យុវជន​ម្នាក់ ត្រូវបានក្រុមយុវជនស្ទាវមួយក្រុមទៀត តាំងខ្លួនជាមន្ត្រីអាវុធហត្ថ ព្រួតវាយ បណ្តាលអោយអោយរងរបួស បែកមុខបែកមាត់ ហូរឈាមពេញខ្លួន សង៥០ដុល្លារបញ្ចប់រឿង ហេតុការណ៍វាយតប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ១និង45នាទី រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី24 ខែមេសា នៅចំនុចផ្លូវ271 កែងនឹងផ្លូវ371 ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

​ជនរងគ្រោះបានប្រាប់អោយដឹងថា រូបគាត់ឈ្មោះ មិត្ត សុជា ភេទប្រុស អាយុ25ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ2 សង្កាត់បឹងទំពន់2 ខណ្ឌមានជ័យ ​មុនពេលកើតហេតុ រូបគាត់បានទៅជួយ លក់មាន់ដុតមិត្តភក្តនៅផ្លូវ 60ម៉ែត្រ លុះលក់អស់ហើយ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកToday day ពណ៌ស ​តែម្នាក់ឯង ត្រលប់ទៅផ្ទះវិញ ជាមួយនឹងភក្តិផ្សេងទៀត ជិះម៉ូតូ៣គ្រឿង លុះមកដល់កន្លែងកើតហេតុ បានប្រទះគ្នាជាមួយនឹងរថយន្តម៉ាក ហាយឡេនឌ័រមួយគ្រឿង និងម៉ូតូបក្សពួករថយន្ត 2ម៉ូតូទៀត មានគ្នា5នាក់ ក្នុងនោះមានស្រីម្នាក់ ហើយភាគីខាងរថយន្ត បានស្រែកជេរទៅភាគីខាងម៉ូតូ ក៏មានជម្លោះ ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយបានសម្របសម្រួលគ្នារួចហើយ។

តែមិនដឹងជាយ៉ាងមិច បានជា​ខាងភាគីរថយន្តម្នាក់ នឹងបក្សពួកម៉ូតូ2គ្រឿងទៀត បានស្ទាក់វាយរូបគេ មួយដៃចំកណ្តាលមុខ បណ្តាលអោយបែកឈាម ​​ធ្លាក់ពីលើម៉ូតូ ក៏មានការប្រតាយប្រតប់គ្នា ហើយជនបង្កបានរត់ឡើង រថយន្តគេចខ្លួនបាត់. ​ភ្លាមនោះជនរងគ្រោះ បានឃាត់បានបក្សពួក ជនបង្កម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីអាវុធហត្ថ ក៏ឃាត់ខ្លួនយកទៅប៉ុស្តិ៍ នគរបាលផ្សារដើមថ្កូវដោះស្រាយគ្នា។

ក្រោយកើតហេតុ ភាគីខាងរថយន្ត បានសងសំណង50ដុល្លារ ទៅខាងភាគីរងគ្រោះ ដោយមិនចង់វែងឆ្ងាយ ភាគីរងគ្រោះក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿង ៕