ភ្នំពេញ៖ ទីបំផុតឧត្តមសេនីយ៍ ថៅកែខុនដូ ប៉ិច តុងហេង ដែលត្រូវរងការចោទប្រកាន់ ពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទបង្កហិង្សាដោយចេតនា មានស្ថានទំងន់ទោស ដោយយោងទៅលើមាត្រា២១៧ នៃច្បាប់ក្រមព្រហ្មទណ្ឌ ត្រូវបានចៅក្រុមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នផងដែរ ។

នេះជាស្នាដៃមួយ ដែលត្រូវបានមជ្ឈដ្ឋានទូទៅ កោតសរសើរយ៉ាងខ្លាំង ដែលសមត្ថកិច្ចស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាអ្នករើសអេតចាយ ៕