តុក-តុកថៃល្បីដល់ទីក្រុងតូក្យូប្រទេសជប៉ុន
កាលពីពេលថ្មីៗនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok គឺមានបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Jin From Japan បន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ហាញថា «ម្ចាស់តុកតុកជប៉ុនម្នាក់បានទិញ Tuk-Tuk របស់ថៃ ដើម្បីប្រើប្រាស់ជាយានជំនិះដឹកអ្នកដំណើរនៅទីក្រុងតូក្យូ ហើយក៏មានការប្រម៉ូសិនពិសេសជូនអ្នកដំណើរដែលជិះតុកតុកគាត់សម្រាប់ការជិះរយៈចម្ងាយ ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃផងដែរ»។
Jin បានបង្ហាញពីវិធីសាស្រ្តធ្វើដំណើរដ៏ពិសេសរបស់គាត់នៅទីក្រុងតូក្យូ ខណៈដែលគាត់បបានជិះតុកតុកមិនចំណាយប្រាក់សូម្បីតែមួយយ៉េន។ តុកតុកនោះផងដែរគឺបើកដោយបុរសម្នាក់ឈ្មោះ Ryushacho ។ លោក Ryushacho ក៏ចែករំលែកថា គាត់បានទៅលេងប្រទេសថៃ និងធ្លាប់ជិះកង់បីនេះនៅជុំវិញទីក្រុងបាំងកក។ បទពិសោធន៍ដ៏ល្អនេះបានធ្វើឱ្យគាត់មានអារម្មណ៍ថាដូចជាបានជួបស្នេហាពិត ហើយគាត់បានជក់ចិត្តយ៉ាងខ្លាំងជាមួយនឹងការជិះកង់បី។
នៅពេលដែល Ryushacho ត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់មិនអាចឈប់គិតអំពីយានជំនិះកង់បីដ៏គួរឱ្យទាក់ទាញនេះបានទេ។ ដូច្នេះហើយ ទើបលោកសម្រេចបញ្ជាទិញម៉ូតូកង់បីពីប្រទេសថៃ ហើយចុះបញ្ជីរថយន្តនៅប្រទេសជប៉ុន ដើម្បីឲ្យតុកតុកនេះដំណើរការលើដងផ្លូវដោយស្របច្បាប់។ បុរស Ryushacho ម្នាក់នេះក៏ត្រូវបានស្គាល់ថាជាម្ចាស់ភោជនីយដ្ឋានមួកន្លែងដែរ ខណៈលោកកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការបើកតុកតុក ហើយគាត់ថែមទាំងមានឆន្ទៈក្នុងការផ្តល់ជូន ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃដល់អ្នកដំណើរទៀតផង។
លោកបានបញ្ជាក់ថា គឺលោកពិតជាចង់ឲ្យអ្នករាល់គ្នាទទួលបានដ៏រីករាយពីបទពិសោធន៍ជិះតុកតុកថៃ។យានជំនិះកង់បីដ៏ល្បីនេះតែងតែមានតម្លៃធូរថ្លៃរថយន្តតាក់ស៊ីផ្សេងៗ។ ការជិះតុកតុកតាមដងផ្លូវនឹងធ្វើឲ្យយើងមើលឃើញនូវទិដ្ឋភាពនិងបរិយាកាសជុំវិញដ៏រស់រវើក។ លើសពីភាពងាយស្រួលក្នុងការធ្វើដំណើរ តុកតុកក៏ជាវប្បធម៌ក្នុងស្រុកថៃផងដែរ៕
@jinfromjapansub Taxis are expensive in Japan????? Don’t worry, he will give you a free Tuk Tuk ride???? Hope you enjoy your free Tuk Tuk???????? #japan #japanese #tokyo #tuktuk #taxi #shibuya

























Jisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕

:max_bytes(150000):strip_icc()/tofu_tacos-59395c225f9b58d58a521c2a.jpg)




• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕







