ប្រទេសថៃ ៖ ភ្ញៀវទេសចរជនជាតិស្វីសម្នាក់ និងជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានសត្វខ្លាឃុំ១ក្បាលខាំដៃមិនព្រមលែង ក្នុងអំឡុងពេលគាត់កំពុងផ្តល់ចំណីឱ្យវាស៊ី ។ ហេតុនេះ គាត់ក៏សម្រេចចិត្តយកកាំបិតដែលដាក់តាមខ្លួនមកកាត់ដៃរបស់គាត់រហូតដល់ដាច់ ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយមក គេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានភ្ញៀវទេសចរបរទេសម្នាក់ត្រូវបានសត្វខ្លាឃ្មុំ១ក្បាលខាំដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

តាមរយៈការត្រួតពិនិត្យបង្ហាញថា ភ្ញៀវទេសចររូបនេះគឺជាជនជាតិស្វីស អាយុ៣២ឆ្នាំ ។ គាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃ ដែលមានទីតាំងនៅឃុំមឿងរ៉ាយ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។ ខ្លាឃ្មុំបានខាំដៃស្តាំរបស់គាត់រហូតដល់របួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលគាត់លូកដៃចូលទៅក្នុងទ្រុងខ្លាឃ្មុំ ដើម្បីឱ្យចំណីវាស៊ី ហើយខ្លាឃ្មុំនេះមិនព្រមលែងដៃរបស់គាត់ទេ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

ពេលនោះ ដោយសារភ្ញៀវទេសចររូបនេះតក់ស្លុតខ្លាំងពេក និងខ្លាចថា គាត់នឹងមានគ្រោះថ្នាក់ដល់ជីវិត ទើបគាត់សម្រេចចិត្តយកកាំបិតដាក់តាមខ្លួនមកកាត់ដៃរហូតដល់ដាច់ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយកើតហេតុ អ្នកនៅក្នុងហេតុការណ៍នេះបាននាំគ្នាជួយគ្នាសង្គ្រោះបឋម និងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឈៀងដាវ ជាបន្ទាន់ ។ បន្ទាប់មក មន្ទីរពេទ្យឈៀងដាវ ក៏បានបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរឯកជនមួយទៀតក្នុងទីរួមខេត្តឈៀងម៉ៃ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ខាងមូលនិធិសត្វព្រៃបានយកខ្លាឃ្មុំនេះមកចិញ្ចឹមយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយវាជាខ្លាឃ្មុំដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៣ ។ ពីដំបូង ខ្លាឃ្មុំនេះស្ថិតនៅក្រោមការថែទាំរបស់ឧទ្យានជាតិ ដយផាឌែង ស្ថិតនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ទើបក្រោយមកទៀត ខាងមូលនិធិសត្វព្រៃទទួលយកវាមកចិញ្ចឹមបន្ត ៕นทท.สวิสฯ ถูกหมีควายกัดแขน ตัดสินใจฟันแขนตัวเองเอาชีวิตรอด : PPTVHD36