បន្ទាប់ពីមានរឿងចចាមអារាម យល់ច្រឡំថាខេមរៈសិរីមន្ត មានអ្នកថ្មី ហើយខ្លះទៀតបានថា ខេមរៈសិរីមន្ត មិនទាន់មានប្រពន្ធនៅឡើយនោះទេ ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោក ខេមរៈ សិរីមន្ត បានបង្ហោះសារមួយ និងរូបថតគ្រួសាររបស់ខ្លួន ដើម្បីបញ្ជាក់ឲ្យច្បាស់ថា គាត់មានគ្រួសាររួចហើយ គាត់រៀបការតាំងពីឆ្នាំ២០០៩មកម្ល៉េះ និងមានកូន៣នាក់ផងដែរ។

នៅក្នុងសារដែលលោក បានបង្ហោះនោះ មានអត្ថន័យថា “ខ្ញុំបាទបានរាបអាពាហ៍ពិពាហ៍ កាលពីឆ្នាំ2009 នឹងមានកូនៗចំនួនបីនាក់ ហើយសូមបងប្អូនមេត្តាជ្រាប សូមអគុណចំពោះការយកចិត្តទុកដាក់ មកលើគ្រួសារយើងខ្ញុំ ជូនពរដល់បងប្អូន អោយមានសុខភាពល្អ រកសុីមានបាន នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអគុណ!” ៕