ខេត្តឧត្តរមានជ័យ៖ ដំរីមួយក្បាលបានដើរវង្វេងហ្វូង ចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យអ្នកភូមិផ្អើលឆោឡោ កាលពីថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៨ នៅត្រង់ចំណុចប្រាសាទ​ពោធិ៍​ នៅខាងត្បូង​ភូមិ​រំដួល​ចាស់​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា​ កាលពីម្សិលមិញនេះ ពួកគាត់បនាឃើញដំរីញីមួយក្បាលបានវង្វេងហ្វូងរបស់វា​ បានដើរចូល​មក តាមព្រំដែនដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រ ហើយវាបានដើររាតត្បាតចម្ការរបស់ប្រជាពលរដ្ឋ។ ឃើញបែបនេះ មន្ត្រី​ឧទ្យានុរក្ស​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ​ ប្រចាំ​ខេត្ដ​ឧត្តរ​មាន​ជ័យ​ចំនួន​២​រូប​ នគរបាលមូលដ្ឋាន និងនគរបាលការពារព្រំដែន ព្រមទាំងប្រជាពលរដ្ឋ បានដើរ​តាម​ឃ្លាំ​មើល​ និង​តាម​ដានពីសកម្មភាពរប​ស់វា៕