ភ្នំពេញ៖ នារីម្នាក់ក្នុងចំនោមគ្នាបីនាក់ ត្រូវបានថៅកែខារ៉ាអូខេមួយកន្លែងនៅផ្សាររតនាផ្លាហ្សា បឹងត្របែក ប្រើអំពើហិង្សា​វាយទាត់ធាក់ ដោយសារតែក្រុមនារីនោះមិនព្រមកំដរភ្ញៀវចេញទៅខាក្រៅ បង្កជាការភ្ញាក់ផ្អើលពេញមុខហាងខារ៉ាអូខេ ហេតុកាណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោង8យប់ នៅផ្សាររតនាផ្លាហ្សាបឹងត្របែក ចំនុចខារ៉ាអូខេ QI HAO GONG GOAN ហៅ (number 1 KTV) សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

​នារីរងគ្រោះសុំមិនប្រាប់អត្តសញ្ញាណបានប្រាប់ឱ្យដឹងថា ពួកគាត់ទាំង៣នាក់ជាជនជាតិខ្មែរ មិនបានធ្វើការនៅទីនោះទេ ហើយពួកគាត់ទៅធ្វើការនៅទីនោះ ដោយសារតែស្គាល់មិត្តភក្តិធ្វើការនៅទីនោះទូរស័ព្ទហៅទៅ ធ្វើការយកតែលុយធីបតែប៉ុណ្ណោះ ។

ពេលទៅដល់ខារ៉ាអូខេខាងលើ ពួកគាត់បានឡើងទៅជាន់ទីបួនបន្ទប់ VIP 1​ នៅក្នុងនោះមានភ្ញៀវប្រមាណជា ១០នាក់ សុទ្ធតែភ្ញៀវជនជាតិចិន ​ពួកនាងក៏បានចូលទៅក្នុងបន្ទប់នោះ ហើយសួរនាំទៅដឹងថា ភ្ញៀវជនជាតិចិនទាំងនោះ បម្រុងនាំពួកនាងទៅផ្ទះសំណាក់ តែពួកនាងមិនព្រម ក៏បើកទ្វារ ដើចេញមកក្រៅវិញ​ ក៏ត្រូវថៅកែហាងជាជនជាតិចិន និងបក្ខពួក ឃាត់មិនអោយទៅ ហើយបង្ខំឱ្យពួកនាងបម្រើភ្ញៀវវិញ តែពួកនាងមិនព្រម ក៏ដើរចេញទៅ ក៏ត្រូថៅកែហាងជាជនជាតិចិនដែរនោះខឹង បានស្ទុះទៅធាក់​ពីក្រោយនារីម្នាក់ ក្នុងចំណោម ​៣នាក់ ហើយបោចសក់ វាយដំលើរូបរាងកាយនាង ដែលជាស្ត្រីទន់ខ្សោយ ទាំងកំរោល បណ្តាលឱ្យរងរបួស និងបង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ។

ក្រោយកើតហេតុ ថៅកែជនជាតិនោះ បានសងសំណងទៅពួកនាង ចំនួន៥០០ដុល្លា តែពួកនាងមិនព្រម ​បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគបាលបឹងត្របែក នឹងសុំណូមពរអោយ អាញ្ញាធរមានសមត្ថកិច្ច ដែរពាក់ព័ន្ធ ជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះទង្វើនេះហាក់បីដូចជា មិនអោយតម្លៃ លើស្ត្រីខ្មែរសោះ ៕