កាលពីម្សិលមិញនេះដែរ តារាចម្រៀងចាស់ឆ្នាំប្រចាំផលិតកម្ម រស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធិ ដឹកដៃនារីដ៏ស្រស់ស្អាត ដើរលេងក្រៅប្រទេស ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះ លោកក៏បានបង្ហោះរូបភាពស្អាត ស្ដែងពីទិដ្ឋភាព នាប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ជាមួយស្រីស្រស់ សម្រស់ផូផង់មួយម្នាក់ទៀត។

យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា នារីនោះត្រូវជាអ្វី នឹងលោកឲ្យប្រាកដឡើយ គ្រាន់តែគ្រប់គ្នា មិនធ្លាប់ឃើញ កម្លោះសង្ហារូបនេះ ដឹកដៃមនុស្សស្រី ដើរលេងឆ្លងប្រទេស បែបនេះនុះទេ៕