លោក ម៉ៃ សុគន្ធ ដែលត្រូវបានមហាជនទូទៅ ដាក់រហ័សនាមថា ជាតារាកំពូលទើសនោះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារឌឺដងមួយឃ្លា ដោយបានបាញ់ចំៗទៅកាន់ តារាចម្រៀងដ៏ល្បី គឺលោក ខេមរៈ សិរីមន្ត ដោយលោកចង់ប្រៀបធៀបទៅនឹង តារាចម្រៀងដែលល្បីដូចគ្នា នោះគឺលោក ព្រាប សុវត្ថិ ដែលបានបង្ហាញពីសាវតាពិត របស់គ្រួសារឲ្យសាធារណជនបានដឹង ជាយូរណាស់មកហើយ ។

គ្រាន់តែបង្ហោះសារឌឺដង ទៅកាន់តារាចម្រៀងល្បី ខេមរៈ សិរីមន្តភ្លាម ស្រាប់តែមានខមិនជាច្រើន បានចូលរួមមតិ ដោយអ្នកខ្លះគាំទ្រនិងសម្តីរបស់លោកផងដែរ ព្រោះអ្វីៗមហាជន បានមើលឃើញជាក់ស្តែង ដូចលោកម៉ៃ សុគន្ធបានមើលដូចដែរ ព្រោះតែលោក ខេមរៈ សិរីមន្ត ទើបតែបានទំលាយពីការពិត នៃក្រុមគ្រួសាររបស់លោក ដោយតាំងតែពីលោកល្បីមក នៅមិនទាន់មាននរណា និយាយពីប្រពន្ធកូនរបស់លោកនោះទេ សូម្បីតែខ្លួនលោកផ្ទាល់ ។

ចង់ដឹងថា តើលោក ម៉ៃ សុគន្ធបានបាញ់លោក ខេមរៈ សិរីមន្ត យ៉ាងម៉េចខ្លះ សូមអានឃ្លាប្រយោគរបស់លោក ដូចតទៅ “មិនមើលគំរូល្អៗពីរៀមច្បង ព្រាប សុវត្ថិសោះ មានអីត្រូវខ្លាចរឿងមានប្រពន្ធកូន ។ ៩ឆ្នាំទៅហើយដែលលាក់ ធាតុពិតចង់លាក់បន្តណាស់ តែព័ត៌មានចាក់ដោតពេក រហែកអាយៈអាយាយ ទៅហើយ លាក់វាមិនកើត។ អារម្មណ៍គួរអាណិតបំផុតគឺប្រពន្ធនិងកូនដែលទ្រាំលាក់អាថ៌កំបាំង៩ឆ្នាំមកនេះ។ ចាស្ទីន​កូពីអើយ សាកបើពត៌មានមិនពិតទៅមើល ស្មានតែសារភាពហរ”៕