សិល្បៈ៖ អ្នកនាង ចោម ច័ន្ទ និង ចោម ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា បងស្រីបង្កើតរបស់កញ្ញា ដេននី ក្វាន់ ។ សព្វថ្ងៃបងប្អូនតារាទាំង២នាក់ កំពុងមានប្រជាប្រិយភាព ខ្លាំងមិនចាញ់ប្អូនរបស់ខ្លួន ប៉ុន្មាននោះទេ។ ទាំងនេះក៏ដោយសារ តែរូបសម្រស់ដ៏ស្រស់សោភា របស់ពួកគេ គួបផ្សំជាមួយនឹងការតុបតែងខ្លួន ស្លៀកពាក់បែបស៊ិចស៊ីអារម្មណ៍ថែមទៀតនោះ ទើបធ្វើឲ្យមហាជន កាន់តែចាប់អារម្មណ៍ អ្នកទាំង២កាន់តែខ្លាំងឡើង។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកនាង ចោម ច័ន្ទ និង ចោម ក្វាន់ បានបង្កភាពភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គមខ្លាំងមែនទែន ដោយពួកគេបានបង្ហោះរូបភាព ប៉ុន្មានសន្លឹកក្នុងឈុតអ្នកគ្រូពេទ្យ ដែលអាចធ្វើឲ្យអ្នកជំងឺប្រុសៗ ក្ដៅខ្លួនឡើងរាប់រយអង្សារ ព្រោះតែភាពស៊ិចស៊ីខ្លាំង ជាមួយការបង្ហាញដើមទ្រូង របស់នាងស្ទើរតែទាំងស្រុងតែម្ដង៕