ទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀង ឱក សុគន្ធកញ្ញា ទាំងអស់លែងនឹកសង្ស័យ ឬឆ្ងល់តទៅទៀតហើយ ដោយសារតែដំណឹងស្នេហ៍តារាចម្រៀងរូបនេះ ជាមួយនិងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសរបស់លោក ឧកញ៉ា អ៊ឹង ឆៃងួន ថៅកែក្រុមហ៊ុនហង្សមាស ត្រូវបានបកស្រាយយ៉ាងច្បាស់ កាលពីព្រឹកមិញនេះ ដោយរូបភាពប៉ុន្មានសន្លឹក ត្រូវបានបង្ហោះនិងប្រាប់ថា លោក សុខលី បាននាំឪពុកម្តាយ សាច់ញាតិចូលស្តីដណ្តឹង ឱក សុគន្ធ កញ្ញាធ្វើជាគូអនាគត ទៅតាមប្រពៃណីខ្មែរ ។

រូបភាពប៉ុន្មានសន្លឹក ត្រូវបានបង្ហោះដើម្បីបកស្រាយ នូវចម្ងល់ទាំងឡាយ ដែលអ្នកគាំទ្រកញ្ញា បានទន្ទឹងរងចាំជាយូរណាស់មកហើយ ដោយអ្នកខ្លះបានយល់ច្រឡំ ទៅលើលោក ឆន សុវណ្ណរាជ ថាជាគូរស្នេហ៍ដ៏សក្តិសមនោះមក។ ទោះជាយ៉ាងណា នៅក្នុងពិធីចូលស្តីដណ្តឹងខាងលើនេះ បានកើតឡើងនៅវីឡាដ៏ធំស្កឹមស្កៃរបស់ ឱក សុគន្ធ កញ្ញា ផ្ទាល់តែម្តង ដោយមានការចូលរួម ពីភ្ញៀវនិងមិត្តភក្តិសិល្បៈជាច្រើន បានចូលរួមផងដែរ ។

តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានមិត្តរួមការងារ ជាពិសេសបុគ្គលិកនៅក្នុងក្រុមហ៊ុនហង្សមាស បាននាំគ្នាសរសើរពីចរិក ឬកពាររបស់កញ្ញាថា នាងមានចរិករួសរាយ រាក់ទាក់ មិនរើសអើងចំពោះអ្នកនៅជុំវិញខ្លួន ទោះឋានៈណាក៏ដោយ ហើយជាពិសេសទៅទៀត នាងមិនដែលបានបង្ហាញអ្វីមួយ ឬនិយាយអ្វីដែលប្រាប់ឲ្យដឹងថា នាងមានសង្សារជាអ្នកគ្រប់គ្រង នៅក្នុងទូរទស្សន៍ហង្សមាស នោះឡើយ ៕