ជីវិតមនុស្សពិតជា ផ្លាស់ប្តូរលឿន មិនគួរឲ្យជឿ ក៏ដូចគ្នាទៅនឹងជីវិត ដែលអស់សង្ឃឹមទៅហើយនោះ ប្រែក្លាយទៅជាមានសង្ឃឹម ភ្លឺស្រឡះល្អ សារជាថ្មីឡើងវិញម្តងទៀត ដូច្នេះហើយទើបបានជា គេតែងតែផ្តល់កំលាំងចិត្ត ដល់មនុស្សដែលអស់សង្ឃឹមក្នុងជិវិត សូមឲ្យចេះតស៊ូឡើង ព្រោះអ្វីៗអាចប្រែក្លាយ ទៅជាល្អឡើងវិញបាន ក្នុងមួយប៉ព្រិចភ្នែក តែបើយើងអស់សង្ឃឹមហើយ គិតខ្លីនោះ យើងនឹងស្តាយក្រោយអស់មួយជីវិត ។

យ៉ាងណាមិញ ក៏ដូចជាជីវិតរបស់ តារាម៉ូដែលស្រីម្នាក់ ឈ្មោះ ហាក់ ឌីជូរលីន ដែលអ្នករាល់គ្នាប្រាកដជានៅចាំបាន ថានាងធ្លាប់អស់សង្ឃឹមក្នុងជីវិត ហើយលោតសម្លាប់ខ្លួន ពីលើខុនដូរនៅក្បែរកោះពេជ្រ តែសំណាងល្អណាស់ ដែលនាងអាចគេចផុតពីគ្រោះថ្នាក់ ដល់ជីវិត។ តែទោះជាយ៉ាងណា ជីវិតរបស់នាង ហាក់ដូចជាកើតសារជាថ្មីម្តងទៀត បន្ទាប់ពីគ្រូពេទ្យបានជួយសង្គ្រោះរួចមក ហើយនាងក៏បានកែប្រែជីវិត ឲ្យទៅជាជីវិតមួយដែលស្រស់បំព្រង គ្មានភាពអស់សង្ឃឹមទៀតឡើយ ។

ថ្មីៗនេះផងដែរ គេបានឃើញនាង ចេញទៅសម្តែងជាអាជីពតារា ក្នុងកម្មវិធីផ្សេងៗ និងអាចរកលុយបានកាក់កប ដូចតារាដទៃទៀតផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏បានចាប់យកមុខជំនួញ លក់ផលិតផលគ្រឿងសម្អាង ហើយបានទទួលការគាំទ្រយ៉ាងច្រើន ក៏ដូចជាការលើកទឹកចិត្ត ឲ្យនាងមានសង្ឃឹមក្នុងជីវិតឡើងវិញផងដែរ ព្រោះតែមហាជនទូទៅ បានយល់ច្បាស់ពីរឿងរ៉ាវអស់សង្ឃឹម ដែលនាងបានជួប ហើយក៏បានជួយលើកទឹកចិត្តគ្រប់ៗគ្នា ដើម្បីកែប្រែជីវិតរបស់នាងឡើងវិញ ៕