ភ្នំពេញ៖ នៅក្នុងវគ្គថ្មី នៃខ្សែរឿង Jurassic World ដែលមានចំណងជើងថា «Jurassic World: Fallen Kingdom» បានបង្ហាញឱ្យឃើញនូវទស្សនីយភាពកាន់តែអស្ចារ្យថែមទៀតជាមួយដំណើរទៅកាន់ទឹកដីដាយណូស័រ Isla Nublar របស់ Owen Grady, Claire Dearing ព្រមទាំងអ្នកដទៃទៀត ដើម្បីរួមគ្នាធ្វើការងារ អភិរក្សសត្វដាយណូស័រ ព្រមទាំងសង្គ្រោះចេញពីគ្រោះថ្នាក់ភ្នំភ្លើងផងដែរ ។

មានរឿងចម្រូងចម្រាសជាច្រើន បន្ទាប់ពី Isla Nublar ត្រូវបានដួលរលំដោយសារបន្ទុះភ្នំភ្លើង ដោយ Owen Grady និង Claire Dearing ព្រមទាំងមិត្តភក្ដិរបស់គេ ២នាក់ទៀតរកឃើញថា សត្វដាយណូស័រជាច្រើនបានក្លាយជាទំនិញជួញដូរ និងត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃមួយក្បាលរាប់សែន លានដុល្លារ ។
ចង់ដឹងថា ប៉េសកកម្មលើកនេះ ក្រុមអ្នកសង្គ្រោះដាយណូស័យជួបនូវឧបសគ្គអ្វីខ្លះ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្តលេជេន គ្រប់សាខា ៕