រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០១៨នេះ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារតែបើកត្រាក់ទ័ររុញដី ប៉ះចំមីនតោនផ្ទុះកក្រើក ផ្អើលមនុស្សរត់ជាន់ជើងគ្នា ស្មានតែមានរឿងអ្វីផ្សេង ដោយហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ មុខវត្តទួលសភាឃួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានរៀរាប់ប្រាប់ថា មុនពេលកើតហេតុ វេលាព្រឹកមិញនេះ គេបានឃើញបុរសរងគ្រោះ បានបើកត្រាក់ទ័ររុញដី នៅមុខវត្តទួលសភាឃួន ស្រាប់តែពេលដែលគាត់ កំពុងតែធ្វើការរុញដី ដែលនៅនិងថ្នល់មុខវត្តនោះ ស្រាប់តែបរកិនប៉ះចំមីនតោនមួយគ្រាប់ បង្កឲ្យផ្ទុះឡើងកក្រើកក្នុងតំបន់នោះតែម្តង បណ្តាលឲ្យបុរសអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ៧១១ បានមកដឹកជនរងគ្រោះ យកទៅសង្គ្រោះជីវិតភ្លាមៗផងដែរ ។

គួរបញ្ជាក់ដែរថា គ្រាប់មីនតោនដែលត្រូវត្រាក់ទ័ររុញដី បើកកិនផ្ទុះនោះ ជាមីនតោនដែលនៅសល់ តាំងពីសម័យសង្គ្រាមមកម្ល៉េះ ៕