ភ្នំពេញ៖ បុរសជាអានិកជនខ្មែរ~បារាំងម្នាក់ បានជិះតាក់សុីម៉ែត្រ ពេញក្រុងហេីយចុងក្រោយ ឈប់និងចុះពីលេីរថយន្ត ដកលុយថ្លៃតាក់សុីម៉ែត្រ អោយដុល្លារសែនឆេងម៉េងទៅអ្នកបើកតាក់ស៊ី ម្ចាស់រថយន្តតាក់សុីម៉ែត្រ ចាប់ប្រគល់អោយសមត្ថកិច្ច ដោយហេតុការនេះ បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៨នៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវ២៧១ ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។

បុរសម្នាក់មានឈ្មោះ ហ៊ួត ដានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបេីកបរតាក់សុីតាក់ម៉ែត្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់អ្នកយកព័ត៌មានយេីងថា ដោយមុនកេីតហេតុ មានបុរសម្នាក់ ហៅតាក់តាមប្រព័ន្ធអុីធេីណេត ហេីយនិងតាមរយៈក្រុមហ៊ុន ហេីយពេលទៅយកបុរស ជាអានិកជនខ្មែរ~បារាំងរួច គាត់ប្រាប់ថា បេីកទៅនេះទៅនោះ រហូតតាំងពីផ្លូវវេងស្រេង លុះមកដល់ច្រមុះជ្រូកក្បាលថ្នល់ ក៏បុរសអានិកជនខ្មែរ-បារាំងប្រាប់ថា អោយឈប់កន្លែងនិងចុះ រួចក៏គិតគីឡូម៉ែត្រ ជាទឹកលុយ៩មុឺនរៀល ហេីយបុរសនោះ បានអោយលុយប្រាក់ដុល្លារ មានក្រដាស៥ និងក្រដាស១០ ហេីយអោយគេអាប់លុយខ្មែរមកវិញ ពេលពិនិត្យលុយ សុទ្ធតែដុល្លារសែនខ្មោចសោះ ហេីយគាត់ក៏ចាប់ប្រគល់ អោយសមត្ថកិច្ចដេីម្បី ទារលុយគាត់ដោយសារបេីកបរអោយក្រុមហ៊ុនដែរ តែបេីអត់លុយសង ចាត់ការតាមច្បាប់ ។

បុរសអានិកជនខ្មែរ~បារាំង មានឈ្មោះ ព្រំ រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ បានប្រាប់ថា គាត់ជិះរថយន្តតាក់សុីម៉ែត្រ ពិតជាគ្មានលុយអោយ ហេីយបានយកលុយសែនឆេងម៉េង អោយពិតប្រាកដមែន ហេីយសូមអភ័យទោស ដល់រូបគាត់ផង សូមអោយទូរស័ព្ទដៃ ម៉ាកសាំងសុងសេរីចាស់ ដេីម្បីបញ្ចប់រឿង ហេីយក្នុងខ្លួនសូម្បីតែលុយ មួយកាក់ក៏គ្មានដែរ ៕