ភ្នំពេញ៖ រថយន្តយីឌុបដឹកសុីម៉ង់ត៍ ក្រុមហ៊ុន(KINGDOMCEMENT) បើកបរឡើងស្ពានព្រែកព្នៅមិនរួច រអិលថយក្រោយ បុករថយន្តដឹកស៊ីទែនប្រេងសាំង ក្រុមហ៊ុន (ប្រាយវិកថឹរីមេគង្គ ភេត្រូលៀម) ចំណុះ៨ពាន់លីត្រ និងប៉ះរឺម៉កម៉ូតូកង់បីមួយទៀត បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿង យ៉ាងដំណំ តែសំណាងល្អ ករណីខាងលើនោះមិនបណ្តាល ឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់ធ្ងរឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង ៧នឹង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានព្រែកព្នៅ ត្រើយខាងលិច ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

រថយន្តបង្កយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ កំពត3A-0209 ដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន(KINGDOMCEMENT) បើកបរដោយឈ្មោះ (រត់ចោលកន្លែងកើតហេតុ​ )។ ចំណែកឯរថយន្តរងគ្រោះ ម៉ាក HYUNDIA​ ពណ៍ស​រលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ​ 3A-9569 ដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន (ប្រាយវិកថឹរីមេគង្គ ភេត្រូលៀម) ចំណុះ៨ពាន់លីត្រ រងការខូចខាត យ៉ាងដំណំ អ្នកបើកបរដោយឈ្មោះ សៀក​ សុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិ​ចេកសុទុន ឃុំព្រែកវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រីឯរឺម៉កម៉ូតូសណ្តោងម៉ាក​ HONDA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FI-0961 ខូចខាតដាច់កង់រឹម៉កក្រោយខាងស្តាំ។

បើកបរដោយឈ្មោះ​ ហ៉ីង​ នីល​ ភេទប្រុស​ អាយុ​ ៤៨ឆ្នាំ​ ស្នាក់នៅភូមិ​បឹងក្តុល​ ឃុំកំពង់អុស​ ស្រុកពញាឭ​ ខេត្តកណ្តាល​ ។

ប្រភពពត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរដឹកស៊ីម៉ងត៍ក្រុមហ៊ុន (KINGDOMCEMENT) កន្លះរថយន្តបើកបរ តាមផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីលិចទៅកើត ឡើងស្ពានព្រែកព្នៅ រីឯរថយន្តឯរថយន្តរងគ្រោះ ដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន (ប្រាយវិកថឹរីមេគង្គ ភេត្រូលៀម) ចំណុះ៨ពាន់លីត្រ នឹងរឺម៉ូតូកង់បី បើកបរតាមក្រោយ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កបើកបរខាងមុខ បើកស្ពានមិនរួច ក៏រអិលថយក្រោយ ទៅបុករះរថយន្តដឹកសាំង នឹងរឺម៉កកង់បីដែលកំពុងបើកបរ នៅខាងក្រោយបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំទាំង២គ្រឿង តែសំណាងល្អករណីខាងលើនោះ មិនបណ្តាលឲ្យអ្នកបើកបរទាងសងខាង រងរបួសធ្ងន់ធ្ងរឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋានបានចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ហើយ ហៅរថយន្តស្ទូច យករថយន្តទាំង២គ្រឿង នឹងរឺម៉កម៉ូតូកង់បីទៅរក្សាទុក នៅអធិការដ្ឋានចរាចរណ៍ ខណ្ឌព្រែកព្នៅ ដើម្បីរងចាំដោះស្រាគ្នា ទៅតាមផ្លូវច្បាប់៕