ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីអាយុ១២ឆ្នាំ ដើរម្នាក់ឯង ក៏ប្រើល្បិចលួងលោម ឲ្យការ៉េមកីហូប ហើយអូសដៃចូលទៅរំលោភ នៅក្នុងបន្ទប់ទឹក ក្នុងវត្តច្បារអំពៅ ខណ្ឌមានជ័យ តាំងពីដើមខែមេសា ឆ្នាំ២០១៨ ប៉ុន្តែទើបនឹងបែកការ ដឹងដល់អាណាព្យាបាលរបស់នាង ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងទឹកដីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

បើតាមសម្ដីរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កាលពីអំឡុងចុងខែមីនា និងដើមខែមេសា កន្លងទៅនេះ ជនសង័្សយតែងតែ ប្រើល្បិច​លួងលោម និងឲ្យការ៉េមកីនាងញ៉ាំ ហើយនាំនាងទៅក្នុងបន្ទប់ទឹក ក្នុងវត្តច្បារអំពៅ ដោយចាប់រំលោភនាងជាញឹកញាប់។ លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នាងបានរៀបរាប់ប្រាប់ម្ដាយរបស់នាង តាមដំណើររឿង ដែលបានកើតឡើង ទើបម្ដាយរបស់នាង បាននាំនាងទៅប្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២។

មន្រ្ដិីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធ នឹងករណីចាប់រំលោភអនីតិជន ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជាតិ អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ការ៉េមកី។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ប ល អាយុ១២ឆ្នាំ រស់នៅជាមួយម្ដាយ នៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្ដឹង របស់អាណាព្យាបាល របស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីវិធី៕