សិល្បៈ ៖ ទីបំផុតតារាវ័យក្មេង ប្រចាំផលិតកម្មហង្សមាស នី រតនា ជាមួយនិងភរិយាដ៏ស្រស់ស្អាត បានសារភាពពីប្រវត្តិស្នេហា របស់ពួកគេឲ្យទស្សនិកជនទាំងអស់ បានដឹងតាមរយៈការ Live វីដេអូនៅក្នុងគណនីហ្វេសប៊ូក របស់ពួកគេតែម្តង។

ជាមួយនិងការសួរនាំ ពីអ្នកសារព័ត៌មាន លោក នី រតនា បានឆ្លើយសារភាពថា “តាមពិតទៅអ្នកទាំងពីរ បានស្គាល់គ្នា រយៈពេល២ឆ្នាំ ជិត៣ឆ្នាំហើយ។ ដំបូងឡើយគូដណ្តឹង របស់លោក គ្រាន់តែជាអ្នកគាំទ្រ តាមរិះគន់ដើម្បីស្ថាបនា លោកតែប៉ុណ្ណោះ។ បន្ទាប់រហូតដល់ រយៈពេលមួយឆ្នាំ ទើបអ្នកទាំងពីរបានស្គាល់គ្នានៅខាងក្រៅ ក្រោយមកអ្នកទាំងពីរក៏បាន ចាប់ចិត្តលើគ្នាទៅវិញទៅមក តាំងពីជួបគ្នានៅក្រៅដំបូងមក។ ចាប់ពីពេលបានជួបគ្នានៅក្រៅរួចមក អ្នកទាំងពីរតែងតែ ទាក់ទងគ្នាតាមទូរស័ព្ទ ជាមួយគ្នាជារឿយៗ រហូតស្គាល់ចិត្តថ្លើមគ្នា កាន់តែច្បាស់ទើបសម្រេចចិត្តភ្ជាប់ពាក្យតែម្តង”។

បន្ទាប់ពីសារភាពពីប្រវត្តិរឿងរ៉ាវស្នេហា ដោយចៃដន្យរបស់ខ្លួន ធ្វើឲ្យស្រីៗ នឹកច្រណែននិងគូរដណ្តឹងរបស់លោកយ៉ាងខ្លាំង ព្រោះតែស្នេហានេះ បានកើតឡើងដោយសារតែ មតិរិះគន់ដើម្បីស្ថាបនា របស់គូរដណ្តឹងរបស់លោក រហូតប្រែក្លាយជាមិត្តភក្តិ និងឈានទៅដល់ស្នេហាដ៏ផ្អែមល្ហែម ហើយទីបំផុតពួកគេក៏ក្លាយទៅជាមិត្ត១០០ឆ្នាំ ហើយលោក នី រតនា ក៏បានប្រាប់ផងដែរថា ពួកគេទាំង២នាក់ គ្រោងនិងចូលរោងការជាមួយគ្នា នៅដើមឆ្នាំ២០១៩នេះហើយ ៕