សិល្បៈ៖ បន្ទាប់ពីបាត់មុខ ស្ងាត់អស់មួយរយៈ ថ្មីៗនេះតារាសម្តែងស្រីកញ្ញា កែវ នីសា លេចមុខជាម្ដងទៀត តាមរយៈការសម្តែង MV ថ្មី បទ «ស្ទឹងត្រែងបងអើយ» ជាមួយនឹងកំពូលតារាចម្រៀង ល្បីល្បាញប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត។

ជាមួយនឹងទេពកោសល្យសម្តែងនេះ ក៏បានធ្វើឱ្យតារាសម្តែងស្រី កែវ នីសា បច្ចុប្បន្នកំពុងក្តោប បានភាពជោគជ័យយ៉ាងខ្លាំង លើវិស័យសិល្បៈខុសពីពេលមុនៗ។ ជាពិសេស សម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើននាក់។

ជាក់ស្ដែង មិនប៉ុន្មានម៉ោងមុននេះ កញ្ញាសាច់សខ្ចី សម្ដីមួយៗរូបនេះ ក៏បានបង្ហោះរូបភាព របស់ខ្លួន លើបណ្ដាញសង្គម ឲ្យឃើញពីសម្រស់ ដែលនាងបានតុបតែងខ្លួន ក្នុងឈុតហួលផាមួងខ្មែរ យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។

គ្រាន់តែឃើញភ្លាម ធ្វើឲ្យអ្នកគាំទ្រ នាំគ្នា សរសើរមិនដាច់ពីមាត់ពីសម្រស់ តារាស្រីរូបនេះ ជាពិសេសពេលនាង ស្លៀកពាក់ប្រពៃណី បែបនេះកាន់តែស្រស់ស្អាត ដូចជំទាវមួយរូបអញ្ចឹង៕