សិល្បៈ ៖ បន្ទាប់ពីវត្តមានរបស់តារាថៃ ដែលប្រិយមិត្តបានស្គាល់ថា ជានាងឡាំយ៉ង ក្នុងរឿងភាគបញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍ បានធ្វើឲ្យយុវវ័យខ្មែរជាច្រើន ផ្អើលឈូរឆរ ដោយអ្នកខ្លះនាំគ្នាទៅមើលផ្ទាល់ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង ដោយតារាថៃខាងលើនេះ មកប្រទេសកម្ពុជាដើម្បី ចូលរួមសម្ពោធក្នុងកម្មវិធីមួយ ក្នុងក្រុងភ្នំពេញ។

ជាមួយនិងប្រជាប្រិយភាព របស់តារាថៃខាងលើនេះ ស្រាប់តែតារាប្រុសម្នាក់ បានបង្ហោះរូបភាពមួយចំនួន ដោយធ្វើការប្រៀបធៀបសម្រស់ របស់តារាថៃ ជាមួយនិងតារាខ្មែរ ដោយលោកបាននិយាយថា ឡាំយ៉ងខ្មែរ ស្អាតមិនចាញ់ឡាំយ៉ងថៃនោះទេ ដោយលោកបានប្រៀបធៀបតារាខ្មែរម្នាក់ គឺកញ្ញា យ៉ែម ស្រីពេជ្រ ដែលកញ្ញាធ្លាប់បានសម្តែងរឿង នេះឬជីវិត ដោយដើរតួរជាឡាំយ៉ាងខ្មែរ ហើយនៅក្នុងរឿងនោះ នាងមានឈ្មោះ ម៉ាឡា ។

បន្ទាប់ពីការបង្ហោះប្រៀបធៀប តារាខ្មែរនិងតារាថៃ រួចមកក៏មានការគាំទ្រជាច្រើន ដែលមើលឃើញផ្ទាល់និងភ្នែកថា តារាស្រីខ្មែរយើង មានសម្រស់ស្អាត មិនចាញ់តារាថៃនោះឡើយ គឺស្អាតម្យ៉ាងម្នាក់ ហើយពេលខ្លះគឺស្អាត ស៊ីដាច់តារាថៃតែម្តង ព្រោះតារាខ្មែរមួយចំនួន មានសម្រស់ស្អាតពីធម្មជាតិពិតៗ មិនបានកែកុនដូចតារាថៃនោះឡើយ ។

ក្នុងនោះដែរក៏មានអ្នកលេងបណ្តាញសង្គមខ្មែរយើងជាច្រើន បានធ្វើការប្រៀបធៀបថា សម្រស់របស់តារាខ្មែរ យ៉ែម ស្រីពេជ្រ ស្អាតជាងតារាថៃ Nune Woranuch ហៅឡាំយ៉ង ដាច់តែម្តង ហើយក៏មានអ្នកខ្លះបានធ្វើការសរសើរ ពីស្នាមញញឹមរបស់តារាស្រីខ្មែរ គឺមានភាពទាក់ទាញខ្លាំងជាងតារាថៃផងដែរ ៕