បុរសម្នាក់ ហេតុតែស្រលាញ់នារីស្រស់ស្អាតម្នាក់ ដកចិត្តពុំរួច ទោះបីជាដឹងថា នាងមានសង្សាររួចទៅហើយក្តី ទ្រាំពុំបាន ឃើញនាងដេកចងពង់សារុង ម្នាក់ឯងហើយអត់បិទទ្វារបន្ទប់ផងនោះ ក៏បានលបចូលទៅអោបនិងចាប់សុដន់ បំរុងនិងអីៗ ស្រាប់តែនាងដឹងខ្លួនឡើង ហើយព្រឹកឡើងនាងក៏ទៅប្តឹងប៉ូលិស ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បន្ទាប់ពីប្តឹងប៉ូលិសហើយ បានរយៈពេល៣ថ្ងៃ ស្រាប់តែប៉ូលិសបាននាំកម្លាំង ចុះទៅចាប់បុរស ដែលជាជនសង្ស័យ យកទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី៣ផងដែរ។ ស្ត្រីរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានទៅលួចយកទូរស័ព្ទ ហើយបានធ្វើសកម្មភាពចាប់រំលោភ និងមឹមសុដន់នាង បណ្តាលឲ្យឈឺរលាត់ ហើយនាងបានដឹងខ្លួន ក៏បានសួររកទូរស័ព្ទរបស់នាង យកមកវិញ លុះស្អែកឡើងក៏បានរត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅទី៣ លុះ៣ថ្ងៃក្រោយ ក៏បានឃើញមុខបុរសនោះ ក៏ចាប់ខ្លួនរុញចូលប៉ុស្តិ៍តែម្តង ។

ជនរងគ្រោះមានឈ្មោះ អ.ថ អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល លេខ៣២ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ នាងបានបញ្ជាក់ប្រាប់ប៉ូលីសថា នាងមានស្លាកស្នាម ជាំ ក ចំនួន៧កន្លែង និងជាំចុងសុដន់ទាំងសងខាង រលាត់ចុងសុដន់ខាងឆ្វេង (ដោយសារស្នាដៃរបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅទី៣ សួរនាំនិងកសាងសុំណុំរឿង បញ្ចូនខ្លួនជនសង្ស័យទៅកាន់ផ្នែកជំនាញ ដើម្បីឃុំខ្លួន បន្តនិតិវិធីរងចាំឡើងតុលាការកាត់ទោស៕