ភ្នំពេញ៖ ខណៈដែលលោក ឡាយ វណ្ណៈ ព្រមទាំងបងប្រុសលោក ឡាយ ណារិទ្ធ កំពុងជាប់ចោទពីបទឃាតកម្មលើលោក ស្រី ចេវ សុវឌ្ឍនា កាលពី ខែមករា កន្លងមក ពេលនេះអតីតអភិបាលខេត្តតាកែវ ខាងលើ ត្រូវគណបក្សប្រជាជនកម្ពុជា សម្រេចដកចេញពីសមាជិកបក្សហើយ ដែលការសម្រេចនេះ គឺអនុលោមតាម លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាបានចុះកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ និងទើបតែចេញផ្សាយនៅថ្ងៃនេះថា «​បញ្ចេញ​លោក ឡាយ វណ្ណៈ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ខុទ្ទកាល័យ គណៈ​ចាត់ចែង​នៃ​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក ឡាយ វណ្ណៈ ត្រូវបានប្រតិបត្តិ​តាម​សេចក្តីសម្រេច​នេះ​»​ ៕