បន្ទាប់ពីមានការភ្ញាក់ផ្អើល រឿងក្មេងប្រុស៣នាក់ ត្រូវបានបុរសម្នាក់លាយថ្នាំញៀន ជាមួយនិងទឹកក្រូចឲ្យផឹក ហើយស្រាប់តែមានអាការៈដូចខ្មោចចូល វង្វេងវង្វាន់គួរឲ្យខ្លាច ធ្វើឲ្យមជ្ឍដ្ឋានអ្នកលេងសង្គមហ្វេសប៊ូក មានការព្រួយបារម្មយ៉ាងខ្លាំង ដោយសារតែថ្នាំប្រភេទនេះ បានជ្រាបចូលស្រុកខ្មែរ មិនដឹងពីពេលណានោះឡើយ ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ូករបស់ លោក ម៉ៃ សុគន្ធ ក៏បានលើកឡើងពីការព្រួយបារម្ភនេះផងដែរ ដោយលោកមានបំណង បង្ហោះសារមួយចំនួន ដើម្បីដាស់តឿនឲ្យបងប្អូន ជនរួមជាតិទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសលើកូនតូចៗរបស់ខ្លួន ។

ក្នុងសារដែលបានបង្ហោះ នៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក បាននិយាយយ៉ាងដូច្នេះថា “សូម​ប្រយ័ត្ន​ណាពុកម៉ែបងប្អូន យកចិត្តទុកដាក់ខ្ពស់​បន្តិ​ចលើ ​កូនតូចៗ​ដែលទៅរៀន ជាពិសេសលើចំនីអាហារ ឬទឹកក្រូចកូនក្មេង ពេល​នេះ​ថ្នាំឆ្កួត ឬភាសាបរទេសហៅថា Zombie បានមក​រាត​ត្បាត​ស្រុក​ខ្មែរយើងហើយ”។

នេះគឺជាសារមួយ ដែលគួរគិតពិចារណា និងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះតែមានតែអាណាព្យាបាលខ្លួនឯងទេ ដែលអាចមើលថែកូនៗរបស់ខ្លួនបាន បើហ៊ានតែធ្វេសប្រហែសតែបន្តិច កូនៗរបស់យើងនឹងត្រូវខូចអនាគត ដោយមិនដឹងខ្លួន ហើយកែលែងបានជារៀងរហូត បើសិនជាញៀនថ្នាំ ដ៏សាហាវមួយនេះហើយនោះ ៕