ទីបំផុត កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រី ហ្វ៊ីៗ ដែលត្រូវជនជាតិចិន វាយធ្វើបាបនៅក្នុងហាង ខារ៉ាអូខេកាលពីថ្ងៃមុននោះ បាន Live Video ប្រាប់ថា គាត់បានប្តឹងឡើងទៅដល់ ក្រសួងមហាផ្ទៃ ហើយជនជាតិចិន ដែលវាយគាត់កាលពីថ្ងៃមុននោះ បានចេញមុខមកសម្របសម្រួល ហើយបានផ្តល់លុយឲ្យនាង ជាការសងជំងឺចិត្ត ចំនួន៨ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងរ៉ាវ និងបានធ្វើកិច្ចសន្យា ដើម្បីការពារសុវត្ថិភាពរបស់នាង ហើយផ្តិតមេដៃក្នុងក្រដាស ដើម្បីជាភស្តុតាងផងដែរ ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៣ មេសា ២០១៨ នារីម្នាក់ក្នុងចំនោមគ្នាបីនាក់ ត្រូវបានថៅកែខារ៉ាអូខេមួយកន្លែង នៅផ្សាររតនាផ្លាហ្សា បឹងត្របែក ប្រើអំពើហិង្សា​វាយទាត់ធាក់ ដោយសារតែ ក្រុមនារីនោះមិនព្រមកំដរភ្ញៀវ ចេញទៅខាក្រៅ បង្កជាការភ្ញាក់ផ្អើល ពេញមុខហាងខារ៉ាអូខេ ហេតុកាណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោង8យប់ នៅផ្សាររតនាផ្លាហ្សាបឹងត្របែក ចំនុចខារ៉ាអូខេ QI HAO GONG GOAN ហៅ (number 1 KTV) សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ បន្ទាប់ពីកើតហេតុ នារីរងគ្រោះដែលត្រូវគេវាយនោះ ត្រូវបានគេស្គាល់ថា ជាតារាសម្តែងឈ្មោះ ហ្វ៊ីហ្វ៊ី ៕