កាលពីពេលថ្មីៗនេះ V Jennie និង Kai បានចេញដំណើរក្នុងថ្ងៃតែមួយទៅកាន់កម្មវិធីក្រៅប្រទេសបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីចូលរួមក្នុងកម្មវិធី Paris Fashion Week V ក៏ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាជាពិសេសទង្វើរបស់លោកទៅកាន់តារាសម្តែងម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVBsd3i8dhvHbHAQMfgm7ZgvVH4DCf2pAq5JZFVvj1fJzJfGtCgKdLBEvkvICIpOq5HPUWPCZ1KMwQdWjpogBT0IhXwz8O8-KGrrrjTfrqTmmzKxKnlxuNbtCENb9zeFW63_mbCVFxILWwOJ8Tt8IRcuOuZtYi6D8efiJ3ee8KKkmgmbaIZr2V38xe8TGv/s680/image_2025-10-06_11-02-42%20(2).png
តារាចម្រៀងប្រុស V នៃសមាជិក ក្រុម BTS បានចូលរួមក្នុងកម្មវិធីប្រមូលផ្ដុំ Spring Summer 2026 របស់ Celine នៅ Paris Fashion Week ក្នុងនាមជាទូតសុឆ្ឆនៈម៉ាកយីហោ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ចំពោះរូបរាងដ៏លេចធ្លោរបស់លោកនោះទេ វីដេអូមួយទាក់ទងនឹងសកម្មភាពរបស់ V ជាមួយតារាហូលីវូដភ្លាមនោះបានបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEKRqrqDGev3LLI1DWGLZPXh1-NtpuDZ_NB2rSLcmiolUDcbsQrjk8paZivAGrvJwb-W3q0W3L-bU0vbnlYM6cjLvY1pZIo5ecKnpxbUUX3_g-Omn_gloSnw4Z-Wa2kxQNz_S7xpB-A0lpklNdr8lS86VdmcK-_Z5EyVBJHJQEFn3VUb7983gfnKwRYVM/s900/image_2025-10-06_11-02-42%20(4).png
នៅពេលដែល V ហៀបនឹងថតរូបជាមួយតារាសម្តែង Uma Thurman V បានកត់សម្គាល់ឃើញថាសក់របស់ Uma ត្រូវបានលាក់នៅក្នុងករបស់នាង ហើយលោកបានជួយសម្រួលសក់តារាស្រីរូបនេះឱ្យស្រស់ស្អាតមុនពេលអ្នកទាំងពីរថតរូបជាមួយគ្នា។ ជាការឆ្លើយតប តារាអាម៉េរិករូបនេះបានញញឹមយ៉ាងសប្បាយរីករាយ និងថ្លែងអំណរគុណដល់ V។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_IoiyMmr6F1UgW8cu44QybDPg995GKmXt0K1kVRNPpvgST82WODaYy_sfAMCjZHU1iu7dJ0rK1rSUD78-1hUu6G-0VBmq4qxBBX8NlKYPA2VfqOY_rB4yl_E0BskvySxAYTREZ5R1v1lgs2DkN2JqXdRr7jhKkx_hY-VwtYIjX-Zcbn_OyZjA9HT_fO1V/s925/image_2025-10-06_11-02-43.png

V ត្រូវបានគេសរសើរចំពោះភាពប៉ិនប្រសប់ ការគិតគូរ និងអាកប្បកិរិយាគួរសម។ នៅក្នុងកម្មវិធី Celine នោះ V និង Uma Thurman ក៏អង្គុយក្បែរគ្នានៅជួរខាងមុខ។
អ្នកគាំទ្រក៏បានរកឃើញថានេះមិនមែនជាលើកទីមួយទេដែលតារាស្រីរូបនេះមានទំនាក់ទំនងជាមួយសមាជិកក្រុម BTS។ កន្លងមកនាងបានថតរូបជាមួយ RM ក្នុងព្រឹត្តិការណ៍ម៉ូតមួយទៀតកាលពីដើមឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiokc5aD4xzxhR-dVaXhKf44LwtPVbcMTBoocDprp6xcs4vNvQFUZegiID8M1S55em7u5Bjff5OFnMD37Nmov1XlqqzTR5wQB_CsajA4zW5zw6TejPFJh0OpXn7pb4EuicexIDia5kln-q8XLxzQVR9IVcK-YDcWhUfP6Wm6D57ACfB0cGjaTHKrFD8HHC6/s360/image_2025-10-06_11-02-43%20(2).png
ទន្ទឹមនឹងបានបង្ហាញខ្លួននៅក្នុងកម្មវិធី Celine V ដែលមើលទៅហាក់ដូចជាសុភាពបុរស។ តារាចម្រៀងប្រុសរូបនេះពាក់អាវពណ៌ត្នោតវែង អាវពណ៌សពីខាងក្នុង និងក្រវាត់កខ្លា។ ម៉ូតសក់សាមញ្ញ និងការតុបតែងខ្លួនបែបស្រាលៗបានធ្វើឱ្យមុខ V កាន់តែទាក់ទាញ។ សហគមន៍អនឡាញប្រៀបធៀប V ទៅនឹង «ព្រះអង្គម្ចាស់» និង «កូនអ្នកមាន»៕