៅកោះហុកកៃមានចំនួនរហូតទៅដល់ ១១.៧០០ ក្បាល ច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ ១៩៩០។Japan Faces Worst Wild Bear Attacks in Five Years During Covid - Bloomberg

ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំជាមធ្យម ៤,៩០០ ក្បាលក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមក្រសួងបរិស្ថាន។ ដូច្នេះហើយនៅឆ្នាំ ២០២៤ ប្រទេសនេះគ្រោងនឹងបាញ់សម្លាប់សត្វខ្លាឃ្មុំប្រមាណ ៦,៣០០ ក្បាល ដោយអ្នកជំនាញជឿថាខ្លាឃ្មុំអាចនឹងកើនឡើងដល់ ៨,០០០ ក្បាលនៅឆ្នាំក្រោយ។Japanese Officials Set Bounties on Bears Amid Extreme Rise in Attacks

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមានខ្លាឃ្មុំពីរប្រភេទគឺខ្លាឃ្មុំខ្មៅ និងខ្លាឃ្មុំត្នោត។ ខ្លាឃ្មុំខ្មៅតែងតែរស់នៅក្នុងព្រៃ ហើយជារឿយៗលាក់ខ្លួនពីមនុស្ស។ ទន្ទឹមនឹងនេះ ខ្លាឃ្មុំពណ៌ត្នោតដែលមានទំហំធំជាង តែងតែលេចឡើងកាន់តែជិតមនុស្ស ហើយអាចគំរាមកំហែង ឬវាយប្រហារទៅលើមនុស្សផងដែរ៕Who the hell are you?' Japanese man asks bear while it's attacking him -  Japan Today

សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាឱ្យអនុវត្តច្បាប់ភ្លាមៗ លើការបង្កគ្រោះថ្នាក់បាត់បង់ជីវិតអ្នកដទៃ ហើយបើមានការតវ៉ាចាប់វាយខ្នោះតែម្តង

0

នាក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យអនុវត្តនៅនឹងកន្លែងភ្លាមៗ ក្នុងករណីអ្នកបើកបរទាំងឡាយណា បង្កឱ្យមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតអ្នកដទៃ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ត្រូវចាប់ និងត្រូវវ៉ៃខ្នោះភ្លាមបើមានការតវ៉ារ ឬអាងខ្នងដោយមិនចាំបាច់សុំគោលការពីថ្នាក់លើឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖”ខ្ញុំសូមប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬមួយអាវុធហត្ថអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវ សូមអនុវត្តចុះ ហើយខ្នងបងប្អូនគឺជានាយករដ្ឋមន្ត្រី”។

សម្តេចធិបតី បានបញ្ជាក់ថា ក្នុងករណីអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវ បែរជាត្រូវបានមេរបស់ខ្លួនដកបញ្ឈរជើង ប្រាប់សម្តេច សម្តេចនឹងតំឡើងស័ក្កជូន ហើយនឹងចាត់វិធានការលើប្រធានអង្គភាព ដែលដាក់ទណ្ឌកម្មលើអ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖”បើមានភស្ដុតាងផឹកស្រវឹងបុកគេប៉ុណ្ណោះហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង និងសាក្សី នៅហ្នឹងហើយ ហើយបើនរណាសួរថា ម៉េចបានហ៊ានចាប់គេ គេខ្នងប៉ុណ្ណា សូមប៉ូលិសប្រាប់ទៅថា ខ្នងខ្ញុំគឺនាយករដ្ឋមន្រ្តី”៕

សមត្ថកិច្ចថៃចាប់ខ្លួនអ្នកសុំទាន និងពិនិត្យ DNA កូនដើម្បីចៀសវាងរឿងនេះ

0

ប្រទេសថៃ ៖ សមត្ថកិច្ចថៃបានចាប់ខ្លួនស្ត្រីខ្មែរ និងឡាវ ដែលពួកគេពរកូនមកអង្គុយសុំទាននៅប្រទេសថៃ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនកូនៗពួកគេទៅត្រួតពិនិត្យ DNA ដើម្បីបញ្ជាក់ថា តើក្មេងៗពិតជាកូនតាមការអះអាងរបស់ស្ត្រីទាំងនេះ ឬជាករណីជួញដូរមនុស្សឱ្យមកអង្គុយសុំទាន និងទទួលបានក្តីអាណិតអាសូរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។โปลิศลุมพินี' ตามซิวแก๊งขอทานลาว-กัมพูชา อุ้มลูกหนีเข้าไทย มานั่งขอเงิน กลางกรุง | เดลินิวส์

កម្លាំងសមត្ថកិច្ចបានសហការជាមួយភ្នាក់ងារសង្គ្រោះជនគ្មានទីពឹងនៅទីក្រុងបាងកក ចុះទៅត្រួតពិនិត្យនៅតាមតំបន់គោលដៅមួយចំនួន ដូចជា ៖ ក្រោមស្ពានអាកាស, ម្តុំសណ្ឋាគារ និងតំបន់ពាណិជ្ជកម្មនានា ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិឡាវម្នាក់ និងស្ត្រីខ្មែរចំនួន២នាក់ទៀតកំពុងតែពរក្មេងតូចអង្គុយសុំទាននៅតាមទីសាធារណៈ ។รวบแก๊งต่างด้าวสาวลาว-กัมพูชา อุ้มลูกหนีเข้าไทยมานั่งขอทานกลางกรุง

បើតាមការសាកសួរឱ្យដឹងថា ក្រុមស្ត្រីសុំទានទាំងនេះបានចូលមករស់នៅប្រទេសថៃដោយខុសច្បាប់ ហើយពួកគេព្យាយាមរត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចលើកឡើងថា យើងបានចាប់ខ្លួនស្ត្រីទាំង៣នាក់នេះ រួមទាំងក្មេងៗផងដែរ ដើម្បីបញ្ជូនពួកគេទៅត្រួតពិនិត្យ DNA ថា តើពួកគេជាកូន និងម្តាយពិតប្រាកដដែរឬទេ? ប្រសិនបើពួកគេមិនមែនជាម្តាយ និងកូនទេ ចាត់ទុកថា នេះជាករណីជួញដូរមនុស្ស ។รวบแก๊งต่างด้าวสาวลาว-กัมพูชา อุ้มลูกหนีเข้าไทยนั่งขอทานกลางกรุง - สยามรัฐ

សមត្ថកិច្ចថៃបានចោទប្រកាន់ពួកគេពីបទប្រព្រឹត្តទង្វើឱ្យអ្នកដទៃអាណិតអាសួរ និងផ្តល់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗឱ្យ ។ លើសពីនេះ ពួកគេគឺជាជនបរទេសដែលបានលួចចូលមករស់នៅប្រទេសថៃខុសច្បាប់ ៕ ប្រភព ៖ PPTV HD 36รวบแก๊งต่างด้าวสาวลาว-กัมพูชา อุ้มลูกหนีเข้าไทยนั่งขอทานกลางกรุง - สยามรัฐ

ដើម្បីមុខមាត់ជាតិ សំណាង អេលីណា សុខចិត្តចំណាយថវិកាផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារប្រកួតកម្មវិធី Miss International

0

បវរកញ្ញាល្បីឈ្មោះ សំណាង អេលីណា បានធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរទឹកចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថាដើម្បីមុខមាត់លើកតម្កើនជាតិមានការលះបង់ច្រើនដោយហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនចូលខ្ទង់ម៉ឺនដុល្លារនៅក្នុងកម្មវិធីប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនកាលពីកន្លងមកនេះ។No photo description available.

ផ្តល់បទសម្ភាសជាមួយកម្មវិធី v talk confession ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២០ ធ្នូ នេះ សំណាង អេលីណា បានទម្លាយថានាងត្រូវរ៉ាប់រងចំណាយច្រើនក្នុងការតំណាងប្រទេសកម្ពុជាម្តងទៀតប្រកួតកម្មវិធី Miss International ក្នុងឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធី Miss Universe ក្នុងឆ្នាំ២០១៩។ ទោះបីជាមានការស្តាយថវិកាដែលត្រូវចំណាយច្រើនក្តី ប៉ុន្តែបវរកញ្ញារូបនេះមិនរុញរាទេដើម្បីមុខមាត់ជាតិ ជ្រើសរើសអ្វីដែលល្អបានស្រែកឈ្មោះ «Cambodia»នៅលើឆាកអន្តរជាតិ។No photo description available.

សំណាង អេលីណា បញ្ជាក់ថាមិនមែនខាងក្រុមហ៊ុនមិនចេញឱ្យសោះនោះទេដូចជាថ្លៃសំបុត្រយន្តហោះជាដើម ប៉ុន្តែនាងមានការ Updated កន្លែងអង្គុយពីកៅអីធម្មតាមកជា business class ទើបត្រូវចំណាយលុយខ្លួនឯងបន្ថែមទៀត។ អេលីណា បន្ថែមថា ការដែលសម្រេចចិត្តផ្លាស់ប្តូរបែបនេះដោយសារតែជាមុខមាត់មួយសម្រាប់កម្ពុជាបវរកញ្ញាជិះកៅអីនេះមិនចាំបាញ់ចំណាយពេលច្រើន។ ទី២ សំណាង អេលីណា ថាវាជួយសន្សំកម្លាំង បានសម្រាកស្រួលនៅលើយន្តហោះ ញុំាស្រួលពេលទៅដល់កន្លែងប្រកួត និងទី៣ ការជ្រើសរើសនេះគឺដើម្បីដាក់គីឡូលើយន្តហោះបានច្រើន។No photo description available.

Miss International Cambodia 2023 រូបនេះបន្ថែមថាជាសំណាងមួយដែរ ដែលខ្លួនជ្រើសរើសប្រភេទ business class ព្រោះអំឡុងពេលចេញទៅប្រកួតនាងជួបបញ្ហាដួលគ្រិចកជើងដូច្នេះវាជួយសម្រួលបានច្រើន។

មិនត្រឹមតែថ្លៃចំណាយលើសំបុត្រយន្តហោះបន្ថែមទេ តែក៏ត្រូវចំណាយផ្សេងៗទៀតទៅលើសំលៀកបំពាក់ គ្រឿងអលង្ការលម្អខ្លួន គ្រឿង Make Up ស្បែកជើង ដើម្បីឱ្យការរៀបចំខ្លួនស៊ីចង្វាក់គ្នា។ ការចំណាយចូលខ្ទង់ម៉ឺនដុល្លារខ្លួនឯងនេះ សំណាង អេលីណា ក៏បានលើកឡើងទៀតថា រាល់ពេលបវរកញ្ញាចេញទៅប្រកួតម្តងៗគឺត្រូវរ៉ាប់រងចំណាយច្រើនដូច្នេះហើយបានជាមានបវរកញ្ញាខ្លះបានតំណែងហើយសុខចិត្តលះបង់ការប្រកួតដោយសារតែខ្វះលទ្ធភាពក្នុងការចំណាយ។May be an image of 1 person and car

គួរបញ្ជាក់ថា ក្នុងការប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សំណាង អេលីណា បានចជាប់TOP 16 និងឈុតតំណាងជាតិ «រាជនីលង្វែក» ក៏ចូលក្នុងចំណោម TOP7 Best National Costume ផងដែរ៕

 

ប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេបំផុតលើពិភពលោក

0

ចិនគឺជាប្រទេសដែលមានការផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែមិនមែនជាប្រទេសដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនោះទេ ផ្ទុយទៅវិញប្រទេសចំនួន ១០ ខាងក្រោមនេះគឺមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមស្ថិតិ Insider Monkey បានឱ្យដឹងថា ទិន្នន័យនេះត្រូវបានគេប្រៀបធៀបទៅនឹងចំនួនប្រជាជន និងចាត់ថ្នាក់ដោយសមាមាត្រនៃយានជំនិះក្នុងចំណោមមនុស្ស ១,០០០ នាក់។ ដូច្នេះប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេបំផុតនោះរួមមាន៖

១.សហរដ្ឋអាមេរិក៖ អាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីពិភពលោក។ ហេតុនេះហើយក្នុងចំណោមប្រជាជនអាមេរិកចំនួន ១,០០០ នាក់មានរថយន្តអគ្គិសនីសម្រាប់ប្រើប្រាស់រហូតទៅដល់ ៨៣៤ គ្រឿង។Automakers say U.S. Senate bill will jeopardize 2030 EV targets | Reuters

២.ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីគឺជាប្រទេសមានគោលដៅសន្សំសំចៃប្រេង ដូច្នេះប្រទេសនេះមានរថយន្តអគ្គិសនី ៧៧៤ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។Full Electric Cars Australia: 10 Best Fully Electric Cars Available Now (or  Coming Soon) | CarsGuide

៣.ប្រទេសប៉ូឡូញ៖ ប្រទេសប៉ូឡូញក៏ស្ថិតនៅក្នុងក្រុមចម្រុះដែលប្រឆាំងនឹងការហាមឃាត់របស់សហភាពអឺរ៉ុបលើរថយន្តសាំង និងម៉ាស៊ូតផងដែរ។ ហេតុនេះហើយប្រជាជនប៉ូឡូញមានរថយន្តអគ្គិសនីសម្រាប់ប្រើប្រាស់ចំនួន ៦៨៩ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។Ultrafast EV charging hub roll-out announced for Poland - Smart Cities World

៤.ប្រទេសអ៊ីតាលី៖ អ៊ីតាលីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានរថយន្តច្រើនបំផុតក្នុងពិភពលោក ដោយនៅទីនេះមានស្ថានីយ៍រថយន្តអគ្គិសនី រួមទាំងប្រព័ន្ធសាកថ្មជាច្រើនកន្លែង។ ដូច្នេះក្នុងចំណោមមនុស្ស ១,០០០ នាក់ មានរថយន្តអគ្គិសនី ៦៧៧ គ្រឿង។Italy-based EV solutions company to provide 18,000+ charging stations |  Kiosk Marketplace

៥.ប្រទេសកាណាដា៖ ប្រទេសកាណាដាក៏កំពុងផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់រថយន្តអគ្គិសនី ដោយក្រុមហ៊ុន LG Energy Solutions បានប្រកាសពីការវិនិយោគចំនួន ៣.៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលថ្មនៅក្នុង Windsor។ ដូច្នេះប្រទេសនេះមានរថយន្តអគ្គិសនីប្រមាណ ៦៧៣ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។Five New Electric Vehicles Coming to Canada in 2022 - CAA South Central  Ontario

៦.ប្រទេសជប៉ុន៖ ជប៉ុនក៏ជាប្រទេសដែលមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេផងដែរ ដោយក្នុងចំណោមមនុស្ស ១,០០០ នាក់ ពួកគេមានរថយន្តអគ្គិសនីប្រមាណ ៦៥៩ គ្រឿង។Japan automakers race to catch up with global EV competitors - The Japan  Times

៧.ប្រទេសអាល្លឺម៉ង់៖ អាឡឺម៉ង់គឺជាប្រទេសដែលផលិតរថយន្តឈានមុខគេរបស់ពិភពលោកជាយូរណាស់មកហើយ ដោយរថយន្តអាល្លឺម៉ង់មានភាពល្បីល្បាញដោយសារបច្ចេកវិទ្យា គុណភាព និងភាពល្អឥតខ្ចោះជាមួយនឹងម៉ាកយីហោដូចជា BMW និង Mercedes ។ បច្ចុប្បន្ននេះ ឧស្សាហកម្មរថយន្តអគ្គិសនីរបស់អាល្លឺម៉ង់មានចំនួន ៥៧៧ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។Germany's EV Sales Will Surpass California's This Year | Carscoops

៨.ប្រទេសបារាំង៖ នៅឆ្នាំ ២០២៣ ប្រទេសបារាំងបានបង្កើនការវិនិយោគជិត ២.២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី។ ហេតុនេះហើយក្នុងចំណោមប្រជាជនបារាំងចំនួន ១,០០០ នាក់មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីរហូតទៅដល់ ៥៧០ គ្រឿង។France Applies Pressure to Build EV Infrastructure | WardsAuto

៩.ប្រទេសអូទ្រីស៖ អូទ្រីសក៏ជាអ្នកគាំទ្រកិច្ចព្រមព្រៀងរបស់ EU ដើម្បីលុបបំបាត់គំរូរថយន្តដែលបញ្ចេញឧស្ម័នកាបូនិកផងដែរ។ ដូច្នេះប្រទេសនេះមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ ៥៦៨ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់។Full fleet of electric vehicles at the Austrian Post Company - ابتكر

១០.ប្រទេសន័រវេស៖ នៅឆ្នាំ ២០២២ រថយន្តអគ្គិសនីជាង ៨០% ត្រូវបានទិញដោយជនជាតិន័រវេស ដែលបង្ហាញថាបដិវត្តន៍នេះពិតកំពុងកើនឡើងយ៉ាងខ្លាំង។ ដូច្នេះប្រទេសន័រវេសមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ ៥៥៥ គ្រឿងក្នុងចំណោមមនុស្ស ១,០០០ នាក់៕Norway Pulls the Plug on EV Tax Incentives and Subsidies - Bloomberg

ជី ដេវីត ត្រូវអ្នកគាំទ្រកោតសរសើរខ្លាំង ជាតារាល្បីមិនឆ្មើងឆ្មៃចេញក្រៅម្តងៗធ្វើខ្លួនធម្មតា…

0

តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត ជារឿយៗមានទាំងអ្នកក្នុងវង្វង់សិល្បៈ ហ្វេនៗជាច្រើនលើកសរសើរថាលោកជាតារាចម្រៀងគួរយកគម្រូតាម ខណៈថ្មីៗនេះលោកក៏ទទួលបានការកោតសរសើរជាបន្តទៀតថាតារាល្បីមិនប្រកាន់ខ្លួនដើរនៅតាមទីសាធារណៈធ្វើខ្លួនធម្មតាៗ បង្ហាញភាពស្និទ្ធស្នាល អារម្មណ៍ដែលអ្នកគាំទ្រទទួលបានគឺកក់ក្ដៅ។May be an image of 1 person and text

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ជាតារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងមានប្រវត្តិតស៊ូខ្លាំងទម្រាំឈានដល់ចំណុចមួយខ្ពស់ដូចបច្ចុប្បន្នមានអ្នកគាំទ្រគ្រប់ទិសទី ។ មុនចាប់ផ្តើមជាអ្នកចម្រៀងអាជីព ជី ដេវីត ធ្លាប់បង្កើតក្រុមរាំមួយនៅស្រុកកំណើត ដោយដើររាំមិនយកកម្រៃអស់រយៈពេលប្រមាណ៣ឆ្នាំ ទើបមករស់នៅភ្នំពេញ។ អាជីពដំបូងរបស់ ដេវីត នៅក្នុងក្រុងគឺជាអ្នកបញ្ចូលបទភ្លេង និងជួសជុលទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ។May be an image of 1 person and suit

បោះជំហានម្តងៗរហូតទទួលបានភាពល្បីល្បាញដែលបច្ចុប្បន្នជាតារាចម្រៀងឯករាជ្យនោះក៏មិនមែនជារឿងងាយស្រួលដូចគ្នា លោកហែលឆ្លងឧបសគ្គ ការរិះគន់ ខ្លាំងក្លារហូតជាប់ពាក្យថាជាមនុស្សក្រពើថែមទាំង។ ទោះជាយ៉ាងណា ដោយសារកម្លាំងចិត្តពីអ្នកគាំទ្ររបស់លោកកាន់តែធ្វើឱ្យអាជីពសិល្បៈរបស់លោករីកចម្រើនកាន់តែខ្លាំង។May be an image of 1 person, hat and text

ថ្មីៗនេះទៀតសោត តារាចម្រៀងល្បីឈ្មោះរូបនេះត្រូវបានហ្វេនៗកោតសរសើរជាបន្តទៀតបន្ទាប់ពីដើរផ្សារទំនើបធ្វើខ្លួនធម្មតាៗជាមួយកូនប្រុសមិនគិតថាខ្លួនជាតារាល្បីឈ្មោះឡើយ ។

ក្នុងវីដេអូរបស់ហ្វេនបានភ្ជាប់មកជាមួយសំណេរថា « អារម្មណ៍របស់អ្នកគាំទ្រកាន់តែកក់ក្ដៅ នៅពេលដែល idol យើងមិនប្រកាន់ខ្លួន មើលទៅមិនចាកឆ្ងាយពីគ្នាខ្លាំង មានភាពស្និទ្ធស្នាល គឺរំភើប»។ ហ្វេនបាននិយាយក្នុងវីដេអូ ថា ជី ដេវីត ឃើញល្បីចឹងមែន តែអ្នកបានជួបនៅក្រៅច្បាស់ជាដឹងថាចរិតរបស់លោកបែបណា ដើរផ្សារមិនដឹងថាខ្លួនឯងជាតារាល្បីអីទេ គេហៅត្រង់ណាងាកទៅត្រង់នោះ ងាកដាក់មធ្យមទេតែសើចដាក់ធ្វើដូចមនុស្សស្គាល់គ្នាតាំងពីពេលណាមកចឹង។No photo description available.

ហ្វេន និយាយទៀតថា ទាំង ជី ដេវីត និង ទេព បូព្រឹក្ស ពេលជួបផ្ទាល់នៅខាងក្រៅគឺមិនឆ្នើងឆ្នៃ រួសរាយរាក់ទាក់ ធ្វើអត្តចរិតចេញមកមិនឱ្យហ្វេនខ្លាចតែម្តង មានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ។

ក្រោយពីវីដេអូនោះបង្ហាញដូចនេះហើយ ហ្វេនៗដទៃទៀតក៏បានបញ្ចេញមតិយ៉ាងច្រើនដោយបាននិយាយថា រឿងពិតមួយផ្នែកនេះហើយដែលរូបគេស្រលាញ់ ជី ដេវីត ទុកជាមនុស្សគម្រូ៕

 

ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង

0

ទិន្នន័យបានបង្ហាញកាលពីពេលថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នានៅក្នុងឆ្នាំ ២០២២ ចំពេលមានទណ្ឌកម្មអន្តរជាតិ និងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលអូសបន្លាយតាំងពីឆ្នាំ២០២០មក។Kim Jong Un's Most Powerful Weapon Is Ready if U.S. Makes a 'Wrong Decision' - WSJ

បើយោងតាមទិន្នន័យពីស្ថិតិកូរ៉េបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កូរ៉េខាងជើងបានធ្លាក់ចុះ ៤.៥ ភាគរយក្នុងឆ្នាំ ២០២០ , បន្ទាប់មកធ្លាក់ចុះការធ្លាក់ចុះ ០.១ ភាគរយនៅឆ្នាំ ២០២១និងធ្លាក់ចុះ ០.២ ភាគរយទៀតកាលពីឆ្នាំ២០២២។ វិស័យផ្សេងៗក៏បានធ្លាក់ចុះជាលំដាប់ ដូចជាវិស័យរ៉ែនិងថាមពល ,ឧស្សាហកម្ម ,កសិកម្មនិងនេសាទ ជាដើម។North Korea says any US interference with its 'space assets' will be deemed 'declaration of war' | CNN

ទិន្នន័យបានបង្ហាញថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កូរ៉េខាងជើងដែល ទំនិញ ៩៦.៧ ភាគរយគឺជាការនាំចូលពីប្រទេសចិន បន្ទាប់មកគឺវៀតណាម ១ ភាគរយ និងអាហ្សង់ទីនមាន ០.៨ ភាគរយ។

កត្តាដែលបណ្តាលឲ្យប្រទេសនេះធ្លាក់ចុះជាលំដាប់ព្រោះតែប្រទេសកុម្មនីស្តនេះកំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិសម្រាប់កម្មវិធីអាវុធរបស់ខ្លួន និងបានបិទព្រំដែនរបស់ខ្លួនចាប់ពីខែមករា ឆ្នាំ ២០២០ ដល់ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីការពារការរីករាលដាលនៃ COVID-19។Mattis: North Korea a 'clear and present danger' to world | The Times of Israel

ទិន្នន័យក្នុងឆ្នាំ២០២២បង្ហាញថាប្រជាជនកូរ៉េខាងជើងមានត្រឹមតែពាក់កណ្តាលកូរ៉េខាងត្បូង គឺមានចំនួន ២៥.៧ លាននាក់ បើធៀបនឹង ៥១.៦៧លានរបស់ប្រទេសកូរ៉េខាងត្បូង។ បុរសកូរ៉េខាងជើងមានអាយុសង្ឃឹមរស់បាន៧១,៩ឆ្នាំកាលពីឆ្នាំមុន ខណៈស្ត្រីត្រូវបានគេរំពឹងថានឹងរស់ដល់៧៨,៣ឆ្នាំ។ បើប្រៀបធៀបបុរសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងរស់នៅដល់ ៧៩.៩ ហើយអាយុសង្ឃឹមរបស់ស្ត្រីគឺ ៨៥.៦ ។Sights and interesting places in North Korea (with photo). Sights of North Korea Democratic People's Republic of Korea (video)

បើតាមការផ្សាយរបស់ការិយាល័យស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបំភ្លឺព័ត៌មានទូទៅអំពីប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩៥មក គឺមានបញ្ហាទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាកើតមានគ្រោះមហន្តរាយធម្មជាតិ ជំងឺ និងអត្រាជក់បារីនៅពាសពេញផ្ទៃប្រទេស។ រីឯកាលពីពេលថ្មីៗនេះវិញ ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏ត្រូវបានពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកសម្រក់ទឹកភ្លែកអង្វរករឲ្យស្រ្តីកូរ៉េខាងជើងបង្កើននូវការយកកូន ដោយសារតែអត្រាកំណើតនៅទូទាំងប្រទេសធ្លាក់ចុះជាលំដាប់ផងដែរ៕

V សមាជិក BTS កើបលុយជាង៤លានដុល្លារថ្លៃផ្សាយពាណិជ្ជកម្មមុនពេលចុះឈ្មោះបំពេញកាតព្វកិច្ចយោធា

0

យោងតាមរបាយការណ៍ពី Newsis នៅថ្ងៃទី ២០ ខែធ្នូ V សមាជិក BTS រកចំណូលបានប្រហែល ៤ .៦១ លានដុល្លារក្នុងថ្លៃបង្ហាញម៉ូតមុនពេលតារាចម្រៀងល្បីឈ្មោះរូបនេះចូលបម្រើការងារយោធា។ របាយការណ៍បានបញ្ជាក់ថា ម៉ាកយីហោកាហ្វេ Compose Coffee បានជ្រើសរើស V ជាម៉ូដែលរបស់ពួកគេ ដើម្បីប្រារព្ធខួបលើកទី ១០ នៃការបើកដំណើរការម៉ាកយីហោនៅឆ្នាំ២០២៤។ v បានថតការផ្សាយពាណិជ្ជកម្មរួចហើយកាលពីដើមខែនេះ ដែលនឹងចេញនាពេលខាងមុខ។BTS' V Writes to Fans Ahead of His Military Service

Compose Coffee ក៏បានប្រកាសដែរថា សិទ្ធិអាជីវកម្មរបស់ខ្លួននឹងទទួលចំណែកនៃថ្លៃផ្សាយពាណិជ្ជកម្ម ដោយមាន V ជាម៉ូដែលសម្រាប់ម៉ាកយីហោ។ ក្នុងចំណោមទឹកប្រាក់ប៉ាន់ស្មាន ៦ ពាន់លានវ៉ុន (ប្រហែល ៤.៦១ លានដុល្លារ) ម្ចាស់សិទ្ធិផ្តាច់មុខត្រូវបានស្នើសុំឱ្យដាក់លក់ក្នុងតម្លៃសរុប ២ ពាន់លានវ៉ុន (ប្រហែល ១.៥៤ លានដុល្លារ)។តម្លៃនេះគឺស្មើនឹងថ្លៃបង្ហាញម៉ូតធម្មតារបស់ BTS ដែលត្រូវបានគេដឹងថាខ្ពស់។Fans celebrate birthday of BTS member V | ABS-CBN News

ក្នុងឆ្នាំ ២០២១ កម្មវិធី Woman Running the Charts របស់ KBS2 បានរាយការណ៍ថាតម្លៃនៃការបង្ហាញម៉ូតប្រចាំឆ្នាំរបស់ BTS ក្នុងមួយម៉ាកគឺប្រហែល ៥ ពាន់លានវ៉ុន(ប្រហែល ៣.៨៤ លានដុល្លារ)។ នៅពេលនោះពួកគេតំណាងឱ្យផលិតផលចំនួន១៣។ ទោះជាយ៉ាងណាក៏ដោយ BTS បានចរចារការធានានៅឆ្នាំ ២០២១ ដែលទាបជាង ២០% ជាងថ្លៃម៉ូដែលដែលមានស្រាប់របស់ពួកគេ។ ដូច្នេះ យោងតាមការគណនា ពួកគេបានទទួលការប៉ាន់ប្រមាណ ៦២ ពាន់លានវ៉ុន (ប្រហែល ៤៧.៧ លានដុល្លារ) នៅឆ្នាំនោះក្នុងថ្លៃផ្សាយ។Compose Coffee signs advertising deal with K-pop star Kim Taehyung - World  Coffee Portal

គួរបញ្ជាក់ថា V បានចុះឈ្មោះចូលយោធានៅថ្ងៃទី ១១ ខែធ្នូជាមួយសហសមាជិក RM ដែលរូបគេនឹងបម្រើក្នុងក្រុមកាតព្វកិច្ចពិសេសដ៏មានកិត្យានុភាពក្នុងទីក្រុងសេអ៊ូល នឹងបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ ២០២៥ ហើយសមាជិកទាំង៧នាក់របស់ BTS ក៏វិលមកបង្ហាញសកម្មភាពក្រុមឡើងវិញផងដែរ៕

សំលៀកបំពាក់ពីរឈុតរបស់ ស៊ីន យូប៊ីន ចូលរួមកម្មវិធីនៅចិន សុទ្ធតែបង្កប់អត្ថន័យមិនធម្មតា

0

តារាសម្តែងស្រីជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ទទួលបានការអញ្ជើញសាជាថ្មីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ទន្ទឹមនឹងចូលរួមកម្មវិធីអន្តរជាតិលើកនេះ យូប៊ីន បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយសំលៀកបំពាក់ពីរឈុតហើយសុទ្ធតែលើកស្ទួយអត្តសញ្ញាណជាតិបង្កប់អត្ថន័យមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Tp7RUbg5dB3Bebosl0m2G1zcdWhL_hVcxIre0yNWZBR8Bjn61R45vjamsU4vbL4De50QrD1UHRSkurW6VJi38y7vwxwkBDQQjjPpzWx6hOdAVS8sUfuoBoRVhG5nHXgrAKH5ysSouo71t5EnhhKBgUgijXu44TSBzY2ee5QnxdqNUd_25jXthFHWoZc/s2048/410956494_914554263365412_247419223225788378_n.jpg

កម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិននៅសៀកមិន ខេត្តហ្វុចូវ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣ ។ នៅថ្ងៃបើកកម្មវិធី ស៊ីន យូប៊ីន បានស្លៀកសំលៀកបំពាក់ ទ័ពហនុមានរបស់ព្រះរាមនិងទ័ពរបស់យក្សក្រុងមារ ក្នុងរឿងរាមកេរ្តិ៍ដោយដណ្ដប់ស្បៃរូបល្ខោនស្រមោលស្បែកធំ។ ថ្ងៃបន្ទាប់ ស៊ីន យូប៊ីន បានបង្ហាញឈុតដ៏ស្រស់ស្អាតមួយទៀតពីយ័ន្តធាតុទំាង៥ ដែលមានអក្សរ ន ទឹក , ម ដី , ព ភ្លើង , ទ ខ្យល់ និង យ អាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42mowe5aokp1Ej_y1yq7b_e2wlr3-DZAwEpEui4ZkmEEWGmEY4OSWfV7KFdJkuxnUrgLR5q2unEDF1bkYLtCcErBHGoo20JvhWRTktgvCFPaEkaolMQKgWk4NuF-_XLwqFvhXFBi1iWLyHuFHG6vMtrIdapBtoSiXXRLbOq9HFXRVL8e_tCabv8xiSu4/s2048/412807838_915397206614451_4473848745085823873_n.jpg

ពីរឈុតរបស់ ស៊ីន យូប៊ីន នេះដែរបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ សំលៀកបំពាក់ចេញមកមួយៗរបស់តារាសម្តែងរូបនេះពិតជាមិនធម្មតានោះទេ។ មិនត្រឹមតែមានភាពស្រស់ស្អាត តែការច្នៃម៉ូតមួយៗរបស់ យូប៊ីន ញឹកញាប់តែងតែលើកស្ទួយអត្តសញ្ញាណជាតិ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដ៏ស្រស់ផូរផង់។ ជាក់ស្តែងដូចឈុតខាងលើនេះជាដើមវាឆ្លុះបញ្ចាំងពី យ័ន្តខ្មែរ និងល្ខោនស្រមោលស្បែកធំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TTn7AA2Q05whZAwRwMOYD1odVZ-mbA-JhFiQ1ojN4jLRjPI2BQYeBdowG2GOvv0FWH_UjW6VmL91nMfIwldALcobA9_Flvr31s55VF0UxMha88fvbxJf1XEQVthi2g5SENPjLBZXuCL0OG-z77slXYmD2llc69bT2AUApb84FQnDthg3lEnsvE02bOE/s2048/412803087_915396836614488_309377029949784987_n.jpg

គួបផ្សំពីរំលេចខ្លួនដ៏ស្រស់ស្អាតទាក់ភ្នែកក្នុងកម្មវិធីប៉ុណ្ណោះទេ តែអ្នកគាំទ្រកម្ពុជាក៏សម្លឹងឃើញការប្រើប្រាស់ភាសាអង់គ្លេសរបស់ ស៊ីន យូប៊ីន ក៏បានល្អផងដែរក្នុងពេលផ្តល់បទសម្ភាស។ ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ក៏មានការចាក់បញ្ចាំងខ្សែភាពយន្ត «តម្លៃស្នេហ៍ »ដែលនាងបានសម្តែងផងដែរ ដែលរឿងនេះធ្លាប់ទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpE7IjTus8MU8QGBy4G4qI58-1eGDl6PnGWb3dm73K5XkvwHf0qDT6vbGar73XhEh_ggmsrJxGNduOt7kF8QfKASK__h5Hy1KlnSj-HJWtp3gzGs95LdWXD1QZdP-KVhVYW37jkhug4ywKbHb6dsxEozKcxOgzCk_082C7jw4MUHTQFayrFUmFTx5M9Y/s2048/412704691_915397189947786_8052145041647767451_n.jpg

គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើនេះមិនត្រឹមតែមាន ស៊ីន យូប៊ីន ចូលរួមប៉ុណ្ណោះក្នុងនោះក៏មានលោក ខាត់ វៃហាំង លោក ហ៊ុយយ៉ាឡេង និងលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តចូលរួមដូចគ្នា។ កាលពីខែកញ្ញា យូប៊ីន ក៏បានតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំមហោស្រពភាពយន្តមួយដែលបានធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិនដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB696csDaWm1rI9qV_vPce3c4MpkkjSVtLcZVT5osNOmRNaiXEdV5I5UY_L0_N9gYCkk6LyWZoorE6x5uhRELZeg7-G8Mwg8GlO5uPqOwICOaY2VVg1a5l_4ZEa4Xa-u3GcJetvwafcQqPCnurmbDDsnMLfzzWeKpaOeSFve-Hr_ZuoiYu8vLEXWcbM3o/s2048/410963690_914554283365410_6044742726375252499_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoe5pZsLt7j7DAycIHK_mntPc9oUZvgFqCT9FaTrs9U7u2A9ruy731VVW8zVEIIh6HD4XzZDBMU8RAH_k6Koq4VxYV7i1dMl00834a0oRPbl-5bEPShSIODad8AmCBT4rqG8j0a_BhHfZo0aEJjhZQ4cvCG8fXGNHi37xzC8jf-S7VKFcM6ZcmathBXwU/s2048/411000844_914554216698750_2273419439964100629_n.jpg

ប្រទេសចិនគ្រោងនឹងបើកដំណើរការតាក់ស៊ីតាមអាកាស ដើម្បីចំណេញពេលវេលា

0

ប្រទេសចិន៖ ប្រទេសចិនគ្រោងនឹងបើកដំណើរការតាក់ស៊ីតាមអាកាស “Air Taxi” នៅតំបន់ Greater Bay ទីក្រុង Shenzhen ដើម្បីជួយកាត់បន្ថយចរាចរណ៍ខ្លាំងក្នុងអំឡុងពេលម៉ោងប្រញាប់ ដោយធ្វើដំណើរ ៣០ គីឡូម៉ែត្រក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ។EHang Flying Cars: China on Track to Test World's First Flying Taxi Service  - Bloomberg

យោងតាមគេហទំព័រអន្តរជាតិ CCTV ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូថា រដ្ឋាភិបាលចិនបានកំពុងរៀបចំផែនការចាប់ផ្តើមប្រើប្រាស់ “តាក់ស៊ីតាមអាកាស” និងឧទ្ធម្ភាគចក្រនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងនៃខេត្តក្វាងទុង ដែលវាជាមជ្ឈមណ្ឌលសម្រាប់ការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រជាង ១០០ នៅទូទាំង Greater Bay Area សម្រាប់ប្រើប្រាស់ក្នុងឱកាសនានា ដូចជាជើងហោះហើរអន្តរក្រុង រួមទាំងជើងហោះហើរឆ្លងដែន និងជើងហោះហើរអាជីវកម្មផ្សេងទៀត។China plans to launch flying taxis by 2025 - Asia Times AT+

តាក់ស៊ីតាមអាកាសអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន។ ជាពិសេស អ្នកដំណើរដែលមានការប្រញាប់ ដើម្បីឡើងឧទ្ធម្ភាគចក្រពីកន្លែងចុះចតនៅស្រុក Yantian ទៅស្រុក Futian ដែលជាធម្មតាវាមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ដោយត្រូវចំណាយពេលប្រហែល ១ ម៉ោងកន្លះ ដើម្បីបើកបរក្នុងអំឡុងពេលស្ទះចរាចរណ៍ ប៉ុន្តែសម្រាប់តាក់ស៊ីតាមអាកាសវិញគឺប្រើពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។EHang Expects Chinese Certification of Autonomous Air Taxi by Mid-2022 -  FLYING Magazine

លោក Cai Wuqun ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍នៅ Shenzhen បានបង្ហាញឱ្យឃើញ ជាទូទៅតំបន់ជុំវិញផ្លូវ Luosha មានចរាចរណ៍ច្រើនណាស់ ដូច្នេះចរាចរណ៍ផ្លូវអាកាសនឹងជួយជៀសវាងការកកស្ទះនៅលើដី។ ទោះបីជា Air Taxi ជួយធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងលឿនជាងមុនក៏ដោយ បច្ចុប្បន្នវាមានតម្លៃថ្លៃសេវាខ្ពស់ណាស់។China set to lead the global charge in flying taxis - Chinadaily.com.cn

ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៅក្នុងឧស្សាហកម្មអាកាសចរណ៍បាននិយាយថានៅពេលអនាគត សេវាកម្មនេះអាចនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ថ្លៃដឹកជញ្ជូននឹងត្រូវកាត់បន្ថយដោយតាក់ស៊ីអាកាសនៃក្រុង Shenzhen ក៏ដូចជាអភិវឌ្ឍវេទិកាអនឡាញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកក់ការធ្វើដំណើរតាមអាកាសបានដោយគ្រាន់តែ Booking ប៉ុណ្ណោះ។ ដូច្នេះហើយគេរំពឹងថានៅឆ្នាំ ២០២៥ សេវាកម្មយន្តហោះដឹកអ្នកដំណើរតាមអាកាសនឹងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន៕